“សមរភូមិក្រោយ” យ៉ាងរឹងមាំនៅតំបន់ព្រំដែនភាគអាគ្នេយ៍

(VOVWORLD) - នៅលើផ្លូវដែលនាំទៅដល់ឃុំព្រំដែនក្នុងខេត្តដុងណាយ លេចឡើងផ្ទះថ្មីៗ ធំទូលាយ។ វត្តមានរបស់យុទ្ធជនការពារព្រំដែនរួមជាមួយប្រជាជនធ្វើពលកម្មជាសក្ខីភាពដ៏រស់រវើកនៃ “សមរភូមិក្រោយ” រឹងមាំ ដែលកំពុងត្រូវបានពូនជ្រុំពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់ព្រំដែនភាគអាគ្នេយ៍។

ដោយជ្រួតជ្រាបទស្សនៈថា ប្រជាជនម្នាក់ៗរស់នៅតាមព្រំដែនម្នាក់ៗគឺជា “បង្គោលព្រំដែនរស់” ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងទ័ពការពារព្រំដែនខេត្តដុងណាយ បានរួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជន សាងសង់ខ្សែព្រំដែនដែលមានប្រវែងជាង ២៥៨ គីឡូម៉ែត្រ មិនត្រឹមតែតាមរយៈបង្គោលព្រំដែនបេតុងដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការជឿទុកចិត្ត និងការស្រឡាញ់យ៉ាងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជនទៀតផងដែយុទ្ធជនស្លៀកពាក់ឯកសណ្ឋានពណ៌បៃតងបានប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែស្ងាត់ជ្រងំ និងមានប្រជាជនរស់នៅតិចតួចទៅជា “របងដួងចិត្តប្រជាជន” ដ៏រឹងមាំ។ នៅទីនោះ ប្រជាជនម្នាក់ៗ គឺជា “យុទ្ធជនដែលគ្មានងារ” រួមជាមួយកម្លាំងកងទ័ព រក្សាព្រំដែនមាតុភូមិ។
“សមរភូមិក្រោយ” យ៉ាងរឹងមាំនៅតំបន់ព្រំដែនភាគអាគ្នេយ៍ - ảnh 1កងកម្លាំងការពារព្រំដែនជួយឧបត្ថម្ភជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងស្ថានភាពលំបាកនៅតាមព្រំដែន។ រូបថត៖ Thien Ly/VOV-ទីក្រុងហូជីមិញ

ដោយមានបាវចនាថា "ប្រជាជនមានបាន ព្រំដែនទើបរឹងមាំ" កងកម្លាំងការពារព្រំដែនខេត្តដុងណាយ បានសម្របសម្រួលយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមការណែនាំរបស់កងកម្លាំងការពារព្រំដែន ប្រាក់រាប់រយពាន់លានដុង ត្រូវបានវិនិយោគលើការងារសាងសង់ និងគម្រោងអភិវឌ្ឍន៍តំបន់ព្រំដែន។ ជាពិសេស គម្រោងលេខ ៨១១ ដែលមានឈ្មោះថា "តំបន់លំនៅដ្ឋាននៅជាប់នឹងប៉ុស្តិ៍កងជីវពលព្រំដែន" បាននាំមកនូវរូបរាងថ្មីទាំងស្រុង។ ដោយឡែក បញ្ជាការយោធាខេត្ត បានសាងសង់ផ្ទះចំនួន ២៤៥ ខ្នង នៅក្នុងតំបន់លំនៅដ្ឋានចំនួន ១២ តាមបណ្តោយព្រំដែន "ភូមិព្រំដែន" ដែលជាកន្លែងសម្រាប់តាំងទីលំនៅនិងធ្វើការ និងជាខ្សែក្រវ៉ាត់ដើម្បីការពារអធិបតេយ្យភាពជាតិ។

នៅក្នុងឃុំឡុកហ័រ (Lộc Hòa - ស្រុកឡុកនិញចាស់) តំបន់លំនៅដ្ឋានដំបូងបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ ដោយមានផ្ទះល្វេង ចំនួន ៥ ខ្នងប៉ុណ្ណោះ ដែលមានទទឹង ៧២ ម៉ែត្រការ៉េ  មានតម្លៃ ១២០ លានដុង ភ្ជាប់ជាមួយនឹងអគ្គិសនី ប្រព័ន្ធទឹក និងដីផលិតកម្មចាប់ពី ៥០០ ម៉ែត្រការ៉េ ដល់ ៥.០០០ ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ។ ឥឡូវនេះ កន្លែងនេះបានពង្រីកទៅជាសហគមន៍ដែលមានផ្ទះចំនួន ៤៨ ខ្នង និងមានសំឡេងក្មេងៗ លេងយ៉ាងអ៊ូអរ។ អ្នកស្រី ធី ថឹ (Thị Thơ - អាយុ ២៩ ឆ្នាំ) ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារដំបូងគេដែលរស់នៅទីនេះ បានសំណេះសំណាលថា៖   “មករស់នៅទីនេះ ជីវិតក៏កាន់តែប្រសើរឡើង និងកាន់តែមានការអភិវឌ្ឍជាង។ ប្រជាជននៅទីនេះមានសាមគ្គីភាព ពេលមានអ្វីមួយគឺតែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ កងទ័ពការពារព្រំដែន និងប្រជាជនជួយទំនុកបម្រុងគ្នាក្នុងការធ្វើសេដ្ឋកិច្ច”។

“សមរភូមិក្រោយ” យ៉ាងរឹងមាំនៅតំបន់ព្រំដែនភាគអាគ្នេយ៍ - ảnh 2យុទ្ធជននៃកងកម្លាំងការពារព្រំដែនបង្រៀនកូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រមដែន។ រូបថត៖ កងកម្លាំងការពារព្រំដែនខេត្ត Dong Nai

មិនត្រឹមតែសាងសង់ផ្ទះ និងផ្តល់ជូនពូជគោទេ កងទ័ពការពារព្រំដែនក៏រួមដំណើរជាមួយប្រជាជននៅគ្រប់រដូវដាំដុះផងដែរ។ ចលនា “បីរួមគ្នា” គឺ៖ ញ៉ាំជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា - បានក្លាយជាលក្ខណៈប្រចាំរបស់យុទ្ធជនស្លៀកពាក់ឯកសណ្ឋានពណ៌បៃតងនៅទីនេះ។

បងប្អូនកងទ័ពបានប្រើប្រាស់ប្រាក់ខែមួយផ្នែករបស់ខ្លួន ដើម្បីជួយប្រជាជនដែលខ្វះខាត ផ្តល់សត្វពាហនៈ សំណាប និងទៅវាលស្រែជាមួយគ្នា។ នៅតាមប៉ុស្តិ៍ព្រំដែននីមួយៗ គំរូសេដ្ឋកិច្ចកសិកម្មតូចៗ ត្រូវបានបង្កើតឡើង ទាំងដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជន ផងហើយបម្រើជា "ថ្នាក់អនុវត្ត" សម្រាប់ប្រជាជនរៀនសូត្រផង។ អ្នកស្រី ង្វៀន ធី ហុង ខាញ់ មកពីឃុំដាក់ អឹ បានចែករំលែកអារម្មណ៍ថា៖ “កងកម្លាំងការពារព្រំដែន ដាក់អឹ បានជួយគ្រួសារខ្ញុំគោញីមួយក្បាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ បន្ទាប់ពីមួយឆ្នាំ គោនោះបានបង្កើតកូន។ គ្រួសារខ្ញុំក៏មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបន្ធូបន្ថយការលំបាកបន្តិចម្តងៗ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ទោះបីជាគ្មានដីដាំដុះ និងត្រូវចិញ្ចឹមសត្វក៏ដោយ”។

មិនស្ថិតនៅត្រឹមនេះទេ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កម្មវិធី "ជួយប្អូនៗកុមារទៅសាលារៀន" និង "កូនចិញ្ចឹមរបស់ប៉ូស្តិការពារព្រំដែន" របស់កងកម្លាំងការពារព្រំដែនដុងណាយ បានជួយសិស្សជនជាតិភាគតិចរាប់រយនាក់ឲ្យបន្តទៅសាលារៀន។

ដោយមានការរួមកម្លាំងកាយចិត្តរបស់អាជ្ញាធរនិងកងទ័ពការពារព្រំដែនដុងណាយ ជីវភាពរបស់ប្រជាជននៅតំបន់ព្រំដែនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនកាន់តែមានការយល់ដឹងអំពីការទទួលខុសត្រូវក្នុងការការពារព្រំដែន និងបង្គោលព្រំដែន - ជាកន្លែងដែលពួកគេចាត់ទុកថាជា "ដំបូលផ្ទះរបស់ខ្លួន"។ រហូតមកដល់ពេលនេះ ក្រុមចំនួន ៣៣ ក្រុម និងគ្រូសារចំនួន ១៦៩ គ្រួសារ ព្រមទាំងបុគ្គលជាង ២០០ នាក់បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តក្នុងការចូលរួមការពារព្រំដែន និងបង្គោលខ័ណ្ឌសីមា។ ពួកគេ រួមជាមួយកងការពារព្រំដែន ល្បាត សម្អាតផ្លូវ និងជូនព័ត៌មានភ្លាមៗនៅពេលដែលពួកគេរកឃើញសញ្ញាមិនធម្មតា។ លោក Sin Von (ឃុំ Hưng Phước ស្រុក Bù Đốp ចាស់) បាននិយាយដោយមោទនភាពថា៖n កងទ័ពការពារព្រំដែន និងប្រជាជននៅទីនេះរួមដៃគ្នាការពារបង្គោលព្រំដែន។ ប្រសិនបើមានកម្លាំងការពារព្រំដែន ពួកគាត់នឹងល្បាត បើមិនមាន ប្រជាជននៅទីនេះនឹងឡើងទៅត្រួតពិនិត្យដោយផ្ទាល់ ហើយប្រសិនបើមានស្ថានភាពមិនប្រក្រតីណាមួយ ពួកគេនឹងរាយការណ៍ទៅប៉ុស្តិ៍។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលធ្វើបែបនេះ។ ពីព្រោះ នេះជាការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយដល់កម្លាំងការពារព្រំដែន”។

“សមរភូមិក្រោយ” យ៉ាងរឹងមាំនៅតំបន់ព្រំដែនភាគអាគ្នេយ៍ - ảnh 3លោក Sin Von និងយុទ្ធជនការពារព្រំដែន បោះសម្អាតបង្គោលព្រំដែន។ រូបថត៖ Thien Ly/VOV-ទីក្រុងហូជីមិញ

លោកវរសេនីយ៍ឯក ង្វៀន អាញ ឌឹក (Nguyễn Anh Đức) មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងណាយ បានបញ្ជាក់ថា៖ ការងារចលនាមហាជនគឺជា "គន្លឹះមាស" ក្នុងការកសាង “សមរភូមិខាងក្រោយ” ការពារព្រំដែនយ៉ាងរឹងមាំ ក្នុងប្រជាជនទាំងមូល៖ “កម្លាំងកងទ័ពការពារព្រំដែនបំពេញល្អការងារ ប្រឹក្សាយោបល់ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងការថែទាំគ្រួសារដែលមានការលំបាក គ្រួសារក្រីក្រ ជួយពួកគេអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងពេលជាមួយគ្នានេះ ឆ្លៀតយកការគាំទ្រ និងជំនួយពីព្រឹទ្ធាចារ្យភូមិ បុគ្គលមានកិត្យានុភាព និងឥស្សរជនសាសនា ដើម្បីរួមជាមួយកងទ័ពការពារព្រំដែនផ្សព្វផ្សាយគោលការណ៍ណែនាំ និងអនុវត្តគោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ ប្រកបដោយប្រសិទ្ធភាព”។

“សមរភូមិក្រោយ” យ៉ាងរឹងមាំនៅតំបន់ព្រំដែនភាគអាគ្នេយ៍ - ảnh 4លោក Nguyen Sang បានទទួលអំណោយពីកងទ័ពារពារព្រំដែនក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំ២០២៥។ រូបថត៖ Thien Ly / VOV-ទីក្រុងហូជីមិញ

ចាប់ពីការសាងសង់ផ្ទះ ការជូនអំណោយជាគោ ការផ្តល់អាហារូបករណ៍ រហូតដល់រាល់ពេលល្ងាចបានរួមប្រជាជនដំណើរការសកម្មភាពសហគមន៍ កងទ័ពការពារព្រំដែនខេត្តដុងណាយ បានសាងសង់ “ខ្សែការពារ” ពិសេសមួយ - ខ្សែការពារតាមរយៈទឹកចិត្តរបស់ប្រជាជន។ នៅទីនោះ ទំនុកចិត្តគឺជាជញ្ជាំង សាមគ្គីភាពគឺជារបងរឹងមាំ។ ពីព្រោះ ព្រំដែនមិនត្រឹមតែត្រូវបានការពារដោយមនោសញ្ចេតនារបស់ប្រជាជនដែលរស់នៅលើតំបន់ដីនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ