កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា

(VOVWORLD) -  នៅតំបន់ព្រំដែននៃខេត្ត Lai Chau យុទ្ធជនស្លៀកសំលៀកបំពាក់ឯកសណ្ឋានពណ៌បៃតង មិនត្រឹមតែច្បាមជាប់ភូមិ និងព្រំដែនទាំងយប់ទាំងថ្ងៃ ដើម្បីការពារពេញលេញទឹកដីដ៏ ពិសិដ្ឋរបស់មាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងខិតខំប្រឹងប្រែងដើម្បី "គោះទ្វារគ្រប់ផ្ទះ" ដោយនាំមកនូវចំណេះដឹងបច្ចេកវិទ្យាដល់ភូមិទៀតផង។ ដោយសារតែការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ប្រជាជនបានរួមដំណើរជាមួយកងកម្លាំងការពារព្រំដែនក្នុងការងារបង្ការ ប្តឹងបរិហារ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា - ảnh 1កងកម្លាំងការពារព្រំដែនខេត្ត Lai Chau ណៃនាំឲ្យប្រជាជនពីរបៀបប្រើប្រាស់ស្មាតហ្វូន។ រូបថត៖ Khac Kien/VOV-ភូមិភាគពាយព្យ

នៅក្នុងអាកាសធាតុត្រជាក់នៃភ្នំ និងព្រៃឈើ ការឃោសនា និងណែនាំអំពីការប្រើប្រាស់ស្មាតហ្វូន ដោយកម្មាភិបាលនិងយុទ្ធជននៃប៉ូស្ត៍ការពារព្រំដែន Vang Ma Chai កងកម្លាំងការពារព្រំដែនខេត្ត Lai Chai នៅភូមិព្រំដែន Si Choang ឃុំ Vang ma Chai (ឥឡូវជាឃុំ Si Lo Lau ខេត្ត Lai Chau) បានទាក់ទាញប្រជាជនរាប់សិបនាក់ឱ្យចូលរួមផងដែរ។ នៅលើស្មាតហ្វូន ប្រតិបត្តិការនីមួយៗសុទ្ធតែត្រូវបានគ្រូបង្រៀនស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពណ៌បៃតងណែនាំយ៉ាងយកចិត្តទុកដាក់។

អ្នកស្រី Cheo Thi Hoa ជាអ្នករស់នៅក្នុងភូមិ Si Choang បាននិយាយថា ចាប់តាំងពីលោកស្រីអាចប្រើប្រាស់ស្មាតហ្វូនតាមរយៈអ៊ីនធឺណិត លោកស្រីនិងមនុស្សជាច្រើនទៀតបានរៀនបន្ថែមអំពីបច្ចេកវិទ្យា អនុវត្តទៅក្នុងផលិតកម្ម កសិកម្មជាដើម។ ជាពិសេស ដោយសារចំណេះដឹងខាងបច្ចេកវិទ្យានេះ ប្រជាជនមិនត្រូវបានគេបោកប្រាស់នៅពេលទិញ និងលក់ទំនិញតាមអ៊ីនធឺណិត ឬត្រូវបានបោកប្រាស់ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទៀតផង៖

“កម្មវិធីថ្ងៃនេះបាននាំមកនូវចំណេះដឹងជាច្រើនដល់ប្រជាជនអំពីការផ្លាស់ប្តូរឌីជីថល អំពីបណ្តាញសង្គម ក៏ដូចជាជួយប្រជាជនឱ្យជៀសវាងការឆបោកតាមអ៊ីនធឺណិត។ ខ្ញុំផ្ទាល់ក៏នឹងណែនាំក្រុមគ្រួសារ សាច់ញាតិ និងប្រជាជននៅជុំវិញខ្ញុំឱ្យមានការយល់ដឹងបន្ថែមអំពីបណ្តាញសង្គម។ ពីទីនោះ នឹងជួយប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្ន ការយល់ដឹង និងអនុវត្តទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា - ảnh 2ប៉ុស្តិ៍ការពារព្រំដែននីមួយៗនៅខេត្ត Lai Chai បានបង្កើតក្រុមមួយ ទៅកាន់ភូមិ ឃុំនានាដើម្បីចែករំលែកចំណេះដឹងអំពីការផ្លាស់ប្តូរឌីជីថលដល់ប្រជាជន។ រូបថត៖ Khac Kien/VOV-ភូមិភាគពាយព្យ

ដោយអនុវត្តកម្មវិធី "ការអប់រំឌីជីថលសម្រាប់ប្រជាជនគ្រប់រូប" ប៉ូស្តិ៍ការពារព្រំដែន Vang Ma Chai បានដាក់ពង្រាយគំរូ "ប្រអប់អ៊ីមែលអនាមិក" ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥។ នៅពេលចង់ផ្ញើរបាយការណ៍ឧក្រិដ្ឋកម្ម ជំនួសឱ្យការទៅកាន់ស្ថានីយ៍ដើម្បីរាយការណ៍ផ្ទាល់ ឥឡូវនេះប្រជាជនគ្រាន់តែត្រូវការទូរស័ព្ទ ស្កេនលេខកូដ QR នៅលើផ្ទាំងរូបភាពដែលបិទផ្សាយនៅផ្ទះវប្បធម៌ ស្ថានីយ៍វេជ្ជសាស្ត្រ ឬផ្សារដើម្បីទទួលបានព័ត៌មាន។ វរសេនីយ៍ឯក Nguyen Duy Khanh អនុប្រធានស្នងការនយោបាយនៃប៉ូស្តិ៍ការពារព្រំដែន Vang Ma Chai នៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Lai Chau បានឲ្យដឹងថា៖   “នេះគឺជាដំណោះស្រាយមួយដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងការយល់ដឹងអំពីការអនុវត្តច្បាប់ ក៏ដូចជាជំនាញអនុវត្តបច្ចេកវិទ្យាព័ត៌មានរបស់មហាជននៅក្នុងតំបន់។ អង្គភាពនេះបានដាក់ពង្រាយគំរូ "គ្រូបង្រៀនឯកសណ្ឋានបៃតងបង្កើនល្បឿនការផ្លាស់ប្តូរឌីជីថល" ប្រកបដោយប្រសិទ្ធភាព ដោយរៀបចំវគ្គចំនួន ១៧ សម្រាប់មហាជនជាង ៨៥០ នាក់ លើជំនាញអនុវត្តបច្ចេកវិទ្យាឌីជីថល។ បង្កើតលេខកូដ QR ចំនួន ១៧ ដែលមានខ្លឹមសារផ្សព្វផ្សាយការអប់រំផ្នែកច្បាប់ដល់ប្រជាជន។ ដោយហេតុនេះ ប្រជាជនមានការយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយអំពីច្បាប់ និងបង្កើនការយល់ដឹងផ្នែកច្បាប់របស់ពួកគេ។ កម្មាភិបាលឃុំ លេខាសាខាបក្ស និងមេភូមិ ១០០% ស្គាល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីបញ្ជូនឯកសារផ្សព្វផ្សាយការអប់រំផ្នែកច្បាប់”។

កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា - ảnh 3សន្និសីទរាប់សិបដើម្បីសិក្សានិងផ្សព្វផ្សាយចលនា ប្រជាសិក្សាឌីជីថល ត្រូវបានរៀបចំឡើងដោយគ្រូបង្រៀនដែលស្លៀកពាក់ឯកសណ្ឋានពណ៌បៃតងនៅព្រំដែន Lai Chau។ រូបថត៖ Khac Kien/VOV-ភូមិភាគពាយព្យ

បន្ទាប់ពីការអនុវត្តបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ "ប្រអប់អ៊ីមែលអនាមិក" បានទទួលរបាយការណ៍រាប់រយ ដែលភាគច្រើនមានតម្លៃពិសេស។ ព័ត៌មានរបស់ប្រជាជនបានជួយកងទ័ពការពារព្រំដែនរកឃើញ និងដោះស្រាយករណីជាច្រើនប្រកបដោយប្រសិទ្ធភាព។ ចាប់ពីការចាប់ខ្លួនមុខសញ្ញាដែលរៀបចំការនាំមនុស្សឆ្លងដែនខុសច្បាប់ ការរឹបអូសហេរ៉ូអ៊ីន រហូតដល់ការរកឃើញរឹបអូសកាំភ្លើងខ្លី និងសារធាតុហាមឃាត់។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គំរូនេះពិតជាបានផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជនអំពីច្បាប់ និងការទទួលខុសត្រូវរបស់ពួកគេក្នុងការការពារភូមិដែលពួកគេរស់នៅតាមរយៈបច្ចេកវិទ្យាឌីជីថល។

កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា - ảnh 4គ្រួសារក្រីក្ររាប់សិបគ្រួ ត្រូវបានកងកម្លាំងការពារព្រំដែនខេត្ត Lai Chau ឧបត្ថម្ភស្មាតហ្វូន ដើម្បីបម្រើដល់ចលនាប្រជាសិក្សាឌីជីថល។ រូបថត៖ Khac Kien/VOV-ភូមិភាគពាយព្យ

ចាប់ពីគំរូសាកល្បងនៅ Vang Ma Chai រហូតមកដល់ពេលនេះ ប៉ុស្តិ៍ការពារព្រំដែនទាំងអស់នៅព្រំដែន Lai Chau បានដាក់ពង្រាយសកម្មភាពឃោសនា និងផ្សព្វផ្សាយជំនាញឌីជីថលដល់ប្រជាជនក្នុងពេលដំណាលគ្នា។ ថ្នាក់រៀនជាង ៤០ ត្រូវបានរៀបចំឡើងនៅតាមភូមិដាច់ស្រយាល ដោយមានការចូលរួមពីក្រុមជនជាតិជាច្រើនដូចជា ម៉ុង យ៉ាវ ហាញី ថៃ...។ វរសេនីយ៍ឯក Nguyen Van Hưng ស្នងការនយោបាយនៃបញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត Lai Chau បានឲ្យដឹងថា តាមរយៈចលនា "ការអប់រំឌីជីថលសម្រាប់ប្រជាជនទាំងអស់គ្នា" កម្លាំងកងការពារព្រំដែនក៏បានជួយឧបត្ថម្ភស្មាតហ្វូនរាប់សិបគ្រឿងសម្រាប់គ្រួសារដែលមានការលំបាកខ្លាំង ដោយជួយពួកគេឱ្យទទួលបានបច្ចេកវិទ្យា តភ្ជាប់ទំនាក់ទំនងព័ត៌មាន និងការសិក្សា៖ យើងបានបង្កើតក្រុមគ្រូបង្រៀនចំនួន ៣ ទៅ ៥ នាក់នៅតាមស្ថានីយ៍កងការពារព្រំដែននីមួយៗ ដោយចុះទៅភូមិ និងភូមិតូចៗ ដើម្បីជួយ និងណែនាំប្រជាជនឱ្យយល់អំពីការផ្លាស់ប្តូរឌីជីថល។ ក្នុងពេលជាមួយគ្នានេះ ណែនាំប្រជាជនអំពីរបៀបប្រើប្រាស់ស្មាតហ្វូន។ ពីទីនោះ ប្រជាជនអាចផ្លាស់ប្តូរព័ត៌មានរវាងសមាជិកគ្រួសារ។ ជាពិសេស តាមរយៈនោះ ប្រជាជននឹងដឹងពីរបៀបផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំង និងប្តឹងបរិហារឧក្រិដ្ឋកម្មដល់កងការពារព្រំដែន”

កងកម្លាំងការពារព្រំដែននាំយកបច្ចេកវិទ្យាទៅកាន់ភូមិនានា - ảnh 5វរសេនីយ៍ឯក Nguyen Van Hung ស្នងការនយោបាយ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនLai Chau បានលើកទឹកចិត្ត និងសួរសុខទុក្ខប្រជាជននៅតាមព្រំដែន ដែលចូលរួមក្នុងវគ្គឃោសនានៃចលនាប្រជាសិក្សាឌីជីថល។ រូបថត៖ Khac Kien/VOV-ភូមិភាគពាយព្យ

នៅតំបន់ព្រំដែន បច្ចេកវិទ្យាបានជួយភ្ជាប់ប្រជាជន និងយុទ្ធជនក្នុងឯកសណ្ឋានពណ៌បៃតង ក្នុងភារកិច្ចការពារមាតុភូមិ។ សំឡេងជើងស្ងាត់ស្ងៀម ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យុទ្ធជននៅសមរភូមិជួរមុខនៃមាតុភូមិ ដែជា “គ្រូបង្រៀនឯកសណ្ឋានពណ៌បៃតង” កំពុងសរសេរដំណើរឌីជីថលពិសេសមួយដែលមានឈ្មោះថា “ទំនុកចិត្តពីប្រជាជន”  នៅតំបន់ព្រំដែននៃខេត្ត Lai Chau៕

ប្រតិកម្មទៅវិញ

ផ្សេងៗ