តំបន់ឧទ្ទិសវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung-តំបន់ទឹកដីប្រភពដើមដ៏ពិសិដ្ឋ

(VOVWORLD) - ពិធីរំលឹកខួបស្តេច Hung - ពិធីបុណ្យព្រះវិហារ Hung ឆ្នាំ ២០២២ ដោយប្រធានបទ “តំបន់ឧទ្ទិសវិញ្ញាណក្ខន្ធបណ្តាស្តេច Hung-តំបន់ទឹកដីប្រភពដើមដ៏ពិសិដ្ឋ” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសា (ពោលគឺថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែទី ៣ ប្រតិទិនតាមច័ន្ទគតិ) ជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាច្រើន។ ពិធីរំលឹកខួបស្តេច Hung - ពិធីបុណ្យវិហារ Hung គឺជាពិធីបុណ្យដ៏មហោឡារឹកមួយរបស់ប្រជាជាតិវៀតណាម ហើយជំនឿសែនព្រែនស្តេច Hung បានក្លាយជាអត្តសញ្ញាណវប្បធម៌របស់សហគមន៍ ជាខ្សែអំបោះក្រហមដែលបង្កើតឡើងប្រពៃណីនៃសាមគ្គីភាព ការស្រឡាញ់រាប់អាន និងការជួយទំនុកបម្រុងគ្នា ទៅវិញទៅមករបស់បណ្តាគ្រួសារនៃបណ្តាជនជាតិវៀតណាម។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ ប្រជាជនវៀតណាមទាំងអស់មិនថាក្នុងប្រទេសឬក្រៅប្រទេសដោយទឹកចិត្តគោរពទាំងអស់បានប្រមូលផ្តុំគ្នាឆ្ពោះទៅវិមាន Kinh Thien លើកំពូលភ្នំ Nghia Linh (នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រជាតិ វិហារស្តេច Hung នៅខេត្ត Phu Tho) ដើម្បីរំលឹកគុណូបការៈដល់បណ្តាស្តេច Hung។ ពិធីរំលឹកខួបស្តេច Hung  បានឌិតជាប់ក្នុងឈាម និងសាច់របស់កុលបុត្រកុលធីតា មានខ្សែលោហិត Lac-Hong ជាមួយនឹងរឿងព្រេងថា ពួកគេទាំងពីរបានកើតចេញពីថង់ពងរាប់រយ ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះមនោសញ្ចេតនាជា "ជនរួមជាតិ"។

“ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាមិនបានទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធស្តេច Hung នៅទឹកដីពិសិដ្ឋនោះទេ ប៉ុន្តែក្រុមគ្រួសារបានធ្វើអាហារប្រកបដោយការគោរព ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung”។

“មនុស្សតែងតែមានប្រភពដើមរបស់ខ្លួន ដូចដើមឈើមានឫស ដូចទន្លេមានប្រភពដើម។ ត្រូវដាស់តឿនកូនៗចៅៗជានិច្ច ឱ្យយល់អំពីទំនៀមទំលាប់នៃការថ្វាយបង្គំដូនតា និងគុណបំណាច់របស់ស្តេច Hung ដែលបានកសាងប្រទេសជាតិ ដោយហេតុនេះ បង្រៀនឲ្យកូនចៅដឹងគុណចំពោះជីដូនជីតា និងឪពុកម្តាយរបស់ខ្លួនជានិច្ច”។

ឆ្នាំនេះ ពិធីបុណ្យរំលឹកខួបស្ដេច Hung - ពិធីបុណ្យវិហារ Hung ត្រូវបានប្រារព្ធឡើងដោយភ្ជាប់ជាមួយខួបលើកទី ១០ នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ "ជំនឿសែនព្រេនរំលឹកវិញ្ញាណក្ខ័ន្ធស្តេច Hung នៅ Phu Tho" គឺជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ក្រោយរយៈពេល ១០ ឆ្នាំ (២០១២-២០២២) ជំនឿសែនព្រេនគោរពវិញ្ញាណក្ខ័ន្ធស្ដេច Hung ត្រូវបានផ្សព្វផ្សាយកាន់តែខ្លាំងឡើង រីកសាយភាយមិនត្រឹមតែនៅក្នុងខេត្ត Phu Tho ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងប្រទេស ដោយបង្ហាញពីភាពរឹងមាំដ៏អស់កល្បជានិច្ចនៃបេតិកភណ្ឌដ៏ស្មោះត្រង់ ជំនឿពិសិដ្ឋក្នុងសហគមន៍បណ្តាជនជាតិវៀតណាម។ លោក Nguyen Dac Thuy ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho បានអះអាងថា៖

“ជំនឿលើការថ្វាយបង្គំស្តេច Hung បាននាំមកនូវគុណតម្លៃខាងវិញ្ញាណដ៏ធំធេង ដើម្បីលើកទឹកចិត្តសហគមន៍បន្តអភិរក្ស ការពារ និងថែរក្សាតម្លៃវប្បធម៌នេះ និងលើកតម្កើងស្មារតីសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជាតិ។ ទន្ទឹមនឹងនោះ វាមានឥទ្ធិពលក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងបេតិកភណ្ឌ ហើយក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍទេសចរណ៍ផងដែរ”។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខេត្ត Phu Tho បានជំរុញការអនុវត្តកម្មវិធីសកម្មភាពជាតិស្តីពី “កិច្ចការពារនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ថ្វាយបង្គំស្តេច Hung នៅខេត្ត Phu Tho”។ លើទូទាំងប្រទេស បណ្ឌលកេរដំណែលគោរពវិញ្ញាណក្ខ័ន្ធបណ្តាសេ្តច Hung ត្រូវបានជួសជុល និងតុបតែង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការអនុវត្តជំនឿគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung។ ជាពិសេស មណ្ឌលកេរដំណែលប្រវត្តិសាស្ត្រពិសេសជាតិ វិហារ Hung ត្រូវបានរដ្ឋកំណត់ថា ជាកន្លែងរៀបចំពិធីគោរពរំលឹកវិញ្ញាណក័្ខន្ធស្តេច Hung ជារៀងរាល់ឆ្នាំ ហើយបានក្លាយជាអត្តសញ្ញាណដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកខួបស្តេច Hung - ពិធីបុណ្យវិហារ Hung ។

ក្រុមជនជាតិណាមួយលើពិភពលោកសុទ្ធតែមានឫសគល់របស់ខ្លួន ប៉ុន្តែជនជាតិ វៀតណាមមានភាពខុសគ្នាត្រង់ថា ប្រជាជនទាំងឡាយតែងតែគោរពបូជាបុព្វបុរសដូចគ្នា គឺស្តេច Hung។ អាចនិយាយបានថា មិនសូវមានកន្លែងណាដែលមានទម្រង់ពិសេសនៃការគោរពបូជាដូនតាដ៏វិសេសដូច្នេះ។ វាបានក្លាយទៅជាបាតុភូតសង្គមដែលបង្ហាញពីអត្តសញ្ញាណរបស់វៀតណាម រួមចំណែកដល់ការបង្កើតប្រព័ន្ធតម្លៃខាងស្មារតីនិងភាពក្លាហានវប្បធម៌របស់វៀតណាម។ ដោយសារតែគុណតម្លៃពិសេសទាំងនេះ ក្នុងឆ្នាំ ២០១២ ជំនឿថ្វាយបង្គំស្តេច Hung នៅ Phu Tho ត្រូវបានគណៈកម្មាធិការអន្តររដ្ឋាភិបាលក្រោមអនុសញ្ញាឆ្នាំ ២០០៣ របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ផ្លូវការ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ក្រោយរយៈពេល ១០មក ជំនឿថ្វាយបង្គំគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung បាននិងបន្តបង្កើតកម្លាំងចិត្តនិងកម្លាំងសាមគ្គីភាពក្នុងបុព្វហេតុការពារ និងកសាងមាតុប្រទេស។ នោះគឺជាកម្លាំងនៃប្រភពដើម ដោយបានរួមបញ្ចូលជំនាន់ជនជាតិ វៀតណាមរស់នៅគ្រប់ទិសទី ក្នុងនោះមានជនជាតិវៀតណាមនៅក្រៅប្រទេស ចូលរួមក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស៕

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ