សិល្បការិនីឆ្នើម Ha Mai Ven សំឡេង “សារិកាកែវច្រៀង Sli នៃខេត្ត Lang Son”

(VOVWORLD) -  Lang Son ដែលជាតំបន់ដីចុងបំផុតនៃមាតុភូមិ ព័ទ្ធទៅដោយជួរភ្នំដំធំសម្បើម និងទំនុកចម្រៀង Then, Sli និង Luon របស់ជនជាតិ Tay, Nung ដែលគួរជាទីជក់ចិត្តដិតអារម្មណ៍។ រួមចំណែកដល់ការអភិរក្សនិងផ្សព្វផ្សាយនូវទំនុកចម្រៀងទាំងអស់នេះគឺជាក្រុមសិប្បករនៃខេត្ត Lang Son ក្នុងនោះមានសិល្បការិនីឆ្នើម Ha Mai Ven ផងដែរ។  លោកស្រីគឺជាសិល្បការិនីម្នាក់ក្នុងចំណោមសិល្បការិនី ដែលតែងតែធ្វើការអារអស់ពីចិត្តពីថ្លើម ក្នុងការតែងនិពន្ធ ប្រមូលនិងបង្រៀនទំនុកចម្រៀង Sli ររបស់ជនជាតិ Nung ទៅកាន់សហគមន៍។

សិល្បការិនីឆ្នើម Ha Mai Ven សំឡេង “សារិកាកែវច្រៀង Sli នៃខេត្ត Lang Son” - ảnh 1 សិល្បការិនិ Ha Mai Ven

សិល្បការិនិ Ha Mai Ven ជាជនជាតិ Nung រស់នៅឃុំ Thuy Hung ស្រុក Cao Loc ខេត្ត Lang Son។ លោកស្រីគឺជាសិល្បការិនីក្មេងបំផុតនៅខេត្ត Lang Son ដែលបានលោកប្រធានរដ្ឋប្រគល់ងារជាសិល្បការិនីឆ្នើម។  ក្នុងភាសា Nung, Sli មានន័យថាកំណាព្យ ហើយប្រជាជន Nung បានហៅប្រភេទចម្រៀងប្រជាប្រិយនេះថាជា Sli  ដែលជាចម្រៀងស្រដៀងនឹងចម្រៀង Vi និងចង្រៀង Gheo របស់ជនជាតិ Kinh អញ្ជឹង។ សិល្បការិនី Ha Mai Ven បានឲ្យដឹងថា៖ “តាំងពីក្មេងអាយុ ៨-៩ ឆ្នាំ ខ្ញុំបានលឺបងប្អូនប្រុស ស្រី នៅក្នុងភូមិច្រៀងទំនុក Sli ទៅហើយ ពេលខ្លះខ្ញុំស្តាប់ច្រៀងពេញយប់ដែរ។ ដំបូងខ្ញុំត្រឹមតែចង់ស្តាប់ បន្ទាប់មកខ្ញុំរៀនច្រៀងប្រយោគ ខ្ញុំស្តាប់វាច្រើនហើយទៅជាទម្លាប់ បន្តិចម្តងៗ ខ្ញុំចាប់អារម្មណ៍នឹងទំនុក Sli ណាស់ ចង្វាក់របស់ Sli ពិតជាពិរោះ ហើយខ្ញុំចាប់ផ្តើមទន្ទេញបទចំរៀង Sli ជាច្រើន បន្ទាប់ពីនោះ Sli ហាក់ដូចជាដិតជាប់ក្នុងអារម្មណ៍របស់ខ្ញុំ”។

ដូច្នេះហើយ នៅពេលដែលនៅក្នុងភូមិ ឃុំ រៀបចំពិធីច្រៀង លោកស្រីតែងតែមកមើលនិងចុះឈ្មោះសិក្សា។ កន្លែងណាដែលមិនយល់ មិនចាំ លោកស្រីបានសួរទៅព្រឹទ្ធាចារ្យ បងប្អូនប្រុសស្រីក្នុងភូមិភ្លាមៗ។ អ្នកដែលចេះតិចតួចបង្រៀនពីរបីប្រយោគអ្នកដែលដឹងច្រើនគឺបង្រៀនទាំងបទចម្រៀងតែម្តង។

“ដំបូងមិត្តភក្ដិខ្ញុំសើចចំអកខ្ញុំ និងប្រាប់ខ្ញុំថា ហេតុអ្វីបានជាខ្ញុំជក់ចិត្តនឹងការរៀនច្រៀង Sli ដែលជាទំនុកមិនសូវមានអ្នកនិយមចូលចិត្ត។ ឥឡូវនេះ មនុស្សភាគច្រើនស្តាប់បទចំរៀងថ្មីៗ គ្មានអ្នកណាស្តាប់ Sli ឡើយ។  ប៉ុន្តែប្រហែលជាដោយសារនិស្ស័យ ហេតុដូច្នេះ ខ្ញុំបានជក់ចិត្តនឹងទំនុក Sli តាំងពីតូចម្លេះ។ ខ្ញុំមិនដឹងថាខ្ញុំស្រឡាញ់ Sli តាំងពីពេលណាមកទេ ប៉ុន្តែខ្ញុំមិនខ្វល់ខ្វាយនឹងការចំអករបស់មិត្តភក្កិនោះឡើយ។ ខ្ញុំនៅតែខិត្តខំរៀនទំនុកច្រៀង Sli របស់ជនជាតិខ្លួន ដោយមិនអាចពន្យល់បានថា ហេតុអ្វីខ្លួនជក់ចិត្តនឹងទំនុកចម្រៀងនេះយ៉ាងដូចម្លេះ”។

សិល្បការិនីឆ្នើម Ha Mai Ven សំឡេង “សារិកាកែវច្រៀង Sli នៃខេត្ត Lang Son” - ảnh 2 លោកស្រីតែងតែបើកថ្នាក់បង្រៀងចម្រៀងប្រជាប្រិយ

នៅក្នុង “ការប្រឡងមហោស្រពចម្រៀងប្រជាប្រិយជនជាតិភាគតិចខេត្ត Lang Son” ក្នុងឆ្នាំ ១៩៩៩ ដោយមានសំឡេងដូចសត្វសារិកាកែវ  ទំនុកច្រៀង Sli ដោយ Ha Mai Ven សម្តែងបានឈ្នះមេដាយមាស។ នេះគឺជាការគូសសញ្ញាមួយនៅក្នុងជីវិតរបស់សិល្បករឆ្នើម Ha Mai Ven ដែលឈ្មោះរបស់លោកស្រីត្រូវបានប្រជាជននៅខេត្ត Lang Son ស្គាល់ដល់ជាច្រើន។  គេបានហៅលោកស្រីថាសំឡេង “សារិកាកែវច្រៀង Sli នៃខេត្ត Lang Son”។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ នៅពេលពិធីបុណ្យនានាព្រឹត្តិការណ៍ធំៗ ទាំងក្នុងនិងក្រៅខេត្ត លោកស្រីតែងតែត្រូវបានគេអញ្ជើញឱ្យច្រៀងចម្រៀង Sli ហើយលោកស្រីក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌នៅក្នុងខេត្តក្វាងស៊ីប្រទេសចិនទៀតផង។

សិល្បការិនីឆ្នើម Ha Mai Ven បានសិក្សានិងនិពន្ធបទចំរៀង Sli ជាង ២០០ បទដែលធ្វើអោយបេតិកភណ្ឌវប្បធម៌ ទំនុក Sli របស់ជនជាតិ Nung នៅខេត្ត Lang Son កាន់តែសម្បូរបែប និងត្រូវបានប្រជាជននៅទីនេះនិយមចូលចិត្ត។ លោក Vi Hong Nhan ប្រធានសមាគមអភិរក្សចម្រៀងប្រជាប្រិយខេត្ត Lang Son បានឲ្យដឹងថា៖ “សិល្បការិនីឆ្នើម Ha Mai Ven គឺជាមនុស្សម្នាក់ដែលស្គាល់ទំនុកចម្រៀង Sli ជាច្រើន។ សព្វថ្ងៃនេះ មិនសូវមានមនុស្សដែលចេះច្រៀងបទ Sli នេះទេ។ ចូលរួមជាមួយសមាគមអភិរក្សចម្រៀងប្រជាប្រិយរបស់ខេត្ត លោកស្រី Ha Mai Ven បានរៀបចំនិងបើកថ្នាក់រៀនជាច្រើនដើម្បីបង្រៀនក្មេងៗ និងអោយក្មេងៗស្គាល់បទចម្រៀង Sli និងទំនុក Then ឲ្យបានច្រើន។  ជាពិសេសលោកស្រីបានផ្សព្វផ្សាយទំនុក Sli របស់ជនជាតិ Nung ដែលត្រូវបានប្រជាជន Nung ជាច្រើនស្រឡាញ់”។

ឆ្លងកាត់រយៈពេល ៤០ ឆ្នាំសិក្សានិងអនុវត្តន៍មក ឥឡូវលោកស្រីអាចទន្ទេញចាំនិងច្រៀងយ៉ាងពិរោះនូវចង្វាក់ភ្លេងប្រពៃណីរបស់ជនជាតិ Tay, Nung, ក្នុងនោះ ចម្រៀង Sli មានចំនួន ៣២៣ បទ និងចម្រៀង Then មាន ៦០ បទ។ សិល្បការិនីឆ្នើម Ha Mai Ven បានបង្កើតនិងបើកដំណើរការក្លឹបស្រឡាញចម្រៀងប្រជាប្រិយ ដែលបង្រៀនដោយលោកស្រីផ្ទាល់។ បច្ចុប្បន្នក្លឹបមានសមាជិកជាង ៦០ នាក់ដែលមានអាយុពី ៨ ទៅ ៥០ ឆ្នាំ ដែលពួកគេទាំងអស់សុទ្ធតែមានចំណង់ចំណូលចិត្តដូចគ្នាចំពោះចម្រៀងប្រជាប្រិយ។ លោកស្រី Phung Thi Sen សមាជិកក្លឹបបានឲ្យដឹងថា៖ “លោកស្រី Ha Mai Ven មានទេពកោសល្យណាស់។ ចាប់តាំងពីក្នុងភូមិមានក្លឹប ច្រៀង Sli – then មក បងប្អូនស្ត្រីនៅទីនេះបានរៀនសូត្រ ដោយរំភើបចិត្តណាស់លោកស្រី Mai Ven  បានបង្រៀនពាក្យពេជ្រនិងការណែនាំល្អៗ របស់នាងអំពីរបៀបច្រៀង Sli យ៉ាងរលូន ហើយការសម្តែងក៏ត្រូវបានគេកោតសរសើរនិងគាំទ្រយ៉ាងខ្លាំង។ សព្វថ្ងៃនេះ គ្មានអ្នកណាម្នាក់ច្រៀង Sli ពិរោះដូចលោកស្រី Ven ឡើយ”។             ដោយមានចំណង់ចំណូលចិត្តខាងសិល្បៈ និងតែងតែសង្ឃឹមថា បទចំរៀង Sli របស់ជាតិខ្លួន នឹងត្រូវបានថែរក្សាក្នុងវប្បធម៌ខាងវិញ្ញាណរបស់ជនជាតិ Nung ជារៀងរហូត បានជាលោកស្រី Ha Mai Ven បន្តសម្របសម្រួលជាមួយក្លឹបមួយចំនួននៅតាមស្រុកនានាក្នុងខេត្ត ដើម្បីបង្រៀនទំនុក Sli សំដៅចូលរួមចំណែកក្នុងការថែរក្សាតម្លៃវប្បធម៌របស់ប្រទេសជាតិ។ ចំពោះលោកស្រីវិញ ការបង្រៀនដល់មនុស្សជាច្រើនទៀតឱ្យស្រឡាញ់វប្បធម៌ជាតិគឺជាសេចក្តីអំណរដ៏អស្ចារ្យដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ