គម្រោង "សហគ្រាសសង្គមកិច្ច ដើម្បីការអភិវឌ្ឍជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព"

(VOVWORLD) -គម្រោងជួយឧបត្ថម្ភសហគ្រាសសង្គមកិច្ច ដើម្បីអភិវឌ្ឍន៍ជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព (គម្រោង SERD) ដំណាក់កាល ២០១៦ - ២០១៩ ដែលរៀបចំឡើងដោយមណ្ឌលជួយឧបត្ថម្ភគំនិតផ្ដួចផ្ដើមបម្រើសហគមន៍ និងអង្គការនំបុ័ងសម្រាប់ពិភពលោក។ គម្រោង SERD មានគោលដៅប្រគល់សិទ្ធិដល់បណ្ដាសហគ្រាសសង្គមនៅសហគមន៍ជនបទ និងតំបន់ព្រៃភ្នំ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាជននៅក្នុងតំបន់។
គម្រោង  ប្រជាជននៅជនបទទទួលបានការជួយឧបត្ថម្ភពីរដ្ឋ

គម្រោង "សហគ្រាសសង្គម ដើម្បីការអភិវឌ្ឍជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាព" ត្រូវបានអនុវត្តន៍នៅខេត្តព្រៃភ្នំចំនូនពីរនៅភាគខាងជើងវៀតណាម គឺខេត្ត Hoa Binh និងខេត្ត Lao Cai ចាប់ពីខែមករា ឆ្នាំ ២០១៦ ហើយបានបង្ហាញនូវប្រសិទ្ធិភាពតាមរយៈការទាក់ទងផ្ទាល់ថ្មី ប្រកបដោយការច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាអំពីសេដ្ឋកិច្ច បរិស្ថាន និងសង្គមតាមរយៈការជំរុញស្មារតីសហគ្រាស និងសមត្ថភាពធ្វើអាជីវកម្មរបស់ប្រជាជននៅក្នុងតំបន់។

ក្រោយរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តន៍មក មានសហគ្រាសប្រមាណ ៦០ អង្គភាពទទួលបានជំនួយពីគម្រោង SERD ហើយនាំមកនូវផលប្រយោជន៍សម្រាប់មនុស្សប្រមាណ ១៥ ពាន់នាក់។ លោកស្រី Pham Kieu Oanh នាយិការមជ្ឈមណ្ឌលជួយឧបត្ថម្ភគំនិតផ្ដួចផ្ដើម បម្រើសហគមន៍បានឲ្យដឹងថា៖

“រាល់រូបសណ្ឋាន និងដំណោះស្រាយ ធ្វើអាជីវកម្មរបស់ យើងខ្ញុំ ត្រូវបានតភ្ជាប់ ជាមួយសហគមន៍ ហើយត្រូវបានសហគមន៍ធ្វើជាម្ចាស់ ដើម្បីជួយគេជំនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅ និងរកស៊ីប្រកបដោយស្ថិរភាព។ យើងខ្ញុំបានរៀបចំសិក្ខាសាលាដើម្បីលើកកម្ពស់សមត្ថភាពសម្រាប់ដៃគូក្នុងតំបន់និងបើកវគ្គហ្វឺកហ្វឹនអភិវឌ្ឍន៍ការធ្វើអាជីវកម្មសម្រាប់សហគ្រាសសង្គម រួមជាមួយអ្នកជំនាញ ដើម្បីពិគ្រោះយោបល់ និងវាយតំលៃលើសមត្ថភាពធ្វើអាជីវកម្មរបស់សហគ្រាសនីមួយៗ។ អាស្រ័យហេតុនេះ ស្វែងរករាល់គំនិតផ្តួចផ្តើមក្នុងការធ្វើអាជីវកម្ម និងអភិវឌ្ឍន៍រាល់រូបសណ្ឋានយ៉ាងល្អ”។

ម៉្យាងវិញទៀត អង្គការនំបុ័ងសម្រាប់ពិភពលោកមិនត្រឹមតែជួយឧបត្ថម្ភដល់គម្រោង SERD ប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្ទាល់ទៅក្នុងគម្រោង SERD ទៀតផង។ លោកស្រី Eva Maria Jogan នាយិការអង្គការនំបុ័ងសម្រាប់ពិភពលោក ទទួលបន្ទុកវៀតណាម និងឡាវបានឲ្យដឹងថា៖

“អង្គការនំបុ័ងសម្រាប់ពិភពលោកបានចាប់ផ្តើមសហការជាមួយមណ្ឌលច្នៃប្រឌិតបម្រើសហគមន៍ តាមរយៈការផ្ដល់ ជំនួយ ដល់គម្រោង ជួយឧបត្ថម្ភ សហគ្រាស សង្គម ដើម្បីអភិវឌ្ឍន៍ជនបទប្រកបដោយការច្នៃប្រឌិត និងចីរភាពចាប់ពីខែមករា ឆ្នាំ ២០១៦។ យើងខ្ញុំមិនត្រឹមតែចាត់ទុកខ្លួនជាអ្នកផ្ដល់ជំនួយប៉ុណ្ណោះទេ ថែមទាំងជាដៃគូក្នុងក្របខ័ណ្ឌនៃគម្រោងទៀតផង”។

ថ្វីបើត្រូវបានអនុវត្តន៍ក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែគម្រោង SERD ទទួលបានលទ្ធផលខ្ពស់បើប្រៀបធៀបនឹងការរំពឹងទុក។ លោក Pham Minh Tu តំណាងក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកគ្រប់គ្រង MPG ដែលជាអង្គភាព ចូលរួមគម្រោង SERD បានវាយតម្លៃថា៖

“គម្រោងនេះទទួលបានប្រសិទ្ធភាព ១៣៧ % បើប្រៀបធៀបទៅនឹងផែនការ។ សហគ្រាសដែលត្រូវបានជ្រើសរើស គឺសុទ្ធតែជាសហគ្រាសដែលខ្វះជំនាញគ្រប់គ្រង ធ្វើអាជីវកម្ម។ សហគ្រាសសង្គមកិច្ចទាំងនេះបានជួយកែលម្អប្រាក់ចំណូលយ៉ាងហោចណាស់ ២០% នៅពេលបញ្ចប់គម្រោង។ យើងខ្ញុំជឿកជាក់ថា នៅពេលគម្រោងនេះបានសម្រេចជាស្ថាពរ រាល់រូបសណ្ឋាននៃគម្រោងនេះនឹងបន្តបានរក្សាដដែលតាមរយៈបណ្ដាញសហគ្រាសសង្គម និងក្លឹបសហគ្រាសសង្គមនានា"។

នៅក្នុងដំណើរការអនុវត្តន៍គម្រោង SERD នេះ ស្ថាប័នពាក់ព័ន្ធនានាបានអនុវត្តគម្រោងប្រកបដោយភាពបត់បែន កែសម្រួល និងបំពេញបន្ថែមនូវចំណុចមួយចំនួនឲ្យសមស្របនឹងតំបន់នីមួយៗ។ លោក Hoang Hung នាយករងខុទ្ទកាល័យនៃសមាគមកសិករខេត្ត Hoa Binh បានឲ្យដឹងថា៖

“គម្រោងនេះមានភាពខុសគ្នាពីគម្រោងដទៃទៀត គឺមាន ក្រុមអ្នកស្ម័គ្រចិត្ត ដ៏ស្វាហាប់ និងមានសមត្ថភាព។ យើងខ្ញុំបានជ្រើសរើសយកសហគ្រាសចំនួន ១១ អង្គភាព។ សហគ្រាសនីមួយទទួលបានប្រាក់ជួយឧបត្ថម្ភពី ២០ ដល់ ៥០ លានដុង ក្នុងចំណោមប្រាក់ជួយឧបត្ថម្ភសរុប ៣៦០ លានដុង។ ខេត្ត Hoa Binh បង្កើតបានបណ្ដាញសហគ្រាសសង្គមដើម្បីការអភិវឌ្ឍសង្គមចំនួន ២ នៅស្រុក Tan Lac និងស្រុក Lac Son”។

តាមរយៈគម្រោង SERD នោះ បណ្ដាសហគ្រាសសង្គមបានក្លាយទៅជាសហគមន៍មួយ ដែលបានជះឥទ្ធិពលដ៏ សំខាន់ទៅក្នុងជីវភាពរស់នៅខាងសង្គមនៅក្នុងតំបន់ជនបទ។ នាពេលខាងមុខ គម្រោង SERD នឹងបន្តត្រូវបានរីកសុះសាយទៅកាន់ខេត្ត ក្រុងនានានៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ