ការទូតការពារជាតិរួមចំណែកដល់ការជំនះពុះពារផលវិបាកបណ្តាលពីសង្គ្រាម និងការកសាងសន្តិភាព

(VOVWORLD) - នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិក្នុងវិស័យជំនះពុះពារលើផលវិបាកបណ្តាល ពី សង្គ្រាមបាននាំមកនូវលទ្ធផលវិជ្ជមាន។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីជំនះ លើការឈឺចាប់ នៃសង្គ្រាមផង និងជាសកម្មភាពជាក់ស្តែងដើម្បី ជួយកសាងទំនុកចិត្ត បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ការទូតការពារជាតិរួមចំណែកដល់ការជំនះពុះពារផលវិបាកបណ្តាលពីសង្គ្រាម និងការកសាងសន្តិភាព - ảnh 1ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួន ចៀន ផ្តល់ព័ត៌មានអំពីដំណើរការដោះស្រាយជាតិពុលឌីអុកស៊ីននៅអាកាសយានដ្ឋានបៀនហ័រ (រូបថត៖ យី ភឿង/VOV)

អាកាសយានដ្ឋាន Bien Hoa ខេត្ត Dong Nai ដែលជាចំណុចក្តៅនៃការបំពុលឌីអុកស៊ីនដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម ក្នុងពេលសង្គ្រាម ដែលធ្លាប់ជាមូលដ្ឋានទ័ពអាកាសក្នុងអំឡុងពេលសង្គ្រាម សព្វថ្ងៃនេះបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមនុស្សធម៌ នៃស្មារតីនៃការផ្សះផ្សា និងការសម្លឹងមើលឆ្ពោះទៅអនាគត។

នៅថ្ងៃទី ១៥ ខែកញ្ញា ឧត្តមសេនីយ៍ឯកបម្រុង Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំប្រទេសវៀតណាម Marc Evans Knappe បានធ្វើជាសាក្សីក្នុងពិធីប្រគល់ដី ដែលបានសម្អាតរួច ពិធីបើកការដ្ឋានសាងសង់ និងដំឡើងប្រព័ន្ធបច្ចេកវិទ្យាសម្អាតជាតិពុលឌីអុកស៊ីន និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផ្តល់ដើមទុន ODA ឥតសំណង់របស់សហរដ្ឋ អាមេរិក ចំនួន ៣២ លានដុល្លារអាមេរិក  ដើម្បីបន្តអនុវត្តគម្រោងជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម។
ការទូតការពារជាតិរួមចំណែកដល់ការជំនះពុះពារផលវិបាកបណ្តាលពីសង្គ្រាម និងការកសាងសន្តិភាព - ảnh 2ពិធីប្រគល់លិខិតបញ្ជាក់សម្រាប់ដីទំហំ ៦ ហិកតា ដែលបានបន្សុទ្ធឌីអុកស៊ីននៅអាកាសយានដ្ឋានបៀនហ័រ (រូបថត៖ យី ភឿង/VOV)

សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការលើការដោះស្រាយជាតិពុលឌីអុកស៊ីននៅក្នុងតំបន់អាកាសយានដ្ឋាន Bien Hoa ររវាងក្រសួងការពារប្រទេសវៀតណាម និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋ អាមេរិក (USAID) ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៩ មក។ រហូតមកដល់បច្ចុប្បន្ន មានប្រហែល ៥០% នៃបរិមាណដីដែលមានផ្ទុកឌីអុកស៊ីនត្រូវបានសម្អាត  និងប្រគល់ជូនដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភារកិច្ចការពារជាតិ និងសន្តិសុខ។

ក្រៅពីគម្រោងបន្សាបជាតិពុលឌីអុកស៊ីន ការទូតការពារជាតិក៏ជំរុញការចូលរួមពីដៃគូ និងអង្គការអន្តរជាតិជាច្រើនក្នុងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីនផងដែរ។ នៅខេត្ត Quang Tri ជាតំបន់ដីដែលធ្លាប់ជាខ្សែត្រៀមជួរមុខដ៏កាចសាហាវ ឥឡូវនេះគឺជាចំណុចកណ្តាលនៃគម្រោង បោសសម្អាតមីនអន្តរជាតិជាច្រើន។

គ្រាប់បែកនីមួយៗ ក្បាលគ្រាប់នីមួយៗដែលត្រូវបានរកឃើញ និងការគ្រប់គ្រងដោយសុវត្ថិភាព ពោលគឺមានដីស្អាតមួយម៉ែត្រការ៉េបន្ថែមទៀត ដែលជាឱកាសមួយទៀត សម្រាប់ប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។

ពីមុននេះ ផ្ទៃដីជុំវិញផ្ទះរបស់ខ្ញុំមិនត្រូវបានដាំដុះទេ ដោយសារខ្លាចមីននៅសល់។ ឥឡូវនេះ ដោយមានជំនួយពីក្រុមបោសសម្អាត យើងអាចដាំដំណាំ ចិញ្ចឹមសត្វពាហនៈដោយទំនុកចិត្ត ហើយជីវភាពរស់នៅរបស់យើងមានស្ថេរភាពជាងមុន”

ការទូតការពារជាតិរួមចំណែកដល់ការជំនះពុះពារផលវិបាកបណ្តាលពីសង្គ្រាម និងការកសាងសន្តិភាព - ảnh 3គណៈប្រតិភូចុចប៊ូតុងដើម្បីចាប់ផ្តើមសាងសង់ប្រព័ន្ធបច្ចេកវិទ្យាកម្ដៅដើម្បីបន្សុទ្ធឌីអុកស៊ីន (រូបថត៖ យី ភឿង/VOV)

ចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៣០លានដុល្លារអាមេរិកដល់វៀតណាម សម្រាប់ការបោសសម្អាតមីន និងការដោះស្រាយជាតិពុលឌីអុកស៊ីន។ កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជួយឧបត្ថម្ភគម្រោង KVMAP (២០១៨–២០២៤) ជាមួយនឹងដើមទុនសរុបជាង ២០ លានដុល្លារអាមេរិក។ ប្រទេសជប៉ុន ន័រវេស អាល្លឺម៉ង់ និងអូស្ត្រាលី សហការជាមួយក្រសួងការពារប្រទេសវៀតណាម ក្នុងការបង្កើតផែនទីជាតិស្តីពីការបំពុល មីន ដោយផ្តោតលើជំនួយបច្ចេកទេស ឧបករណ៍ ការបណ្តុះបណ្តាលអ្នកជំនាញ ការផ្ទេរបច្ចេកវិទ្យា។ល។ សកម្មភាពសហប្រតិបត្តិការអន្តរជាតិទាំងនេះបង្ហាញពីស្មារតីមនុស្សធម៌ ដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជន។

ស្មារតីមនុស្សធម៌នោះក៏ត្រូវបានកងកម្លាំងរក្សាសន្តិភាពវៀតណាមនាំ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមរយៈសកម្មភាពជួយឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រ ការជំនះពុះពារលើផលវិបាកនៃជម្លោះ ការសង្គ្រោះគ្រោះមហន្តរាយ និងការជួយដល់ប្រជាជននៅហ្នឹងកន្លែង។ សកម្មភាពទាំងនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសមត្ថ ភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសុច្ឆន្ទៈ ការទទួលខុសត្រូវអន្តរជាតិ និងរូបភាពរបស់កងទ័ពវៀតណាមទៀតផង។ អនុប្រធាននាយកដ្ឋានការបរទេស ក្រសួងការពារប្រទេសវៀតណាម វរសេនីយ៍ឯក Nguyen Duy Minh បានបញ្ជាក់ថា។

“នេះគឺជាបេសកកម្មប្រយុទ្ធក្នុងសម័យសន្តិភាព បេសកកម្មដ៏ខ្ពង់ខ្ពស់ ដែលមានសារៈសំខាន់មនុស្សសាសស្ត្រ និងមនុស្សធម៌ របស់បក្ស រដ្ឋ និងក៏ដូចជាកងទ័ពវៀតណាមប្រគល់ជូន។ ដោយហេតុនេះ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់យុទ្ធជនកងទ័ពប្រជាជនវៀតណាម នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ”។

ការទូតការពារជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពាលើផលវិបាកនៃសង្គ្រាម សុទ្ធតែឆ្ពោះទៅគោលបំណងរួម៖ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព។ ក្នុងនាមជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាម វៀតណាមយល់យ៉ាងស៊ីជម្រៅអំពីតម្លៃនៃសន្តិភាព។ ដូច្នេះ វៀតណាមតែងតែសហការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងសកម្មភាពដើម្បីជំនះផលវិបាកនៃសង្គ្រាម លើកកម្ពស់មិត្តភាព និងការជឿទុកចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាព រួមចំណែកដល់ការផ្សព្វផ្សាយសារនៃមនុស្សសាស្ត្រ និងការទទួលខុសត្រូវអន្តរជាតិរបស់ប្រទេសជាតិ ដែលស្រឡាញ់សន្តិភាព។ ពីរណ្តៅគ្រាប់បែកកាលពីអតីតកាល សព្វថ្ងៃនេះ វាលស្រែបៃតងបានរីកចម្រើន។ ពីទឹកដីស្លាប់ ឥឡូវនេះបន្លឺឡើងសំឡេងសើចរបស់កុមារ។

ជាមួយនឹងស្មារតីមនុស្សសាស្ត្រ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងកិច្ចការការទូតការពារជាតិ  និងតាមរយៈចំណង់មិត្តភាពអន្តរជាតិ វៀតណាមកំពុងសរសេររឿងថ្មីមួយបន្តិចម្តងៗ រឿងរ៉ាវនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ