ប្រើប្រាស់បណ្តាញសង្គមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

(VOVWORLD) - នៅប្រទេសវៀតណាមនាពេលកន្លងមក បណ្តាញសង្គមដែលមានប្រជាប្រិយភាពដូចជាហ្វេសប៊ុកនិងហ្សាឡូមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយបានក្លាយជាតម្រូវការចាំបាច់របស់ប្រជាជនមួយភាគធំ។ ជាពិសេស នៅក្នុងរយៈពេលបច្ចុប្បន្ន ស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានការវិវត្តយ៉ាងស្មុគស្មាញជាច្រើន រួមជាមួយសារព័ត៌មានប្រពៃណី បណ្តាញសង្គមគឺជាឧបករណ៍សម្រាប់ប្រជាជនក្នុងការធ្វើបច្ចុប្បន្នភាព តាមដាននិងសិក្សាស្វែងយល់ពីចំណេះដឹងនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបមានប្រសិទ្ធភាព។

ប្រើប្រាស់បណ្តាញសង្គមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 1ចំណុចប្រទាក់នៃទំព័រកំណត់ហេតុប្រឆាំងមេរោគឆ្លងនៅលើទំព័រ fanpage facebook (រូបថត៖ nld.com.vn)

ជាមួយនឹងលក្ខណៈពិសេសគឺព័ត៌មានត្រូវបានបញ្ជូនយ៉ាងឆាប់រហ័សនិងមានវិសាលភាពធំទូលាយ ដូច្នេះ នៅពេលប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈ fanpage  ប្រព័ន្ធបណ្តាញសង្គមនិងព័ត៌មានអំពីស្ថានភាពនៃជំងឺត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័ស។ ព័ត៌មាន អត្ថបទនិងរូបថតស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ជួយឱ្យប្រជាជនទទួលបានព័ត៌មានផ្លូវការអំពីស្ថានភាពជំងឺរាតត្បាតនៅក្នុងតំបន់ដែលខ្លួនរស់នៅ តាមនោះមានទទួលខុសត្រូវ ការយល់ដឹងនិងចំណេះដឹង រួមជាមួយសហគមន៍ទាំងមូលដែលប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក Do Huy Tuan ប្រជាជនមួយរូបនៅទីក្រុង Lao Cai បានឲ្យដឹងថា៖ “អត្ថបទពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ពីស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Lao Cai និងមន្ទីរសុខាភិបាល Lao Cai ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីវិធីការពារ ប្រយុទ្ធប្រឆាំងជំងឺនិងទីកន្លែងដែលសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក។ ចាប់តាំងពីពេលនោះមក ខ្ញុំមានទំនុកចិត្តនិងជឿជាក់យ៉ាងខ្លាំងលើវធីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ជាតិ ក៏ដូចជាខេត្ត Lao Cai ផងដែរ”។

នៅតាមបណ្តាខេត្តព្រៃភ្នំ ដែលជាតំបន់មានផ្ទៃដីធំទូលាយ ហើយចំនួនប្រជាជនមានតិចតួច ប៉ុន្តែដោយសារការប្រើប្រាស់បណ្តាញសង្គមល្អ ដូចជា ហ្សាឡូ ហ្វេសប៊ុក ការផ្សព្វផ្សាយអំពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងតំបន់ទាំងនេះ តែងតែដំណើរការដោយរលូននិងទទួលបានប្រសិទ្ធភាពខ្ពស់។ លោក En ប្រធានគណៈកម្មាធិការប្រជាជននិងជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំ Trang ស្រុក Dak Doa ខេត្ត Gia Lai  បានឲ្យដឹងថា បច្ចុប្បន្នភូមិចំនួន ៥ នៅក្នុងឃុំ សុទ្ធតែមានក្រុមហ្សាឡូ។ ក្រុមនីមួយៗមានសមាជិកពី ១២០ ទៅ ១៥០ នាក់ ដែលជាតំណាងឲ្យគ្រួសារនីមួយៗ។ គណៈ កម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់ឃុំ បានបែងចែកសមាជិកចូលរួមជាមួយក្រុមនិមួយៗ ដើម្បីងាយស្រួលឆ្លើយសំណួររបស់ប្រជាជន។ ពេលខ្លះ គឺជាសំនួរអំពីបែបបទប្រកាសវេជ្ជសាស្រ្ត ពេលខ្លះអ្វីដែលត្រូវធ្វើនៅពេលធ្វើចត្តាឡីស័កនៅហ្នឹងផ្ទះខ្លួន ពេលខ្លះសួររកព័ត៌មានអំពីប្រជាពលរដ្ឋមកពីបណ្តាខេត្តក្រុងផ្សេងៗដែលវិលត្រឡប់មកមូលដ្ឋានបានប្រកាសវេជ្ជសាស្ត្រហើយឬនៅ។ តាមនោះ គណៈកម្មាធិការនេះដឹកនាំបានក្តាប់ស្ថានការណ៍ភ្លាមៗ សម្រាប់អនុវត្តការបង្ការនិងគ្រប់គ្រងការរាតត្បាតស្របតាមស្ថានភាពជាក់ស្តែង៖ “ដោយសារមានក្រុមហ្សាឡូទាំងនេះ នាពេលកន្លងមកឃុំបានទទួលប្រជាពលរដ្ឋរាប់រយករណីដែលបានវិលត្រឡប់មកពីតំបន់ផ្សេងៗ។ ក្នុងនោះ ប្រជាពលរដ្ឋខ្លះអនុវត្តការការធ្វើចត្តាឡីស័កប្រមូលផ្តុំ ខ្លះទៀតគឺនៅហ្នឹងកន្លែង។ ប្រជាជនដែលបានភ្ជាប់ហ្សូឡូអាចមើលបញ្ជីតំបន់ដែលមានរោគរាតត្បាត”។

ប្រើប្រាស់បណ្តាញសង្គមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 2ហ្សាឡូរបស់ក្រសួងសុខាភិបាលបានធ្វើបច្ចុប្បន្នភាពព័ត៌មានផ្លូវការ (រូបថត៖ nhandan.vn)

អ្វីដែលពិសេសនោះគឺថា បណ្តាញព័ត៌មានចាប់ពីថ្នាក់ស្រុក រហូតដល់ឃុំ ភូមិមួយទៅភូមិមួយសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ដូច្នេះ គ្រាន់តែចូលរួមជាមួយក្រុមនេះ ប្រជាពលរដ្ឋអាចទាក់ទងទៅប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ការរាតត្បាត ឬប្រធាននគរបាលថ្នាក់ឃុំស្រុកភ្លាម ក្នុងករណីចាំបាច់។ ប្រតិបត្តិការតាមរយៈក្រុមអនឡាញ បានជួយកាត់បន្ថយការចំណាយដល់អតិបរមា ហើយប្រសិទ្ធភាពនៃការផ្សព្វផ្សាយក៏ត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។ លោកស្រី Nguyen Thi Lan Anh ប្រធានដេប៉ាដឺម៉ង់ផ្សព្វផ្សាយនិងអប់រំសុខភាពនៃមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត Lao Cai បានឲ្យដឹងថា៖ “ក្នុងការការពារបង្ការទប់ស្កាត់ការឆ្លងរាលដាល គឺការឆ្លើយតបនិងការផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សនៅលើ fanpage គឺទទួលជំនួយច្រើនពីក្រុមអនឡាញទាំងនោះ។ ទីមួយគឺការតំរង់ទិសព័ត៌មាន ទី ២ គឺតាមដាននិងត្រួតពិនិត្យមុខសញ្ញានៅក្នុងតំបន់។ នៅពេលស្ថានភាពនៃការរីករាលដាលត្រូវបានជូនដំណឹងរហ័សនិងត្រឹមត្រូវ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការតំរង់ទិសព័ត៌មានតាម ដាននិងត្រួតពិនិត្យមុខសញ្ញានៅក្នុងតំបន់ផងដែរ”។

ក្រៅពីអត្ថប្រយោជន៍ជាក់ស្តែងបែបនេះ ដើម្បីទទួលបានប្រភពព័ត៌មានផ្លូវការអ្នកប្រើប្រាស់បណ្តាញសង្គមនៅវៀតណាមក៏មានការជ្រើសរើសកាន់តែច្រើនជាងអំពីព័ត៌មាននិងមានការប្រុងប្រយ័ត្នជាងមុន ក្នុងការចែករំលែកប្រភពព័ត៌មានអំពីជំងឺដែលមិនទាន់បានបញ្ជាក់។

បច្ចុប្បន្នការប្រើប្រាស់កុំព្យូទ័រនិងស្មាតហ្វូននៅវៀតណាមបានក្លាយជាការពេញនិយម។ យោងតាមស្ថិតិប៉ាន់ស្មាន អ្នកប្រើប្រាស់បណ្តាញសង្គមនៅវៀតណាមមានចំនួនជាង ៧៣% នៃប្រជាជន។ ហ្វេសប៊ុក ហ្សាឡូ កម្មវិធីមើលភាពយន្តគឺជាប្រភេទកម្មវិធីដែលមានប្រជាប្រិយភាពបំផុតដែលអ្នកប្រើប្រាស់វៀតណាមនិយមចូលចិត្ត។ ដូច្នេះ ការអនុវត្តបណ្តាញសង្គមក្នុងការគ្រប់គ្រងនិងការផ្សព្វផ្សាយស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ គឺជានិន្នាការដ៏ពេញនិយមមួយហើយកំពុងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីជួយប្រជាជនខិតមកជិតជាមួយរដ្ឋាភិបាលគ្រប់កម្រិតថ្នាក់។ នៅក្នុងបរិបទនៃការអនុវត្តវិធានការរក្សាគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ កម្មវិធីទាំងនោះបានបង្ហាញពីប្រសិទ្ធភាពកាន់តែច្បាស់ ដែលរួមចំណែកដល់ការគ្រប់គ្រងជំងឺរាតត្បាត និងធានានូវការថែរក្សាផលិតកម្មនិងអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ