ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដោយការពង្រឹង លើកកម្ពស់តួនាទីដឹកនាំរបស់បក្ស

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការងាររៀបចំបុណ្យតេតប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងអំពីតុល្យភាពធំៗចំនួន ៥ របស់ប្រទេសជាតិ ដែលជាសមិទ្ធិផលរួមនៃតុល្យភាព  “គំនិតបក្ស ឆន្ទៈប្រជាជន”។
ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដោយការពង្រឹង លើកកម្ពស់តួនាទីដឹកនាំរបស់បក្ស - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  (រូបថត៖ TTXVN)

ដូច្នេះ តុល្យភាពធំបំផុត គឺ តុល្យភាពរវាងការបើកចំហ ការផ្លាស់ប្ដរថ្មី និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយមាននឹងការពង្រឹង និងពង្រីកតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ តុល្យភាពធំទី ២ គឺតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សជាមួយនឹងការធានាវឌ្ឍនភាព សមភាពសង្គម ក្នុងនោះមានការថែរក្សាបរិស្ថាន កិច្ចការពារអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ។ ទីបីគឺតុល្យភាពរវាងកម្លាំងខាងក្នុងនិងខាងក្រៅ ; រវាងសេដ្ឋកិច្ចក្នុងស្រុក និងបរទេស; រវាងពាណិជ្ជកម្មខាងក្នុង និងពាណិជ្ជកម្មខាងក្រៅ ; រវាងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការដោយការបើកចំហ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនៅក្នុងតំបន់និងនៅទូទាំងពិភពលោក ជាដើម។ ទី ៤ គឺរក្សាតុល្យភាពរវាងអាទិភាពរយៈពេលខ្លីនិងគោលដៅរយៈពេលវែង។ តុល្យភាពធំទី ៥ គឺ តុល្យភាពប្រភព ធនធានហិរញ្ញវត្ថុជាតិ ជញ្ជីងថវិកា បំណុលសាធារណៈ ជញ្ជីងទូទាត់អន្តរជាតិ និងតុល្យភាពម៉ាក្រូផ្សេងទៀត។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “យើងចាំចាច់ត្រូវប្តេជ្ញាចិត្តយ៉ាងពេញលេញ មានស្មារតីធ្វើសកម្មភាព និងមានឆន្ទៈធំធេងជាងពេលណាណាទាំងអស់។ ចាប់ពីត្រីមាសទី ១ យើងត្រូវប្តេជ្ញាចិត្តរៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី ១៣ របស់បក្ស នៅក្រសួង និងមូលដ្ឋានរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា សមិទ្ធិផលដ៏ធំធេង ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ ជាពិសេសគឺឆ្នាំ ២០២០ បានសរឲ្យឃើញយ៉ាងច្បាស់លាស់អំពី “គំនិតបក្ស ឆន្ទៈប្រជាជន”។ ដូច្នេះហើយ យើងត្រូវផ្ដោតសំខាន់លើការដោះស្រាយ តុល្យភាពធំៗទាំង ៥ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុង រយៈពេល ៦ ខែដើមឆ្នាំ ២០២១ នៅទូទាំងឆ្នាំ ២០២១ ដ៏ដូចជាផែនការរយៈពេល ៥ ឆ្នាំខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ