សហគ្រាសរបស់អាណិកជនវៀតណាមធ្វើជាស្ពាននាំទំនិញវៀតណាមទៅកាន់ទីផ្សារអឺរ៉ុប

(VOVWORLD) -  យោងតាមស្ថិតិ បច្ចុប្បន្នមានសហគ្រាសរបស់អាណិកជនវៀតណាមនៅបរទេសប្រមាណ ៣៥០០ អង្គភាព កំពុងប្រតិបត្តិការនៅក្នុងប្រទេសនិងតំបន់ដែនដីជាច្រើន ជុំវិញពិភព លោក។ នេះជាប្រភពធនធានដ៏សំខាន់ដើម្បីជួយផ្សព្វផ្សាយនិងនាំទំនិញរបស់វៀតណាមជ្រៀតចូលប្រទេសសាមី។ បច្ចុប្បន្ន វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- សហភាពអឺរ៉ុប (EVFTA) ហើយសហគ្រាសអាណិកជនវៀតណាមនៅឯបរទេសបាននិងកំពុងក្លាយជាស្ពាននាំទំនិញវៀតណាមទៅកាន់ទីផ្សារអឺរ៉ុបនិយាយរួមនិងប្រទេសជាសមាជិក EU និយាយដោយឡែក។

សហគ្រាសរបស់អាណិកជនវៀតណាមធ្វើជាស្ពាននាំទំនិញវៀតណាមទៅកាន់ទីផ្សារអឺរ៉ុប - ảnh 1កែច្នៃត្រីប្រាសម្រាប់នាំចេញ (រូបថតឧទាហរណ៍៖ TTXVN)

សហភាពអឺរ៉ុប (EU) គឺជាទីផ្សារដ៏ធំមួយដែលមានប្រជាជនប្រមាណ ៥០០ លាននាក់ មានផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរហូតដល់ ១៨ ទ្រីលានដុល្លារអាមេរិក។ EU ក៏ជាដៃគូសំខាន់ទី ២ របស់វៀតណាមដែរ។ មិនត្រឹមតែប៉ុណ្ណោះ EU ក៏ជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់វៀតណាមទៀតផង។

ចាប់តាំងពីកិច្ចព្រមព្រៀង EVFTA បានចូលជាធរមាន ពីខែសីហាឆ្នាំ ២០២០ មក សហគ្រាសអាណិកជនវៀតណាមនៅនៅអឺរ៉ុបតែងតែចូលរួមយ៉ាងសកម្មជាមួយសហគ្រាសក្នុងស្រុកក្នុងការស្វែងរកទីផ្សារនិងឆ្លៀតយកឱកាសដែលនាំមកដោយ EVFTA ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារ EU ជាពិសេសផលិតផលកសិកម្មនិងជលផល ក៏ដូចជា ផលិតផលវៀតណាមដែលមានគុណសម្បត្តិប្រកួតប្រជែងជាច្រើន។

ក្នុងរយៈពេលកន្លងមក សហគ្រាសអាណិកជនវៀតណាមជាច្រើនតែងតែរួមដំណើរ គាំទ្រនិងចែករំលែកជាមួយសហគ្រាសក្នុងប្រទេស ដើម្បីស្វែងរកឱកាសវិនិយោគនិងពង្រីកអាជីវកម្មនៅក្នុងទីផ្សារអឺរ៉ុបនិយាយដោយឡែក និងទីផ្សារអន្តរជាតិនិយាយរួម។ យ៉ាងណាមិញ សហគ្រាសអាណិកជនវៀតណាមនៅអឺរ៉ុប មានប្រៀបខ្លាំង ដែលជាស្ពានតភ្ជាប់យ៉ាងជិតស្និទ្ធ មានការយល់ដឹងច្បាស់ពីទីផ្សារ យ៉ាងស្ទាត់ជំនាញភាសានិងយល់ពីច្បាប់របស់ប្រទេសសាមី។ លោក Nguyen Ngoc Trieu អនុប្រធានសមាគមធុរកិច្ចវៀតណាមនៅរុស្ស៊ីបានឲ្យដឹងថា៖ “ទំនិញរបស់វៀតណាមត្រូវបានបញ្ជាក់ពីគុណភាពកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារនៃប្រទេសសាមីដែលត្រូវបានអ្នកប្រើប្រាស់របស់សហភាពអឺរ៉ុបស្គាល់ដល់និងនិយមចូលចិត្តផងដែរ។ នេះគឺជាប្រសិទ្ធភាពដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាំមកឲ្យយើង។ ទោះជាយ៉ាងណាក៏ដោយ  ស្ថានភាពជាក់ស្តែងក៏បង្ហាញថា អង្គភាពអាជីវកម្មវៀតណាមចាំបាច់ត្រូវចូលរួមឱ្យបានស៊ីជម្រៅបន្ថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ ពីផលិតកម្មដល់អ្នកប្រើប្រាស់ ដោយមានកម្លាំងប្រកួតប្រជែងបានដូច្នេះ ពាណិជ្ជសញ្ញារបស់វៀតណាមនឹងត្រូវផ្សព្វផ្សាយពាសពេញពិភពលោកជាពុំខាន”។

ប្រៀបខ្លាំងមួយទៀតរបស់វៀតណាមនៅពេលដែល EVFTA ចូលជាធរមានគឺបច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសរបស់អាណិកជនវៀតណាមនមួយចំនួនធំនៅ EU  ជាពិសេសមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ជនវៀតណាមដែលមានអាជីវកម្មនាំចូល - នាំចេញលក់ដុំនិងរាយរាប់ពាន់សេវ៉ាកម្មផងដែរ។ សហគ្រាសទាំងនេះគឺជាសហគ្រាសដែលមានបទពិសោធន៍ធ្វើអាជីវកម្មការ យល់ដឹងអំពីទីផ្សារ អំពីច្បាប់និងស្ទាត់ជំនាញភាសារបស់ប្រទេសសាមី ហើយក៏ជាស្ពានសម្រាប់តភ្ជាប់សហគ្រាសវៀតណាមនិង EU ផងដែរ។ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារ EU លោក Hoang Xuan Binh ប្រធានសមាគមធុរកិច្ចវៀតណាមនៅប៉ូឡូញបានលើកឡើងថា៖ “សហគ្រាសក្នុងប្រទេសត្រូវការធ្វើឱ្យផលិតផលរបស់ខ្លួនល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ EU ដោយបង្កើតពាណិជ្ជសញ្ញាយោងតាមផលិតផលនិងម្ចាស់ការជំរុញការនាំទំនិញចូលទៅក្នុងទីផ្សារអឺរ៉ុប នៅពេលដែលប្រទេសផ្សេងទៀតមិនទាន់បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនៅឡើយ។ ក្រៅពីនេះត្រូវមានផែនការសហប្រតិបត្តិការយូរអង្វែង ជាមួយសហគ្រាសអាណិកជនវៀតណាមដើម្បីស្វែងយល់ពីទីផ្សារ ជំរុញនិងចែកចាយផលិតផលនៅទីផ្សារ EU កសាងគំរូដឹកជញ្ជូននិងជួយឧបត្ថម្ភដល់ការនាំចូលនិងនាំចេញប្រកបដោយប្រសិទ្ធភាព”។

ប្រជាជនវៀតណាមនៅបរទេសមានមូលដ្ឋានសំភារៈល្អជាច្រើនដើម្បីអភិវឌ្ឍន៍អាជីវកម្មនិងប្រើប្រាស់ផលិតផលក្នុងស្រុក។ ទន្ទឹមនឹងការអភិវឌ្ឍរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ឥឡូវនេះប្រជាជនវៀតណាមច្រើនសន្ធឹកសន្ធាប់មានលទ្ធភាពបង្កើតប្រព័ន្ធប្រើប្រាស់និងចែកចាយផលិតផលវៀតណាមនៅតាមតំបន់ដែលខ្លួនកំពុងរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗដែលសំខាន់បំផុតនោះគឺនៅតែមានទំនាក់ទំនងរវាងធុរកិច្ចក្រៅប្រទេសនិងសហគ្រាសក្នុងប្រទេស។ បច្ចុប្បន្ន ដើម្បីបង្ករលក្ខណៈងាយស្រួលជាងមុនក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ថាប័នតំណាងការទូតក៏កំពុងគាំទ្រយ៉ាងសកម្មដល់ការតភ្ជាប់រវាងធុរកិច្ចវៀតណាមនិងសហគ្រាសរបស់អាណិកជនវៀតណាមឬក្រុមជំនាញការវៀតណាមធ្វើការនៅ EU។  លោក Phung Cong Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមប្រចាំទីក្រុងហូជីមិញបានចែករំលែកថា៖ “យើងនឹងក្លាយជាបណ្តាញតភ្ជាប់រវាងសហគ្រាសក្នុងប្រទេសនិងសហគ្រាសរបស់អាណិកជននៅក្រៅប្រទេស។ ពិតណាស់ បញ្ហានៃការនាំចេញផលិតផលកសិកម្មនិងជលផលរបស់វៀតណាមនឹងមានឱកាសកាន់តែច្រើនក្នុងការចូលទៅកាន់ទីផ្សារ EU ហើយជាពិសេស EVFTA មានប្រសិទ្ធភាព នឹងជួយសេដ្ឋកិច្ចទីក្រុងហូជីមិញកាន់តែមានការអភិវឌ្ឍថែមទៀត”។

សហគ្រាសរបស់អាណិកជនវៀតណាមធ្វើជាស្ពាននាំទំនិញវៀតណាមទៅកាន់ទីផ្សារអឺរ៉ុប - ảnh 2លោក Phung Cong Dung ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជវៀតណាមនៅក្រៅប្រទេសនៃទីក្រុងហូជីមិញ (រូបថត៖ qdnd.vn)

ដោយការភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអាណិកជនវៀតណាមនៅបរទេសផលិតផលជាច្រើនរបស់វៀតណាមមានវត្តមាននៅលើទីផ្សារអឺរ៉ុប និងទទួលបានការពេញនិយមនិងផ្សព្វផ្សាយវប្បធម៌វៀតណាមយ៉ាងល្អណាស់។ ជាមួយនឹងឱកាសរបស់ EVFTA សហគ្រាសវៀតណាមនៅក្រៅប្រទេសអឺរ៉ុបកំពុងរៀបចំឡើងវិញនូវវិធីសាស្រ្តអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍនិងរួមចំណែកដល់កំណើននៃការនាំចេញនិងនាំចូលរវាងវៀតណាម - សហភាពអឺរ៉ុប។ ក្រៅពីការជំរុញការនាំចេញទំនិញរបស់អឺរ៉ុបមកកាន់ប្រទេសវៀតណាម អង្គភាពអាជីវកម្មនៅក្រៅប្រទេសកំពុងប្រឹងប្រែងផ្សារភ្ជាប់ជួយផ្សព្វផ្សាយនិងដើរតួនាទីជាស្ពានសម្រាប់ទំនិញវៀតណាមដែលត្រូវនាំចេញទៅសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ