ម៉ាស៊ីនផ្ដល់អង្ករ សម្រាប់ជនក្រីក្រ

(VOVWORLD) - អស់រយៈពេលជាងមួយខែមកហើយ “ម៉ាស៊ីន ATM អង្ករ” ដោយឥតគិតថ្លៃទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សហគមន៍ ព្រោះថា វាបានដោះស្រាយបានបញ្ហាចំនួន ២ ពោលគឺ មិនត្រឹមតែផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអ្នកទទួលជំនួយរក្សាបានគំលាតប្រកបដោយសុវត្ថិភាពក្នុងរដូវកាលនៃជំងឺរាតត្បាត Covid -19 ទៀតផង។ 
ម៉ាស៊ីនផ្ដល់អង្ករ សម្រាប់ជនក្រីក្រ - ảnh 1 ម៉ាស៊ីនផ្ដល់អង្ករ សម្រាប់ជនក្រីក្រ

លើពីនេះទៅទៀត ATM ចែកអង្កករ មិនត្រឹមតែបានជួយសម្រួលដល់ជីភាពរស់នៅរបស់ប្រជាជនក្រីក្រប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់មនុស្សរាប់ពាន់នាក់ទៀតមានសណ្ដានចិត្តទូលំទូលាយ រួមជាមួយប្រទេសជាតិជួយឧបត្ថម្ភដល់ប្រជាជន ក្នុងពេលដែលប្រទេសជាតិទាំងមូលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

តាំងពីយូរយាណាស់មកហើយ នៅពេលជួបប្រទះនឹងគ្រោះធម្មជាតិ និងសង្គ្រាមម្ដងៗនោះ ប្រជាជនវៀតណាមបានចែករំលែកទឹកចិត្ត ជួយគ្នាទៅវិញទៅមកតាមរយៈ កញ្ចប់មី អង្ករ និង ដបទឹកនីមួយៗ។ ប៉ុន្តែចំពោះជំងឺរាតត្បាតសកល COVID – 19 វិញ ទំនិញជួយសង្គ្រោះមិនអាចដឹកជញ្ជូនទៅកាន់តំបន់នីមួយៗ ដើម្បីប្រគល់ជូនដល់អ្នកត្រូវការជំនួយដោយផ្ទាល់បានឡើយ។ ដូច្នេះ “ម៉ាស៊ីន ATM ចែកអង្ករ” ស្វ័យប្រវត្តិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមបណ្តាខេត្ត ក្រុងនានា នៅទូទាំងប្រទេស ដើម្បីដោះស្រាយការជួយឧបត្ថម្ភដល់ប្រជាជន ហើយជួយឲ្យអ្នកទទួលបានជំនួយ អាចរក្សាគំលាតប្រកបដោយសុវត្ថិភាពក្នុងរដូវកាលនៃជំងឺរាតត្បាតផងដែរ។

ក្នុងរយៈពេល ១ ខែកន្លងទៅ ប្រជាជនដែលជួបប្រទះនឹងការលំបាករាប់ពាន់នាក់នៅខេត្ត Lam Dong ទទួលបានអង្ករដោយឥតគិតថ្លៃពីម៉ាស៊ីន ATM អង្ករ ដែលត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong រួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រង ពុទ្ធសាសនា Linh Quang និងសម្ព័ន្ធក្រុមហ៊ុន ស័ង្កសី Hoa Sen ធ្វើការដំឡើង។ នេះគឺជាការងារដែលមានអត្ថន័យជួយឧបត្ថម្ភជនក្រីក្រ ជំនះពុះពារលើការលំបាក ដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ។ ក្នុងមួយថ្ងៃ ម៉ាស៊ីននឹងចែកអង្ករជិត ៥០០ គីឡូក្រាម ដល់មនុស្សដែលមានស្ថានភាពរស់នៅលំបាក។ ព្រះតេជគុណ Dinh Toan ចៅអធិការវត្ត Linh Quang មានពុទ្ធដីការថា៖

“ទោះបីជាកញ្ចប់អំណោយទាំងនេះមិនច្រើនក៏ដោយ ប៉ន្តែបានជួយឲ្យបងប្អូនប្រជាជន ដែលមានស្ថានភាពរស់នៅលំបាក អាចជំនះពុះពារលើគ្រាលំបាក។ ជាពិសេសជួយឲ្យប្រជាជនមានក្ដីជឿទុកចិត្តអំពីមនោសញ្ចេតនារបស់មនុស្ស ។ ទន្ទឹមនឹងនេះ យើងខ្ញុំបានអនុវត្តន៍តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី គឺ មិនបំភ្លេចនរណាម្នាក់ក្នុងរដូវកាលជំងឺរាតត្បាតនេះឡើយ។ នេះគឺជា លក្ខណៈ មនុស្សសាស្ត្រនៃកម្មវិធី  ATM ចែកអង្ករ”។

ដោយទទួលបានអង្ករពីមាស៊ីន ATM ចែកអង្ករនៅវត្ត Linh Quang លោកស្រី Truong Thi Tam អ្នកលក់សន្លឹកឆ្នោតមួយនាក់បានឲ្យដឹងថា៖

“ខ្ញុំប្រកបរបរជាអ្នកលក់សន្លឹកឆ្នោត ប៉ន្តែបានឈប់សម្រាកមួយខែហើយ បានជាមិនមានប្រាក់ចំណូលឡើយ។ ខ្ញុំពិតជាមានអារមណ៍រំភើបចិត្តណាស់ នៅពេលដែលរដ្ឋាភិបាល និងរដ្ឋយកចិត្តទុកដាក់ ដល់បងប្អូនប្រជាជនក្រីក្រ ក្នុងគ្រាលំបាកដោយសារជំងឺរាតត្បាតនេះ។ មិត្តល្អគឺមិត្តចេះជួយគ្នាគ្រាអាសន្ត” ។

ម៉ាស៊ីនផ្ដល់អង្ករ សម្រាប់ជនក្រីក្រ - ảnh 2 ម៉ាស៊ីនផ្ដល់អង្ករ សម្រាប់ជនក្រីក្រ

នាប៉ុន្មានថ្ងៃចុងខែមេសា ម៉ាស៊ីន ATM ចែកអង្ករចល័ត ដែលត្រូវបានសាលាជាន់ខ្ពស់ Lao Cai រួមជាមួយទីភ្នាក់ងារសារព័ត៌មាន នៅខេត្ត  និងសប្បុរសជនមួយចំនួនរួមដៃគ្នាដាក់ឲ្យដំណើរការនៅឃុំ Lien Minh ទីរួមខេត្ត Sapa ខេត្ត Lao Cai ។

ដោយបានស្ដាប់ព័ត៌មានថា  ម៉ាស៊ីន ATM  អាចចែកអង្ករដោយស្វ័យប្រវត្តិដល់ជនក្រីនោះ បងប្អូនប្រជាជនក្ររាប់រយនាក់នៅភូមិ Nam Sang  Nam Keng  Ban Sai ពោលគឺភាគច្រើនជាជនរួមជាតិជនជាតិ Tay  Mong និង Dao បានប្រមូលគ្នាមកកាន់ទីនេះ។ ដោយសារ គ្រួសារទាំងនេះសុទ្ធតែជាអ្នកក្រីក្រ និងស្ថិតនៅបន្ទាត់នៃភាពក្រីក្រ បានជាគណៈចាត់តាំងបានសម្រេចិត្តចែកអង្ករឲ្យគ្រួសារនីមួយពី ៥ ទៅ ១០ គីឡូក្រាម។ បន្ទាប់ពីទទួលបានអង្ករហើយ ប្រជាជនគ្រប់រូបសុទ្ធតែមានអារម្មណ៍សប្បាយរីយរាយ។

“ដោយសារជំងឺរាតត្បាត បានជាខ្ញុំមិនអាចទៅធ្វើការដើម្បីរកប្រាក់ចំណូលបានហើយ។ ហេតុដូច្នេះហើយ ជីវភាពរស់នៅរបស់ខ្ញុំជួបការលំបាកច្រើនណាស់។ នៅពេលទទួលបានអង្ករពី ម៉ាស៊ីន ATM  ចែកអង្ករនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់”។

“ដោយទទួលបានអង្ករចំនួន ១០ គីឡូក្រាមនោះ សមាជិកទាំង ៥ នាក់នៃគ្រួសារខ្ញុំពិតជាសប្បាយរីយរាយ និងមានលាភសំណាងណាស់”។

នាបច្ចុប្បន្ននេះ ចលនា“ ATM ចែកអង្ករ” ដោយឥតគិតថ្លៃ នៅតាមខេត្ត ក្រុងនានានៅទូទាំងប្រទេសក៏កំពុងធ្វើប្រតិបត្តិការពេញសមត្ថភាព សំដៅចែករំលែក អំរ៉េករកស៊ីជាមួយប្រជាជនក្រីក្រ។ លើសពីនេះទៅទៀត ក្រុមហ៊ុន សហគ្រាស និងបុគ្គលជាច្រើន នៅតែទៅកាន់គ្រប់ទីកន្លែង ច្រកល្ហកដើម្បីចែកអង្ករ មីកញ្ចប់ និងម៉ាស់ជូនប្រជាជន ដែលជួបប្រទះការលំបាក ដើម្បីរីកសុះសាយស្មារតីស្លឹកឈើល្អការពារស្លឹករហែក ក្នុងរដូវកាលនៃជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ