បុណ្យតេតកក់ក្ដៅក្នុងដំបូលផ្ទះមហាសាមគ្គី

(VOVWORLD) - នាប៉ុន្មានថ្ងៃចុងឆ្នាំ ក្រុមគ្រួសាររបស់លោក Nong Van Bao នៅឃុំ Tan Lien ស្រុក Cao Loc ខេត្ត Lang Son មានភាពសប្បាយរីយរាយ ខណៈដែលកូនចៅរបស់លោកបានប្រមូលផ្ដុំគ្នារៀបចំឥវ៉ាន ដើម្បីឡើងផ្ទះថ្មី។
បុណ្យតេតកក់ក្ដៅក្នុងដំបូលផ្ទះមហាសាមគ្គី - ảnh 1 លោក Nong Van Bao រៀបចំផ្ទះថ្មី ̣(រូបថត៖ VOV)

នារយៈពេលកន្លងទៅ បណ្ដាគំរូដំបូលផ្ទះមេតាធម៌នៅខេត្ត Lang Son បាន នាំមកនូវក្ដីសប្បាយរីយរាយ និងសុភមង្គលដល់គ្រួសារជាច្រើនផងដែរ។ នាឆ្នាំ២០១៩ មានផ្ទះមហាសាមគ្គីចំនួន ២៣០ ខ្នង ដែលមានថវិកាសរុបជាង ៨ ពាន់លានដុង (ស្មើនឹងជាង ៣៤៥ ០០០ ដុល្លារអាមេរិក) ត្រូវបានថ្នាក់ដឹកនាំខេត្ត ក្រុងគ្រប់ជាន់ថ្នាក់ធ្វើការកៀរគរកសាង ជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនៅខេត្ត។ នេះពិតជាសេចក្តីរីករាយសម្រាប់ក្រុមគ្រួសារដែលលំបាកក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ។

នាប៉ុន្មានថ្ងៃចុងឆ្នាំ ក្រុមគ្រួសាររបស់លោក Nong Van Bao នៅឃុំ Tan Lien ស្រុក Cao Loc ខេត្ត Lang Son មានភាពសប្បាយរីយរាយ ខណៈដែលកូនចៅរបស់លោកបានប្រមូលផ្ដុំគ្នារៀបចំឥវ៉ាន ដើម្បីឡើងផ្ទះថ្មី។ រហូតមកដល់ពេលនេះលោក Nong Van Bao នៅតែមិនជឿថាលោកនឹងបានរស់នៅក្នុងផ្ទះថ្មីដ៏ស្រស់ស្អាត និងរឹងមាំ ក្រោយពីរយៈពេលជាច្រើនឆ្នាំបានរស់នៅបណ្តោះអាសន្ន។ គ្រួសារលោកស្ថិតនៅក្នុងចំណោមគ្រួសារក្រីក្រ។ ខណៈដែលគណៈកម្មាធិការរណសិរ្សរណសិរ្សមាតុភូមិស្រុក Cao Loc ខេត្ត Lang Son បានជួយ ឧបត្ថម្ភថវិកាចំនួន ៣០ លានដុង ហើយអាជ្ញាធរ  អង្កការសង្គមគ្រប់ជាន់ថ្នាក់ក៏បានជួយឧបត្ថម្ភថវិការ ថ្ងៃធ្វើការនោះ ទើបគ្រួសាររបស់លោក Nong Van Bao កសាងបានផ្ទះថ្មីមួយខ្នង ដែលមានទំហំ ៥៥ ម៉ែត្រការ៉េ។ លោក Nong Van Bao បានសំណេះសំណាលថា៖

“កាលពីយូរលង់ណាស់មកហើយ តាំងពីជំនាន់ឪពុកម្តាយខ្ញុំមក ផ្ទះនេះ នៅ តែ ទ្រុឌទ្រោម ហើយគ្មានលទ្ធភាពសាងសង់ផ្ទះថ្មីឡើយ។ ប្រសិនបើ រដ្ឋ មិនជួយ ឧត្ថម្ភនោះ គឺខ្ញុំមិនអាចមានផ្ទះឡើយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបក្ស រដ្ឋ ដែលបានជួយឧបត្ថម្ភកសាងផ្ទះដ៏រឹងមាំ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងផ្តោតលើការធ្វើកសិកម្ម ដាំដំណាំ ដើម្បីរួចផុតពីភាពក្រីក្រ”។

ចំណែកលោក Vi Van Dan នៅឃុំ Quang Lac ទីក្រុង Lang Son មានសេចក្ដីសប្បាយរីយរាយ ខណៈដែលបានរស់នៅក្នុងផ្ទះថ្មីមួយខ្នង ដែលមានទំហំជិត ៧០ ម៉ែត្រការ៉េ ហើយនៅតែមានក្លិនថ្នាំលាប។ ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នោះ នាចុងខែកក្កដាឆ្នាំ ២០១៩ គ្រួសាររបស់លោក មានផ្ទះថ្មីមួយខ្នងដ៏រឹងមាំ។ នៅពេលរដូវរងារមកដល់ គ្រួសាររបស់លោកមិនខ្វល់ខ្វាយអំពីអាកាសធាតុត្រជាក់ទៀតឡើយ។ លោកបានសំណេះសំណាលថា៖

“កាលពីមុននេះ ផ្ទះរបស់ខ្ញុំទ្រុឌទ្រោមណាស់។ នាបច្ចុប្បន្ននេះ ខ្ញុំមានផ្ទះថ្មីដ៏ រឹងមាំហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំនឹងខិត្តខំប្រឹងប្រែង ដើម្បីរកប្រាក់ជួយទ្រទ្រង់ជីវិតផងដែរ”។

សេចក្ដីសប្បាយរីយរាយរបស់ក្រុមគ្រួសារលោក Nong Van Bao  និង គ្រូសារ លោក Vi Van Dan ក៏ជាសេចក្ដីសប្បាយរីយរាយរួមរបស់គ្រួសារក្រីក្រ គ្រួសារ គោលនយោបាយ និងគ្រួសារគ្មានទីពឹង ចំនួន ២៣០ គ្រួ ដែល ត្រូវបាន ជួយ ឧបត្ថម្ភកសាងផ្ទះថ្មី ដែលមានថវិការសរុបជាង ៨ ពាន់លានដុង ក្នុងឆ្នាំ២០១៩។ អាស្រ័យហេតុនេះ បង្កើតឱកាសថ្មីជូនគ្រួសារនានា ដើម្បីរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅប្រកបដោយស្ថិរភាពជាបណ្ដើរៗ។ លោក Nguyen Van Chung អនុប្រធាន គណៈកម្មាធិការ រណសិរ្សរណសិរ្សមាតុភូមិ វៀតណាមខេត្ត Lang Son បានមានប្រសាសន៍ថា៖

“តាំងពីដើមឆ្នាំមក យើងបានរៀបចំការរៃអង្គាសប្រាក់ដើម្បីជនក្រីក្រ។ ពិតណាស់ថា តាមរយៈចលនា និងមូលនិធីនេះ យើងខ្ញុំក៏បានចូលរួមចំណែកទៅក្នុងកិច្ចការកាត់បន្ថយភាពក្ដីក្រនៅខេត្តទាំងមូល ដោយមានគោលការណ៍ថា មិនបំភ្លេចនរណាម្នាក់នៅខាងក្រោយឡើយ”។

ទោះបីជាជោគវាសនារបស់មនុស្សគ្រប់រូបគឺខុសគ្នាក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និង របស់សហគមន៍នោះ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ គ្រួសារក្រីក្រ គ្រួសារ ដែលមានស្ថានភាពរស់នៅលំបាករាប់រយគ្រួ នៅខេត្ត Lang Son បានទទួលអំណរឆ្នាំថ្មីក្នុងដំបូលផ្ទះថ្មីដ៏រឹងមាំ។ ផ្ទះមហាសាមគ្គីទាំងនេះមិនត្រឹមតែបង្ហាញនូវប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងចលករ ដើម្បីពួកគេអាចឈានឡើងរួចផុតពីភាពក្រីក្រ ហើយមានជីវភាពរស់នៅដ៏ល្អប្រសើរជាងមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ