ខែឧសភានៅមណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu

(VOVWORLD) -  នាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ វៀតណាមត្រូវបាន ពិភពលោកទាំងមូលស្គាល់ដល់ដោយជ័យជនះត្រចះត្រចង់ Dien Bien Phu ដែលបានបង្កើតឡើងរបត់មួយផ្លាស់ប្តូរសង្គ្រាម ហើយនាំទៅការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុង  Geneva ឆ្នាំ ១៩៥៤ ស្តីអំពីការបញ្ចប់សង្គ្រាម ស្តារសន្តិ ភាពឡើងវិញនៅឥណ្ឌូចិន។ ជារៀលរាល់ឆ្នាំ ក្នុងឱកាសរំលឹកខួបអនុស្សារវីយ៍ ទិវាជ័យជំនះ Dien Bien Phu ភ្ញៀទេសចរពីគ្រប់ទិសទីមកទស្សនាកេរតំណែលជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិ សាស្ត្រនៃជ័យជំនះមហិមារនេះ។ 
ខែឧសភានៅមណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu - ảnh 1 ខែឧសភានៅមណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu

(VOVworld) – នាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ វៀតណាមត្រូវបាន ពិភពលោកទាំងមូលស្គាល់ដល់ដោយជ័យជនះត្រចះត្រចង់ Dien Bien Phu ដែលបានបង្កើតឡើងរបត់មួយផ្លាស់ប្តូរសង្គ្រាម ហើយនាំទៅការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុង  Geneva ឆ្នាំ ១៩៥៤ ស្តីអំពីការបញ្ចប់សង្គ្រាម ស្តារសន្តិ ភាពឡើងវិញនៅឥណ្ឌូចិន។ ជារៀលរាល់ឆ្នាំ ក្នុងឱកាសរំលឹកខួបអនុស្សារវីយ៍ ទិវាជ័យជំនះ Dien Bien Phu ភ្ញៀទេសចរពីគ្រប់ទិសទីមកទស្សនាកេរតំណែលជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិ សាស្ត្រនៃជ័យជំនះមហិមារនេះ។

        ឆ្លងកាត់អស់រយៈពេល ៦៣ ឆ្នាំ មណ្ឌលកេរតំណែលជ័យជំនះ Dien Bien Phu នៅអភិរក្សដ៏ល្អដូចទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ជនជាតិវៀតណាម។ នេះគឺជាជ័យជំនះដែលប្រជាជនវៀតណាម ទាំងមូលនិងមិត្តភ័ក្តអន្តរជាតិសុទ្ធតែគោរពររាប់អាន។ នាប៉ុន្មានថ្ងៃនេះ ក្នុងចំណោមភ្ញៀវទេសចរមកទស្សនាមណ្ឌលកេរតំណែលនេះ មានភាគច្រើនគឺ អតីតយុទ្ធជនក្នុងសមរភូមិ Dien Bien Phu។ អតីតយុទ្ធជន Pham Thang បានចែករំលែកថា៖             

        «វិលទស្សនាសមរភូមិនាអតីតកាលនៅរងភ្នំ A1 ខ្ញុំថ្លែងអំណរគុណដល់ ប្រជាជនវៀតណាមដែលបានកសាងខេត្ត Dien Bien អភិវឌ្ឍន៍ដូច្នេះនាសព្វថ្ងៃ។ ខ្ញុំក៏មានគោលបំណងចែករំលែកការចាប់អារម្ភណ៍ជាមួយយុទ្ធមិត្តនានារបស់ខ្ញុំដែលបានពលីជីវិតនៅទីនេះ។ ក្នុងពេលទស្សនានៅរងភ្នំ A1 មនុស្សម្នាគប្បីដឹង ថា៖ បានមានយុទ្ធជនរាប់ពាន់នាក់បានពិលីជីវិតដើម្បីសេរីភាពនាបច្ចុប្បន្ន។»

        មណ្ឌលកេរតំណែល Dien Bien Phu គឺជាកេរតំណែលជាតិពិសេសដោយ មានកេរតំណែលចំនួន ៤៥ ជាពិសេសគឺ ទីបញ្ជាការដ្ឋានយុទ្ធនាការ Dien Bien Phu របស់កងទ័ពប្រជាជនវៀតណាម លេនដ្ឋានបញ្ជារបស់ឧត្តមសេនីយ៍បារាំង De Castries លើវាលស្រែ Muong Phang។ លោក  Didiel ភ្ញៀវទេសចរបារាំង មួយរូបបានចែករំលែកថា៖         «យើងខ្ញុំបានទៅទស្សនានៅសារមន្ទីដើម្បីស្តាប់អំពីប្រវត្តិសាស្ត្រតស៊ូ ដណ្តើមបានសេរីភាពរបស់ប្រជាជនវៀតណាម។ ខ្ញុំចាប់អារម្ភណ៍ព្រួយៗក្នុង ពេលដែលជនបារាំងទទួលបរាជ័យ ប៉ុន្តែ យើងខ្ញុំក៏ពេញចិត្តផងដែរ ដោយសារ នេះគឺជាជ័យជំនះដើម្បីសីរភាពនិងឯករាជ្យ។»

ចំពោះជំនាន់វ័យក្មេងដែលកើតឡើងនិងធំដឹងក្តីក្នុងសន្តិភាព ដំណរទស្សនា នៅមណ្ឌលកេរតំណែល Dien Bien Phu គឺជាបទពិសោធន៍ថ្លៃថ្លា។ កញ្ញា Nguyen Bich Ngoc នៅខេត្ត Lang Son ភាគខាជើងវៀតណាម បានឲ្យដឹងថា៖

        «ខ្ញុំស្គាល់ដល់មណ្ឌលកេរតំណែល Dien Bien Phu តាមរយៈសៀវភៅនិង ទូរទស្សន៍ ប៉ុន្តែ នេះគឺជាលើកដំបូងដែលខ្ញុំមកទស្សនានៅទីនេះ។ ខ្ញុំចង់ទៅ ទស្សនាមណ្ឌលកេរតំណែល Dien Bien Phu ដើម្បីស្វែងយល់បន្ថែមអំពីការ ដែល ធ្វើយ៉ាងម៉េចដែលជីដូនជីតាបានវាយបរាជ័យសត្រូវដូច្នេះ។ ខ្ញុំមានមោទន ភាពណាស់ក្នុងពេលមកដល់ទីនេះ។ ក្រៅពីរងភ្នំ  A1 យើងខ្ញុំបានទស្សនា លេនដ្ឋាន  De Castries និងអូធធុបនៅឈាបនដ្ឋានយុទ្ធជនពលី។»

        រួមជាមួយសកម្មភាពផ្សព្វផ្សាយឧទ្ទេសនាមបណ្ដាទីកន្លែងមកដល់ប្រវត្តិ សាសក្នុងតំបន់ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវាជ័យជំនះ Dien Bien Phu ខេត្ត Dien Bienបានរៀបចំព្រឹត្តិតការណ៍វប្បធម៌កីឡាដោយមានការ ចូលរួមរបស់ជនរួមជាតិភាគតិចជាច្រើនកុះករ។ ក្រោយរយៈពេល ៦៣ ឆ្នាំ Dien Bien Phu បានក្លាយទៅជាទីក្រុងទំនើបមួយដែលមានឈ្មោះរបស់ជ័យជំនះ ប្រវត្តិសាស្ត្រ និងជាទីកន្លែងដែលប្រជាជនទាំង់អស់មានជីវភាពរស់នៅសុខ សាន្ត្រានសុភមង្គលនិងគ្រប់ប្រការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ