សកម្មភាពស្ម័គ្រចិត្តចូលរួមចំណែកក្នុងការតភ្ជាប់សហគមន៍

(VOVWORLD) -  នាប៉ុន្មានឆ្នាំកន្លងមកនេះ រូបភាពបណ្តាអ្នកស្ម័គ្រចិត្តបានក្លាយទៅជាស៊ាំនៅទូទាំងប្រទេសវៀតណាម។ សកម្មភាពស្ម័គ្រចិត្តនៅវៀតណាមកាន់តែមានលក្ខណៈសម្បូរបែបទាំងខ្លឹមសារនិងទម្រង់។ សកម្មភាពទាំងនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់សហគមន៍និងមានអត្ថន័យសង្គមដ៏អស្ចារ្យមួយដែរ។

ដូចសិស្សរាប់ពាន់នាក់ផ្សេងទៀតដែរ រាល់រដូវវិសមកាល ជំនួសឱ្យការសម្រាកបន្ទាប់ពីរយៈពេលសិក្សានឿយហត់  Luong Hoai Thu ជានិស្សិតឆ្នាំទី ៣ នៃសកលវិទ្យាល័យពាណិជ្ជកម្មបរទេសហាណូយ តែងតែចូលរួមកម្មវិធីរដូវក្តៅ បៃតងស្ម័គ្រចិត្ត។ តាមរយៈកម្មវិធីនេះ Thu បានទៅដល់ជាមួយជនក្រីក្រ កុមារនៅតំបន់ដាច់ស្រយាល និងព្រំដែននៃមាតុប្រ ទេសដើម្បីចែករំលែកជាមួយប្រជាជននៅទីនោញនូវការលំបាកក្នុងជីវភាពរស់នៅ។

ចំណែក Nguyen Dinh Kien និស្សិតនៅបណ្ឌិតសភារដ្ឋបាល មានរយៈពេល៤ឆ្នាំដែលចូលរួមរាល់សកម្មភាពស្ម័គ្រចិត្តនៅតំបន់ចំនួន១០ទូទាំងប្រទេស។ មានពេលខ្លះ ការធ្វើដំណើរត្រូវឆ្លងកាត់ការលំបាកជាច្រើន អំពីផ្លូវថ្នល់ អំពីអាកាសធាតុ ប៉ុន្តែ ពេលទៅដល់គោលដៅ ទទួលបានការស្រឡាញ់រាប់អានរបស់ប្រជាជន ហើយបានដឹងថា អំណោយដែលយើងនាំមកមានអត្ថន័យធំធេងដល់បងប្អូន ធ្វើឲ្យ Kien កាន់តែមានកម្លាំងចិត្ត ដើម្បីបន្តសកម្មភាពជួយដល់សង្គមឲ្យបានច្រើន។ Kien បានចែក រំលែកថា៖ “មានទម្រង់ស្ម័គ្រចិត្តនិងកម្មវិធីស្ម័គ្រចិត្តជាច្រើន ប៉ុន្តែកម្មវិធីរដូវតែងតែនាំមកភាពកក់ក្តៅជូនដល់ប្រជាជនតំបន់ភ្នំ ព្រោះថា  នារដូវរងាប្រជាជននៅតំបន់ព្រៃភ្នំជួបការលំបាកខ្លាំងណាស់ ទាំងខាងសម្ភារៈនិងខាងស្មារតីផង។ ហេតុដូច្នេះ សកម្ម ភាពទាំងនេះ អាចជួយឲ្យប្រជាជនមានភាពកក់ក្តៅ។ កាលពីឆ្នាំមុន ខ្ញុំបានរៀបចំដំណើរស្ម័គ្រចិត្តមួយ នៅឃុំ Huong Lien ស្រុក Huong Khe ខេត្ត Ha Tinh ដោយបាន ជូនអំណោយនិងកាន់តែអាណិតដល់ការលំបាករបស់ប្រជាជនផងដែរ”។

មិនត្រឹមតែប៉ុណ្ណោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ យុវជននៅក្លឹបសិស្ស Phu Tho នៃវិទ្យាស្ថានសារពត៌មាននិងឃោសនាតែងតែរៀបចំសកម្មភាពស្ម័គ្រចិត្ត សំរាប់ប្រជាជនគ្មានផ្ទះសម្បែង កុមារអនាថានៅទីក្រុងហាណូយជារៀងរាល់យប់។ សមាជិកនៃក្លឹបបានប្រគល់ឱ្យជនអនាថានូវបាយដំណើបជាកញ្ចប់ដ៏កក់ក្តៅ ដែលពោរពេញទៅដោយមនោសញ្ចេតនា។ នេះគឺជាក្តីសប្បាយពន់ពេក ជាការលើកទឹកចិត្តដែលជាប្រភពលើកទឹកចិត្តដ៏ល្អសម្រាប់អ្នកគ្មានផ្ទះសម្បែងដើម្បីជួយពួកអាចបំបាត់ខ្លះការលំបាកនៅក្នុងជីវិត។ មិត្ត Dinh Ba Son សមាជិកក្លឹបមួយរូបបានឲ្យដឹងថា៖ “យើងខ្ញុំបានជិះកង់នៅពេលយប់ហើយប្រគល់បាយដំណើបកញ្ចប់ធ្វើដោយដៃទៅឱ្យមនុស្សគ្មានផ្ទះសម្បែង។ យើងខ្ញុំតែងតែដើរតាមផ្លូវឬសួនច្បារនៅទីក្រុងហាណូយហើយជូនកញ្ចប់បាយដំណើបដល់ពួគគេ។  តាមរយៈសកម្មភាពស្ម័គ្រចិត្ត យើងខ្ញុំទទួលបានភាពកក់ក្តៅ ការចែករំលែកហើយមានអារម្មណ៍ថាយើងរស់នៅមានប្រយោជន៍សម្រាប់សង្គមនិងមានការយល់ដឹងកាន់តែច្រើនជាង”។

ធ្វើការចែករំលែកជាមួយអ្នកជំងឺដែលមានស្ថានភាពលំបាក សមាជិកនៃក្លឹប “ស្នាមជើងយុវវ័យ” នៅទីក្រុងហាណូយបានចូលរួមចែករំលែកបបរនិងអង្កររាប់រយចំណែកនៅមន្ទីរពេទ្យ Bach Mai ។ ដោយសមាណចិត្តមនុស្សធ៌ សមាជិកក្លឹបចង់ចែករំលែកការលំបាកជាមួយអ្នកជំងឺ អ្នកក្រីក្រ ដើម្បីពួកគេអាចនឹងនរចិត្តចំពោះការព្យាបាល។ លោក Cao Viet Tuong សមាជិកក្លឹបនេះបានឲ្យដឹងថា៖ “ជារៀងរាល់សប្តាហ៍ នឹងមានសកម្មភាពចែកបបរនិងបាយ។ សកម្មភាពបែបនេះនឹងមានសមាជិកពី ៧ ទៅ ១០ នាក់ចូលរួមផងដែរ ។ ជាធម្មតាយើងខ្ញុំបានចែកបបរជារៀងរាល់ព្រឹកថ្ងៃអាទិត្យ និងចែកបាយនារសៀលថ្ងៃអាទិត្យ។ បបរត្រូវបានដាក់ក្នុងប្រអប់និងបាយបានវេចជាខ្ចប់។ ដោយសកម្មភាពរបស់ខ្លួន ខ្ញុំសង្ឃឹមថានឹងរួមចំណែកមួយផ្នែកក្នុងការជួយដល់អ្នកជំងឺនិងដើម្បីជួយពួកគេបំបាត់ភាពឈឺចាប់ដែលពួកគេកំពុងត្រូវទាំផងដែរ”។

សកម្មភាពបរិច្ចាគឈាមក៏ជាកាយវិការដ៏ថ្លៃថ្នូនិងមានអត្ថន័យមនុស្សសាស្ត្រ។ បានចូលរួមបរិច្ចាគឈាមចំនួន៣៦លើកហើយ អ្នកស្រី Nguyen Thu Luong នៅទីក្រុងហាណូយមានអារម្មណ៍សប្បាយរីករាយនៅពេលចលនាបរិច្ចាគឈាមកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហគមន៍។ អ្នកស្រី Luong បានចាត់ទុកថាមានមនុស្សកាន់តែច្រើនដែលស្ម័គ្រចិត្តបរិច្ចាគឈាមហើយបរិមាណនៃការខ្វះឈាម នឹងត្រូវបានជំនះពុះពារនាពេលខាងមុខជាមិនខាន។ អ្នកស្រី Luong បានចែករំលែកថា៖ "នៅពេលដែលបរិច្ចាគឈាម នាងខ្ញុំឃើញលំហូរឈាមរបស់ខ្លួននៅក្នុងមនុស្សម្នាក់ផ្សេងទៀតនិងជួយសង្គ្រោះជីវិតគេ គឺខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ហើយជាបានចូលរួមក្នុងការបរិច្ចាគឈាមជាញឹកញាប់ដែរ។ ខ្ញុំជឿជាក់ថា មានមនុស្សកាន់តែច្រើនចូលរួមការបរិច្ចាគឈាមដែរ”។

សម្រាប់មនុស្សជាច្រើន សកម្មភាពរស្ម័គ្រចិត្តបានក្លាយជាផ្នែកសំខាន់មួយមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ បានជួយដល់អ្នកដទៃ បានចែករំលែកផ្នែកលំបាកជាមួយអ្នកដទៃ ដែលជាកិច្ចការពោរពេញទៅដោយអត្ថន័យ ដែលរួមចំណែកដល់ការរីករាលដាលនៃសេចក្តីល្អប្រសើរក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ