បន្តការកសាងបក្សតាមស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤

(VOVworld)-សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៤​គណៈកម្មាធិការមជ្ឈឹម​បក្ស
កុម្មុយនិស្តវៀតណាម និតិកាលទី១១ស្តីអំពី “បញ្ហាចាំបាច់មួយចំនួនស្តីអំ ពីការ
កសាងបក្សនាបច្ចុប្បន្ន”​បានអនុវត្តន៍បានឆ្លងកាត់រយៈពេល ជិត២០ឆ្នាំ។ ក្នុងឆ្នាំ
២០១៤នេះ សេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈឹមលើកទី៤ត្រូវបានបន្តលាតត្រ
ដាងអនុវតន៍ដ៏ទូលាយដល់ប្រជាជន និងអង្គការបក្សមួយចំនួន សំដៅបង្កើតការ
មូលមតិគ្នាក្នុងសង្គមវៀតណាមទាំងមូល។ ក្នុងឱកាសរំលឹក ខួបលើកទី៨៤នៃទិវា
បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈ១៩៣០-ថ្ងៃទី៣កុម្ភៈ២០១៤)​អ្នក
និពន្ធនៃវិទ្យុសម្លេងវៀតណាមមានអត្ថបទសរសរ មានចំណងជើងថា “បន្តការក
សាងបក្សតាមស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤”។

បន្តការកសាងបក្សតាមស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ - ảnh 1
សន្និបាតមជ្ឈឹមលើកទី៤បានប្រារព្វឡើងពីថ្ងៃទី២៦ថល់ថ្ង៣១ធ្នូឆ្នាំ២០១១
(រូបថតៈCPV)

        ក្នុងប្រវត្តិសាស្រ្ត៨៤ឆ្នាំអភិវឌ្ឍន៍របស់ខ្លួន បក្សកុម្មុនិស្តវៀតណាម ជានិច្ច កាលយកចិត្តទុកដាក់ការងារកសាងបក្ស។ ភារកិច្ចនយោបាយនាសព្វថ្ងៃនេះទាម​ទារឲ្យបក្សត្រូវលើកកំពស់ការដឹកនាំ កម្លាំងតស៊ូប្រយុទ្ធនិងផ្តោតសំខាន់ទៅលើ ការងារកសាងបក្ស។ ដោយហេតុនេះ សន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹម
បក្សនីតិកាលទី១១បានចេញសេចក្តីសម្រេចចិត្តស្តីអំពី “បញ្ហាចាំបាច់មួយចំនួន
ស្តីអំពីការកសាងបក្សនាបច្ចុប្បន្ន”​ សំដៅអនុវត្តន៍ដ៏ល្អជាងការងារ កសាងបក្ស ដើម្បីបុព្វហេតុរបស់ប្រទេសជាតិ និងរបស់បក្ស។

       ទទួលបានលទ្ធផលសំខាន់ជាច្រើនបង្កើតទំនុកទុកចិត្តរបស់ប្រជាជន
ចំពោះបក្ស

        តាមការពិតជាក់ស្តែងសរឲ្យឃើញថា នារយៈពេល២ឆ្នាំកន្លងទៅ​ការលាត
ត្រដាងអនុវត្តន៍សេចក្តីសម្រចចិត្តនេះបានក្លាយទៅជាជីវភាពរស់នៅ ខាងនយោ
បាយដ៏ទូលំទូលាយរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជា​ជនវៀតណាម
ទាំងមូល។ អង្គការនិងមូលដ្ឋានបក្សនិមួយៗសុទ្ធតែមានរបៀប ធ្វើដោយឡែក
របស់ខ្លួន សមស្របដើម្បីការអនុវត្តន៍សេចក្តីសម្រេចចិត្ត មជ្ឈឹមលើកទី៤សម្រេច
បានលទ្ធផលជាក់ស្តែង។ ការងារនេះ​ នៅមជ្ឈឹមជា ការងារកសាងយន្តការគោល
នយោបាយ និងការកំណត់សំដៅពង្រីកចំណុច​វិជ្ជមាន និងដាក់កំហិតរាំងស្កាត់
ចំពោះចំណុចអវិជ្ជមាន។

        ក្នុងពេលនោះ នៅមូលដ្ឋាននានាត្រូវត្រួតពិនិត្យ  កែទម្រង់ រៀបចំក្បាល
ម៉ាស៊ីនឡើងវិញ ដោះស្រាយរាល់បញ្ហាដែលសាធារណៈមតិយកចិត្តទុកដាក់ ជា
ដើម។ សកម្មភាពទាំងអស់នេះ បានបង្កើតឡើងទំនុកទុកចិត្តរបស់ប្រជាជន ចំ
ពោះបក្ស។ លោក Nguyen Thanh Binh លេខាគណៈកម្មាធិការបក្សខេត្ត Ha
Tinh អះអាងថា៖

        “យើងខ្ញុំចាត់ទុកថា នេះជាសេចក្តីសម្រេចចិត្តសមស្របនឹងស្ថានភាពជាក់
ស្តែងនាសព្វថ្ងៃ។ ដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចិត្ត យើងខ្ញុំបានដំ ណើការអនុវត្តន៍ការតិទៀនក្នុងបណ្តាគណៈកម្មាធិការបក្ស និងក្នុងបក្សទាំង មូលប្រកបដោយប្រសិទ្ធភាព។​ប្រការទាំងនេះបានបង្កើតឡើងទំនុកទុកចិត្ត​ក្នុងបក្សភាគនិងក្នុងប្រជាជន”។

        ការអនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ ស្តីអំពីការកសាងបក្សបាន ជួយឲ្យអង្គការនីមួយៗនិងបក្ខជនហត់ពត់លត់ដំសីលធម៏បដិវត្តន៍ រួមចំណែក លើកកំពស់ប្រសិទ្ធភាពដឹកនាំ និងកម្លាំងតស៊ូរបស់បក្ស ។ ក្នុងសន្និសីទលើក​ទី៧​គណៈកម្មាធិការបជ្ឈឹមបក្សកុម្មុនិស្តវៀតណាមនាខែឧសភាឆ្នាំ២០១៣ អគ្គ លេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu
Trong បានវាយតម្លៃថា៖

        “កម្មាភិបាល បក្ខជនបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់ នៃកិច្ចការកសាងបក្សក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ត្រូវយល់ដឹងច្បាស់ពី ការចាំបាច់ផ្លាស់ប្តូរថ្មីបក្ស ធ្វើឲ្យបក្សស្អាតស្អម រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។

ផ្សាភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ

        ក្នុងឆ្នាំ២០១៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តវៀតណាមបានបន្ត ដឹក
នាំការអនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ដោយមានការបោះជំហាន
យ៉ាងរឹងមាំ ដើម្បីបង្កើតឡើងបំរែបំរួលច្បាស់លាស់ក្នុងកិច្ចការកសាងបក្ស។អគ្គ
លេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖

        “ការិយាល័យនយោបាយបានសម្រេចចិត្តបង្កើតគណៈកម្មាធិការត្រួត ពិនិត្យអំពីការអនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ និងនាំចេញការផ្តួច​ផ្តើមគំនិតវិធានការសម្រាប់អនុវត្តន៍ជាបន្ត។ យើងកសាងបក្ស ក្នុងបំណង​ធានាប្រទេសជាតិស្ថិរភាព នយោបាយរឹងមាំ​ កិច្ចការបរទេសអភិវឌ្ឍន៍និងការ ងារការពារជាតិសន្តិសុខត្រូវបានរក្សា”។

        មហាសន្និបាតទូទាំងប្រទេសលើកទី១១របស់បក្សកុម្មុយនិស្តវៀតណាម
បានអនុម័តលើ កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរ កាលឈានឡើងសង្គមនិយម និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់
កាល ២០១១-២០២០ ដោយមានគោលដៅដល់ឆ្នាំ២០២០នាំវៀតណាមក្លាយទៅ
ជា​ប្រទេសឧស្សាហកម្មតាមទិសទំនើប។ លាតត្រដាងអនុវត្តន៍សេចក្តីសម្រេច
ចិត្ត​មជ្ឈឹមលើកទី៤ក្នុងឆ្នាំ២០១៤នេះ នឹងលើកកំពស់កម្លាំងពលំ​ពង្រឹងតួនាទីដឹក​នាំរបស់បក្សក្នុងបុព្វហេតុបដិវត្តដ៏ធំធេងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ