Daria Mishukova - ជនរុស្ស៊ីម្នាក់ស្រឡាញ់វប្បធម៌វៀតណាម

(VOVWORLD) - Daria Mishukova ជាឈ្មោះដែលបានស្គាល់ជាមួយមជ្ឈដ្ឋាន សារព័ត៌មាន។ ប៉ុន្តែ ក្នុងពេលដែលជួបសំណះសំណាលជាមួយ Daria ម្តងៗ ផ្ទៀងស្តាប់រឿងរ៉ាវរបស់នាងនៅវៀតណាម យើងខ្ញុំនៅចាប់អារម្មណ៍យ៉ាងខ្លាំង។ 
Daria Mishukova - ជនរុស្ស៊ីម្នាក់ស្រឡាញ់វប្បធម៌វៀតណាម - ảnh 1 Daria Mishukova - ជនរុស្ស៊ីម្នាក់ស្រឡាញ់វប្បធម៌វៀតណាម (VNP)

ក្នុងរឿងរ៉ាវទាំងអស់របស់ Daria ពីការចាប់ផ្តើមមាននិស្ស័យរៀនភាសាវៀតណាមនៅសកល

វិទ្យាល័យនៅរុស្ស៊ីនាឆ្នាំ ១៩៩៥ ដល់កិច្ចសហការជាមួយក្រុមហ៊ុនទេសចណ៍វៀតណាមមួយការសរសេរសៀវភៅអំពីទេសចរណ៍-វប្បធម៌វៀតណាមនិងបណ្ដាដំណើរទស្សនកិច្ចការងារជាប្រចាំរវាងរុស្ស៊ីនិង

វៀតណាមគឺជាសេចក្តី ស្រឡាញ់ចំពោះប្រទេសវៀតណាមដែលកាន់តែត្រូវបានពូនជ្រុំពីមួយថ្ងៃទៅមួយថ្ងៃ។ អាចនិយាយបានថា Daria ស្រឡាញ់វៀតណាមនិងវប្បធម៌វៀតណាម ដោយមានការត្រិះរិះជាអ្នកស្រាវជ្រាវម្នាក់និងអាជីវករម្នាក់។

Daria បានឲ្យដឹងថា៖ អាជីវកម្មជួយគាត់រស់នៅល្អនៅវៀតណាមដែលបង្ក លក្ខណៈងាយស្រួលក្នុងការស្វែងយល់និងស្រាវជ្រាវវប្បធម៌វៀតណាមនិងឧទ្ទេសនាមវប្បធម៌វៀតណាមដល់មិត្តភ័ក្តអន្តរជាតិ ជាពិសេសគឺមិត្តភ័ក្តរុស្ស៊ី។

«នាងខ្ញុំមិនអាចបំបែកវប្បធម៌និងសេដ្ឋកិច្ចបានឡើយ។ ព្រោះថា ប្រសិនបើគ្មានសេដ្ឋកិច្ចទេ នោះគឺវប្បធម៌ពិបាករក្សាបានឡើយ។ ម្យ៉ាងទៀត ចំណេះដឹងខាងវប្បធម៌និងចិត្តសាស្ត្រអាចបង្កើតឡើងតំលៃសេដ្ឋកិច្ច។ ជាឧទាហរណ៍ ខ្លឹមសារនៃការពិគ្រោះយោបល់របស់នាងខ្ញុំសំរាប់មជ្ឈដ្ឋានសហគ្រិនគឺប្រភពដើមនៃបញ្ហាអាចកើតមានឡើងពីវប្បធម៌និងការខុសប្លែកក្នុងការត្រិះរិះរវាងជនរុស្ស៊ីនិងជនវៀតណាម។ បន្ទាប់នោះ នាងខ្ញុំនាំចេញដំណោះស្រាយ។»

Daria មានការត្រិះរិះរបស់អ្នកស្រាវជ្រាវនិងអាជីវករលើវិស័យកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា។ នាងក៏បានធ្វើជាក្រូបង្រៀនភាសាវៀតណាមនិងជា អនុប្រធានរងដេប៉ាតាម៉ងវៀតណាមវិទ្យានៃសកលវិទ្យាល័យអាស៊ីចុងបូព៌ាររុស្ស៊ី។ ដោយហេតុនេះ នាងស្រឡាញ់និងចូលចិត្តស្វែងយល់អំពីវប្បធម៌វៀតណាម ប្រកបដោយវិទ្យាសាស្ត្រពីប្រការតិចតូចនិងធម្មតាបំផុត។

Daria Mishukova - ជនរុស្ស៊ីម្នាក់ស្រឡាញ់វប្បធម៌វៀតណាម - ảnh 2 Daria ចូលចិត្តបំផុតទំនៀមទំលាប់ ជូនអាំងប៉ាវរបស់ជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ (baonga.com)

ធ្វើជាមិត្ដជាមួយគ្រួសារជនវៀតណាមជាច្រើនគ្រួរ Daria ដឹងថា៖ មានការខុសប្លែកក្នុងវប្បធ៌វៀតណាមនិងរុស្ស៊ី។ Daria ចូលចិត្តបំផុតទំនៀមទំលាប់ ជូនអាំងប៉ាវរបស់ជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាងបានស្វែងយល់និងប្រមូលអាំងប៉ាវពីបណ្ដាឆ្នាំ ១៩០០ រហូតមកដល់ពេលនេះ។ គាត់ឃើញថា៖ នាប៉ុន្មានឆ្នាំកន្លងទៅនេះ ភាសាវៀតណាមមានវត្តមានជាលើក ដំបូងលើអាំងប៉ាវ។ ប្រការនេះសឲ្យឃើញថា៖ សកលភាវូបនីយកម្មក៏បង្កើត កំលាំងរស់ថ្មីមួយក្នុងវប្បធម៌ប្រពៃណីដែរ។

Daria ក៏ប្រមូលផ្តុំទៅលើការសរសេរអំពីវប្បធម៌វៀតណាមសំដៅឧទ្ទេសនាមដល់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចររុស្ស៊ី។ ក្រោមក្រសែ ភ្នែករបស់ខ្លួនិងការផ្ទៀងស្តាប់ពីមិត្តភ័ក្តអន្តរជាតិ Daria បានជ្រើសរើសអត្តសញ្ញាណល្អប្រសើបំផុតក្នុងវប្បធម៌វៀតណាមដែលទាក់ទាញភ្ញៀវទេសចររុស្ស៊ីនិយាមដោយឡែកនិងភ្ញៀវទេសចរអន្តរជាតិនិយាយរួម។ សៀវភៅ «វៀតណាម-ទឹកដីកូននាគចៅទេពធីតា» របស់ Daria ត្រូវបានបោះពុម្ភផ្សាយជាភាសារុស្ស៊ីនាឆ្នាំ ២០០៧ បោះពុម្ភផ្សាយឡើងវិញនិងបំពេញបន្ថែមនាឆ្នាំ ២០១០ ដែលត្រូវបានបកប្រែទៅជាភាសាវៀតណាមនាឆ្នាំ ២០១៣ បានក្លាយទៅជាសៀវភៅទេសចរណ៍នៃភ្ញៀវរាប់លាននាក់។

បណ្ដាអត្ថបទសរសេរអំពីវៀតណាមរបស់ Daria ត្រូវបានចុះផ្សាយជាប្រចាំ ខែលើទស្សនាវដ្ដីលើជើងហោះហើររបស់ក្រុមហ៊ុនទេសចរណ៍រុស្ស៊ី Pegas ដែល បានទាក់ទាញភ្ញៀវទេសចរជាច្រើន។ លោកស្រី Hoang Thi Phong Thu សមាជិការនៃក្រុមហ៊ុនមូលធន Pegas Mirs វៀតណាម បានឲ្យដឹងថា៖

«Daria ស្វែងយល់ដ៏ជ្រាលជ្រៅអំពីវប្បធម៌ប្រវតិ្តសាស្ត្រនិងប្រពៃណីរបស់ វៀតណាម។ បណ្ដាសៀវភៅរបស់លោកស្រី Daria  អំពីវៀតណាមលើជើងហោះហើររបស់ Pegas ជួយឧបត្ថម្ភភ្ញៀវទេសចររុស្ស៊ីយល់បន្ថែមអំពីទឹកដីនិងមនុស្ស វៀតណាម។»

Daria Mishukova - ជនរុស្ស៊ីម្នាក់ស្រឡាញ់វប្បធម៌វៀតណាម - ảnh 3 Daria ផ្តល់ព័ត៌មានអំពីប្រព័ន្ធអេកូឡូស៊ីពណិជ្ជកម្មវិនិយោគវប្បធម៌ទេសចរណ៍វៀតណាមតាមភាសារុស្ស៊ីនិងភាសាអង់គ្លេសលើគេហទំព័រ Business & Leisurse (www.business-leisure.ru) នៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ី។ (bstyle.vn)

        កំពុងរស់នៅវៀតណាមនាបច្ចុប្បន្ន Daria ផ្តល់ព័ត៌មានអំពីប្រព័ន្ធអេកូឡូស៊ីពណិជ្ជកម្មវិនិយោគវប្បធម៌ទេសចរណ៍វៀតណាមតាមភាសារុស្ស៊ីនិងភាសាអង់គ្លេសលើគេហទំព័រ Business & Leisurse (www.business-leisure.ru) នៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ី។ វាយតំលៃអំពីការរួមវិភាគទានរបស់ Daria ក្នុងការឧទ្ទេសនាមរូបភាពរបស់វៀតណាមនិងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅឯបរទេស អនុប្រធានទទួលបន្ទុកក្រុមប្រឹក្សាទ្រឹស្តីបដិវេទអក្សរសាស្ដ្រវិចិត្រសិល្បៈមជ្ឈឹម បណ្ឌិតវិទ្យាសាស្ត្រ Phan Dinh Tan បានឲ្យដឹងថា៖    

«Daria ជាអ្នកនិពន្ធម្នាក់ដែលមានចំណេះដឹងជ្រាលជ្រៅអំពីវប្បធម៌វៀត ណាម។ លោកស្រីបានមានការរួមវិភាគទានជាក់ស្តែង ជាឧទាហរណ៍ ឧទ្ទេសនាមអំពីភាពស្អាតរបស់វៀតណាមដើម្បីទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមក ដល់វៀតណាម។ ជាពិសេសគឺបណ្ដាគំរោងការណ៍ខាងទេសចរណ៍ ព្រមទាំង ផ្សាព្វផ្សាយរូបភាពវប្បធម៌វៀតណាមដល់សហគមន៍ជននិយាយភាសារុស្ស៊ី មិនត្រឹមតែជនរុស្ស៊ីប៉ុណ្ណោះទេ។»

        ជួបសំណះសំណាលជាមួយ Daria Mishukova មិនចាប់អារម្មណ៍ថាកំពុង សំណះសំណាលជាមួយជនបរទេសទេ ដោយសារ សមត្ថភាពនិយាយតាម ភាសាវៀតណាមរបស់គាត់ស្ទាត់ណាស់។ Daria កំពុងរៀបចំគំរោងការណ៍ផ្សព្វ ផ្សាយអំពីពាណិជ្ជសញ្ញាវៀតណាមលើវិស័យទេសចរណ៍ លើកទឹកចិត្តការ វិនិយោគរវាងវៀតណាមនិងរុស្ស៊ី។ ចំពោះជនវៀតណាមម្នាក់ៗ ក្នុងពេលជួប សំណះសំណាលជាមួយ Daria គេនឹងស្រឡាញ់វប្បធម៌របស់ជនជាតិខ្លួនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ