“អ្នកតំបន់” ដែលរស់នៅខ្លោងទ្វារឋានសួគ៌ Phja Oac

(VOVWORLD) -  Phja Oac គឺជាកំពូលភ្នំខ្ពស់បំផុតនៅក្នុងខេត្ត Cao Bang ដែលមានកម្ពស់ ១,៩៣១ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ចាប់តាំងពីឆ្នាំ ២០០៧មក នៅទីនេះ វិទ្យុសម្លេងវៀតណាមបានបង្កើតស្ថានីយ៍ផ្សាយសំឡេង FM-១០ គីឡូវ៉ាត់។ កម្មាភិបាលនិងអ្នកបច្ចេកទេសដែលមានភារកិច្ចថែរក្សារលករបស់វិទ្យុសម្លេងវៀតណាម បានក្លាយជា “អ្នកតំបន់” ដ៏កម្រនៅលើកំពូលភ្នំត្រជាក់ ពោរពេញដោយអ័ព្ទ។

“អ្នកតំបន់” ដែលរស់នៅខ្លោងទ្វារឋានសួគ៌ Phja Oac  - ảnh 1

ស្ថានីយ៍វិទ្យុនៃវិទ្យុសម្លេងវៀតណាមស្ថិតនៅលើកំពូលភ្នំ Phja Oac មានចម្ងាយ ៧០ គីឡូម៉ែត្រពីទីក្រុង Cao Bang (រូបថត៖ VOV)

កំពូលភ្នំ Phja Oac កន្លែងដាក់ស្ថានីយ៍ផ្សាយសំឡេងរបស់វិទ្យុសំឡេងវៀតណាម ដែលធ្លាក់ពពកពេញមួយឆ្នាំ សីតុណ្ហភាពជាមធ្យមគឺត្រឹមតែ-១០១២ អង្សាសេប៉ុណ្ណោះ ចំណែករដូវរងារត្រូវបានគ្របដណ្តប់ដោយព្រិល។ ស្ថានីយ៍ផ្សាយមានអាគារធំៗ ចំនួន ២ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃអាកាសធាតុ អគារមួយកន្លែងរងការបំផ្លាញទាំងស្រុង មិនអាចប្រើប្រាស់បានទេ។ ហេតុដូច្នេះ មនុស្សជាង ១០ នាក់ រួមមានកម្មាភិបាល បុគ្គលិកដែលកំពុងបំពេញការងារនៅស្ថានីយ៍ និងកម្លាំងនគរបាលចល័តយាមនៅទីនេះ ត្រូវតែរស់នៅនិងធ្វើការនៅក្នុងអគារដែលនៅសល់ប៉ុណ្ណោះ។ លោកវរសេនីយ៍ត្រី Ma Ngoc Chan នគរបាលចល័តយាមគោលដៅនៅស្ថានីយ៍បានឲ្យដឹងថា៖  “អាស្រ័យលើអាកាសធាតុ ដូច្នេះ យើងត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃ ពោលគឺ ទឹកលាងបន្លែត្រូវប្រមូលទុកសម្រាប់គោលបំណងសំអាត។ រាល់ពេលដែលទៅផ្សារម្តងៗ ត្រូវទិញរបស់របរដើម្បីប្រើប្រាស់ក្នុងអំឡុងពេល ១ សប្តាហ៍រហូតទៅកន្លះខែ ពីព្រោះផ្សារដែលនៅជិតបំផុតក៏មានចម្ងាយ ១៥ គីឡូម៉ែត្រដែរ។ អនុស្សាវរីយ៍ដែលខ្ញុំចងចាំបំផុត គឺនៅឆ្នាំ ២០១០ នៅទីនេះត្រូវបង្កកអស់រយៈពេលជាង ១២ ថ្ងៃ។ កាលនោះ មិនមានទឹកប្រើប្រាស់ទេ យើងត្រូវប្រើបែលដើម្បីចោះទឹកចូលក្នុងធុង ហើយប្រើទុយោបូម បឺតបន្តិចៗសម្រាប់ប្រើ។ សសរផ្ទះនិងអង់តែនក៏ត្រូវបង្កកដូចដុំថ្មអញ្ជឹង”

“អ្នកតំបន់” ដែលរស់នៅខ្លោងទ្វារឋានសួគ៌ Phja Oac  - ảnh 2 ដោយមានកម្ពស់ជិត ២០០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ កន្លែងនេះធ្លាក់អ័ព្ទពេញមួយឆ្នាំ សីតុណ្ហភាពជាមធ្យមគឺត្រឹមតែ ១០-១២ អង្សាសេ ព្រិលគ្របដណ្តប់ក្នុងរដូវរងា (រូបថត៖ VOV)

មានកម្មាភិបាលចំនួន ៤ នាក់ បម្រើការងារនៅលើស្ថានីយ៍ ដែលជាកម្មាភិបាលក្របខ័ណ្ឌរបស់ការិយាល័យបច្ចេកវិទ្យានៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Cao Bang។ ដោយសារតែលក្ខខណ្ឌការងារពួកគេត្រូវបាន បែងចែកជា ២ វេនមនុស្ស ២ នាក់ប្តូរវេនគ្នារយៈពេល ១០ ថ្ងៃម្តង។ លោក Phan Van Cong កម្មាភិ បាលយាមនៅស្ថានីយ៍បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលផ្គរលាន់និងភ្លៀងធ្លាក់ យើងត្រូវបិទភ្លើងនិងគ្រឿងម៉ាស៊ីនដែរ បើមិនដូច្នេះទេ រន្ទះនឹងបាញ់ផ្ទុះភ្លាមៗ មិនអាចចាក់ផ្សាយសំឡេងនិងប្រតិបត្តិការដើម្បីបម្រើប្រជាជនបានឡើយ។ ខ្ញុំដឹងច្បាស់ពីភារកិច្ចរបស់ខ្លួន គឺធ្វើយ៉ាងម៉េចដើម្បីផ្សាយរលកហោះទៅឆ្ងាយដើម្បីបម្រើជនជាតិភាគតិចនៅតាមតំបន់។ ប្រជាជននៅទីនេះក៏ចូលចិត្តកម្មវិធីវិទ្យុជាភាសាជនជាតិ ភាគតិចណាស់។ នៅពេលពួកគេទៅធ្វើស្រែចំការធ្វើ ពួកគេតែងតែយកវិទ្យុ FM តាមខ្លួន ដើម្បីបើកស្តាប់កម្មវិធីវិទ្យុ”

“អ្នកតំបន់” ដែលរស់នៅខ្លោងទ្វារឋានសួគ៌ Phja Oac  - ảnh 3

លោក Vu Hai Quang អគ្គនាយករងនៃវិទ្យុវៀតណាមបានមានប្រសាសន៍ថា “នាពេលខាងមុខ ដើម្បីបង្កើនការគ្របដណ្ដប់រលកធាតុអាកាសវិទ្យុទៅកាន់តំបន់ដាច់ស្រយាលវិទ្យុសម្លេងវៀតណាមនឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមត្ថភាពផ្សាយសំឡេង សម្រាប់ស្ថានីយ៍វិទ្យុ Phja Oac នេះ” (រូបថត៖ VOV)

ស្ថិតនៅរយៈកំពស់ជិត ២០០០ ម៉ែត្រ ស្ថានីយ៍វិទ្យុវៀតណាមនៅលើកំពូលភ្នំ Phja Oắc អាចគ្របដណ្តប់រលក លើតំបន់ភាគច្រើននៅក្នុងខេត្ត Cao Bang និងផ្នែកមួយនៃខេត្តThai Nguyen , Bac Can និងខេត្ត Ha Giang។ លោក Vu Hai Quang អគ្គនាយករងនៃ វិទ្យុសំឡេងវៀតណាមបានមានប្រសាសន៍ថា៖ “នាបច្ចុប្បន្ននេះ វិទ្យុសំឡេងវៀតណាមនៅតែបង្កើនការផ្សាយសំឡេងតាមវិធីសាស្រ្តប្រពៃណី។ ពោលគឺស្ថានីយ៍វិទ្យុ នៅតែចាក់ផ្សាយរលកធាតុអាកាសរយៈកម្ពស់ខ្លីចំនួន ៣ ប្រភេទសម្រាប់បម្រើការងារកិច្ចការបរទេស ហើយរលកមធ្យមសម្រាប់បម្រើរយៈចម្ងាយឆ្ងាយក្នុងស្រុក។ ហើយដើម្បីទទួលបានការគ្របដណ្តប់ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់មួយចំនួន យើងផ្តោតលើការគ្របដណ្តប់រលកធាតុអាកាសខ្លីបំផុត។ ដើម្បីធ្វើបានការណ៍នេះ ចាំបាច់ត្រូវមានកន្លែងដែលមានកម្ពស់ដូចកំពូលភ្នំ Phja Oac នេះដែរ”

នៅឯ “ខ្លោងទ្វារឋានសួគ៌” ដ៏ស្ងាប់ស្ងាត់នេះ កម្មាភ៌បាលដែលបំពេញភារកិច្ចតភ្ជាប់រលកធាតុអាកាសឲ្យកាន់តែវែងឆ្ងាយនៃវិទ្យុសម្លេងវៀតណាម នៅតែសមាគ្គីគ្នានិងត្រៀមខ្លួនជាស្រេចដើម្បីឆ្លងកាត់រាល់ការលំបាកសាកល្បង។ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋនិងព័ត៌មាន ព្រឹត្តិការណ៍ប្រចាំថ្ងៃ តាមរយៈរលកវិទ្យុ បានរីកសាយភាយទៅកាន់ប្រជាជននៃបណ្តាជនជាតិភាគតិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ