ទេសនៈសារព័ត៌មានលើកាសែតនិទាឃៈរដូវ ២០១៤

ទេសនៈសារព័ត៌មានលើកាសែតនិទាឃៈរដូវ ២០១៤ - ảnh 1
កាសែត "យុវជន" (Image: thanhnienonline.vn)

(VOVworld) - សារជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់រូបរបស់
បក្សរដ្ឋវៀតណាមក្នុងបរិយាកាសអំណរបក្សអំណរនិទាឃៈរដូវ ទទួលពិធីបុណ្យតេត
សប្បាយរីករាយរបស់ប្រជាជននៅគ្រប់ទិសទីលើទូទាំងប្រទេសត្រូវបានចុះផ្សាយលើ
បណ្ដាកាសែតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមីឆស័ក ២០១៤ ។ ទំនៀមទំលាប់
ក្នុងពិធីបុណ្យតេតរបស់វៀតណាម ក៏ដូចជាការទទួលពិធីបុណ្យតេតរបស់ជនវៀតណាម
នៅឯបរទេសអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក៏ជាប្រធានបទស្នូលលើ
កាសែតក្នុងឱកាសនេះដែរ។

ក្នុងសារផ្ញើជូនប្រជាជន អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្ត វៀតណាម
លោក  Nguyen Phu Trong បានជូនពរចូលឆ្នាំថ្មីនិងសម្តែងគោលបំ ណងថា៖ បក្សទាំង
មូល ប្រជាជនទាំងមូល កងទ័ពទាំងមូល សាមគ្គី ជឿជាក់ទៅលើបក្សសំដៅនាំប្រទេស
ជាតិអភិវឌ្ឍន៍ឡើងកំពស់ថ្មីមួយ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ អាទិភាពជួរមុខរបស់ប្រទេសជាតិនាបច្ចុប្បន្នគឺរក្សារឹងមាំម៉ាក្រូសេដ្ឋកិច្ចរាំងស្កាត់
អតិផរណាបង្កើនកំណើនឲ្យបានសមស្របនិង ធានាសុខុមាលភាពសង្គម។


ទេសនៈសារព័ត៌មានលើកាសែតនិទាឃៈរដូវ ២០១៤ - ảnh 2
កាសែត "អប់រំ" (Image: giaoduc.net.vn)

ឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងពីធីចូលឆ្នាំថ្មី ២០១៤ ប្រធាន
រដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១៣ រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ដែលទាក់ទិនផ្ទាល់
ដល់ជីវភាពរស់នៅរបស់ប្រជាជនដោះស្រាយរាល់ការព្រួយបារម្មណ៍របស់ប្រជាជន​ ហើយទទួលបានការគាំទ្ររបស់អ្នកបោះឆ្នោតជាច្រើននាក់ ។ រដ្ឋសភាវៀតណាមបាន
ដំណើការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដែលរដ្ឋសភាបានជ្រើសតាំង
ឬអនុម័តជាលើកដំបូង។ ជាពិសេស រដ្ឋសភាវៀតណាមបានអនុម័តលើរដ្ឋធម្មនុញ្ញថ្មី
របស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបង្ហាញឆន្ទៈបំណងប្រាថ្នារបស់
ប្រជាជន បង្កើតគ្រឹះស្ថាននយោបាយគត្តិយុត្តិសំខាន់សំរាប់ការកសាងអភិវឌ្ឍន៍ប្រទេស
ជាតិក្នុងដំណាក់កាលផ្លាស់ប្តូរ ថ្មីលើគ្រប់វិស័យនិងសមាហរណកម្មអន្តរជាតិដោយ
ស៊ីជំរៅ។

កាសែតនិទាឃៈរដូវឆ្នាំ ២០១៤ បានចុះផ្សាយអត្ថបទសរសេរជាច្រើនដែលវិភាគ សមិទ្ធិលើវិស័យសេដ្ឋកិច្ចសង្គមទទួលបានក្នុងឆ្នាំ ២០១៣ និងការព្យាករណ៍ យថាទស្សរសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០១៤។ លើកាសែត “វិនិយោគ” រដ្ឋមន្ត្រី
ក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានចាត់ ទុកថា៖
កំណើន GDP របស់វៀតណាមដែលទទួលបាន ៥.៤២% ក្នុងឆ្នាំ ២០១៣ គឺជា
កំណើនសមស្រប​ក្នុងកាលៈទេសៈ ខឿនសេដ្ឋកិច្ចសកលនិងក្នុងប្រទេសជួប
ការលំបាកជាច្រើន។ ចំណុចលេចធ្លោលើវិស័យសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ
២០១៣ គឺកំណើននៃការនាំចេញទទួលបាន ១៣២ ពាន់លាន ដុល្លាអាមេរិកការ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានស្តារឡើងវិញយ៉ាងខ្លាំងដោយ
មានចំនួនប្រាក់ ២៣ ពាន់លានដុល្លាអាមេរិកអត្រាតំលៃប្រើប្រាស់ (CPI) បាន
ថយចុះនៅ កំរិត ៥.៦% ជាដើម។ 



ទេសនៈសារព័ត៌មានលើកាសែតនិទាឃៈរដូវ ២០១៤ - ảnh 3
កាសែតនិទាឃៈរដូវ ២០១៤​ (Image: dangcongsan.vn)

ក្រោមចំណងជើងថា៖ “FDI ២០១៣៖ ឆ្នាំរបស់បណ្ដាគំរោងការណ៍មានតំលៃរាប់ពាន់
លានដុក្លាអាមេរិក” កាសែត “សេដ្ឋកិច្ចវៀតណាម” អះអាងថា៖ វៀតណាមជាកន្លែងគួរ
ឲ្យទាក់ទាញរបស់វិនិយោគិនបរទេស។បណ្ដាគំរោងការណ៍មានទុន FDI ធំៗ ក្នុងឆ្នាំ
២០១៣ គឺ៖ គំរោង Samsung របស់កូរ៉េខាងត្បូងនៅខេត្ត Thai Nguyen មានប្រភពទុក ២ ពាន់លានដុល្លាអាមេរិក គំរោងរបស់ជប៉ុននៅស្រុក Nghi Son ខេត្ត Thanh Hoa មានទុន
វិនិយោគ ២.៨ ពាន់លាន ដុល្លាអាមេរិក ជាដើម។

កាសែត “វិនិយោគហ៊ុន” បានដកស្រង់ការព្យាករណ៍របស់ធនាគារពិភពលោក (WB) ដែលបានចាត់ទុកថា​​៖  GDP របស់វៀតណាមនឹងទទួលបាន ៤.៥% ក្នុងឆ្នាំ ២០១៤ និងការរាំងស្កាត់អតិផរណានៅកំរិតលេខមួយនឹងទទួលជោគជ័យ។ ក្នុងពេលនោះ ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានបញ្ជាក់ថា៖ GDP របស់វៀតណាមនឹងទទួលបាន
៥.៥% និងកំរិតអតិផរណាគឺ ៧.២%។

បទវិចារណកថាមានចំណងជើងថា “ពន្លឺចែងចាំងឬទ្ធានុភាពនិងបញ្ញាវៀតណាម”
លើកាសែត Nhan Dan ជឿជាក់ថា៖ ក្នុងឆ្នាំ ២០១៤ ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃរបស់
បក្សកម្មុយនិស្តវៀតណាមកំលាំងនៃផែនមហាសាមគ្គីជាតិត្រូវបាន​ពង្រីកមាតុប្រទេស
នឹងអភិវឌ្ឍន៍សម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ វិចារណក ថាលើកសែត “Quan Doi
Nhan Dan” បានសរឲ្យឃើញថា៖ បណ្ដាគោលនយោបាយធំៗរបស់បក្សរដ្ឋអំពីការ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ កាត់បន្ថយភាពក្រីក្រការងារប្រយុទ្ធ
ប្រឆាំងនឹងអំពើពុករលួយ កំពុងអនុវត្តព្រមៗ គ្នានិងប្រកបដោយប្រសិទ្ធភាព។


ទេសនៈសារព័ត៌មានលើកាសែតនិទាឃៈរដូវ ២០១៤ - ảnh 4
កាសែត "នគរបាលប្រជាជន" (Image: cand.vn)

ស្តីពីសកម្មភាពកិច្ចការបរទេស បណ្ដាកាសែតនិទាឃៈរដូវបានលើកច្បាស់រាល់សមិទ្ធិ
ដែលវៀតណាមទទួលបានក្នុងឆ្នាំ ២០១៣។ តាមនោះ វៀតណាមបានជាប់ឆ្នោតជា
សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ដោយមានសម្លេងគាំទ្រខ្ពស់បំផុត។វៀតណាមក៏ទទួលបានការរៀបចំមហាសន្និបាតអន្តសភាពិភពលោកលើកទី ៣២
នាខែ មិនា ឆ្នាំ ២០១៥ និងសន្និសីទជាន់ខ្ពស់ APEC នាឆ្នាំ ២០១៧។ អគ្គលេខាធិការ
សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នាយ៍ (អាស៊ាន) លោក Le Luong Minh គឺជាអ្នកការ
ទូតវៀតណាម លើកដំបូងដែលជាប់ឆ្នោតក្នុងឋានៈ នេះ។

ទំនៀមទំលាប់ទទួលបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅ
ប្រទេសសុទ្ធតែត្រូវបានចុះផ្សាយជាច្រើនលើកាសែតនិទាឃៈរដូវ។ ក្រោមចំណង
ជើងថា៖ “ពណ៌រក្នុងពិធីបុណ្យតេតរបស់វៀតណាម” កាសែតនៃវិទ្យុសម្លេងវៀតណាម
(VOV) បានសរឲ្យឃើញថា៖ វៀតណាមមានជនជាតិទាំង ៥៤។ ជនជាតិណាមួយក៏មាន
ពិធីបុណ្យចូលឆ្នាំថ្មីដោយឡែករបស់ខ្លួនដែរ ប៉ុន្តែ ពិធីបុណ្យតេតតាមច័ន្ធគតិគឺជាពិធីបុណ្យ
ចូលឆ្នាំថ្មីរបស់ប្រជាជាតិ។បរិយាកាសទទួលបុណ្យតេតេរបស់ជនវៀតណាមនៅអាមេរិក
ជប៉ុននិងថៃក៏ត្រូវបានផ្តោតទៅលើក្នុងឱកាសនេះដែរ។

គ្រប់កាសែតនិទាឃៈរដូវសុទ្ធតែចុះផ្សាយព័ត៌មានអត្ថបទស្តីអំពីគោលនយោ បាយថែទាំ
ពិធីបុណ្យតេតសំរាប់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ ។

កាសែតជាច្រើនបានជ្រើសរើសព្រឹត្តិការណ៍ នាយឧត្តមសេនីយ៍ Vo Nguyen Giap ទទួល
មរណភាព នាថ្ងៃទី ៤ តុលា ឆ្នាំ ២០១៣ គឺជាព្រឹត្តិការណ៍លេចធ្លោ មួយក្នុងឆ្នាំចំណោម
ព្រឹត្តិការណ៍ចំនួន ១០ នាឆ្នាំ ២០១៣។

បណ្ដាកាសែតនិទាឃៈរដូវមានអត្ថបទសរសេរជាច្រើនអំពីរូបភាព “សែរ” ក្នុងឆ្នាំ
មមីឆស័ក ២០១៤។

កាសែតនិទាឃៈរដូវឆ្នាំ មមី ឆស័ក ២០១៤ សម្បូរបែបនិងមានការទាក់ទាញខាង
ខ្លឹមសាររបៀបរៀបរៀងបោះពុម្ហហើយក៏ជាម្ហូបអាហារខាងស្មារតីពិតប្រាកដដែល
មិនអាចខ្វះបានចំពោះប្រជាជនវៀតណាមម្នាក់ៗក្នុងពិធីបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ