ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១១របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រិយមិត្តទាំងអស់ដែលបានផ្ដល់មតិយោបល់និងមនោសញ្ចេតនាដល់កម្មវិធី។
ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1តំណាងក្រសួងសុខាភិបាលវៀតណាមទទួលវ៉ាក់សាំងការពារកូវីដ-១៩ពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ (រូបថត៖ nhandan.vn)

ក្នុងសប្ដាហ៍កន្លងទៅ ព័ត៌មានស្ដីពិការដែលកម្ពុជាជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ- ១៩ ចំនួន២០ម៉ឺនដូស ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់មិត្តអ្នកស្ដាប់។ មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ញើរសំបុត្រដោយសរសេរថា៖ “ចាប់ពីពេលដែលរលកថ្មីនៃជម្ងឺកូវីដ-១៩ បានផ្ទុះឡើងនៅប្រទេសយើងទាំងពីរកន្លងមកនេះ កម្ពុជានិងវៀតណាមបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកជាបន្តបន្ទាប់ចាប់តាំងពីថវិកាសម្ភារៈបរិក្ខារពេទ្យ រហូតដល់វ៉ាក់សាំងផលដែរ។ នេះគឺជាកាយវិកាពេញទៅដោយមនោសញ្ចេតនាដ៏ល្អប្រសើរ ដែលង្ហាញនូវចំណងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរនៅចំពោះមុខបញ្ហាប្រឈមធំៗ”។ ក៏ចែករំលែកមតិនេះដែរ មិត្ត សុភក្តិ នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “ចំណងសាមគ្គីនិងការចែករំលែកគ្នា ប្រទេសយើងទាំងពីរពិតជាជំនះលើជម្ងឺរាតត្បាតកូវីដ-១៩ជាពិតប្រាកដ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជូនព័ត៌មាន នាពេលថ្មីៗនេះថា សម្ដេច  តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចចិត្តផ្ដល់អំណោយជាវ៉ាក់សាំងការពារកូវីដ-១៩ចំនួន២០ម៉ឺនដូសជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយបានប្រគល់ភារកិច្ចឲ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តំណាងឲ្យសម្ដេចតេជោនាយករដ្ឋមន្រ្តីប្រគល់ចំនួនវ៉ាក់សាំងនេះដល់ភាគីវៀតណាម។ កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ពិធីប្រគល់-ទទួលវ៉ាក់សាំងបានប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគីបាវិត-ម៉ុកបាយ។ អំណោយនេះបានបង្ហាញនូវសមានចិត្ត ការចែករំលែករវាងប្រទេសដែលជាភូមិផងរបងជាមួយគ្នាទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ចំពោះសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺប្រជាជននៅតាមតំបន់ព្រំដែនរួមនៃប្រទេសទាំងពីរ។ ចាប់ពីពេលដែលជម្ងឺរាតត្បាតកូវីដ-១៩ផ្ទុះឡើងកាលពីដើមឆ្នាំ២០២០មក ប្រទេសទាំងពីរវៀតណាម-កម្ពុជាបានជួយឧបត្ថម្ភគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់ថ្នាក់រដ្ឋាភិបាល ក្រសួង ស្ថាប័នរហូតដល់ថ្នាក់មូលដ្ឋាននិងសមាគមន៍ អង្គការ។

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញតែងតែផ្ដល់អាហារូបករណ៍ជូននិស្សិតបរទេស ក្នុងនោះមាននិស្សិតកម្ពុជាផង។ 

ដោយមានការចាប់អារម្មណ៍ចំពោះព័ត៌មានដែលថា វៀតណាមមានមូលដ្ឋានអប់រំចំនួន៥កន្លែងដែលទើបបានជាប់ក្នុងជម្រើសកំពូលនៃសាកលវិទ្យាល័យនៅតាមប្រទេសមានសេដ្ឋកិច្ចទើបលេចចេញ យោងតាមការវាយតម្លៃរបស់ទស្សនាវដ្ដី Times Higher Education នោះ មិត្ត ដានី អតីតនិស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម មានបំណងចង់ស្ដាប់ការណែនាំអំពីមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សានេះរបស់វៀតណាម។

មិត្ត ដានី និងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ទស្សនាវដ្ដី Times Higher Education ទើបបានប្រកាសតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកនៅតាមប្រទេសមានសេដ្ឋកិច្ចទើបលេចេញឆ្នាំ២០២២ ក្នុងនោះ វៀតណាមមានមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាចំនួន៥កន្លែងជាប់ក្នុងពញ្ជីនេះ ពោលគឺកើន២កន្លែងបើធៀបនឹងឆ្នាំ២០២១។ ជាក់ស្ដែងគឺ សាកលវិទ្យាល័យ Ton Duc Thang ត្រូវបានរៀបចំណាត់ថ្នាក់ទី៨២; សាកលវិទ្យាល័យ Duy Tan ចំណាត់ថ្នាក់ទី១០៧; សាកលវិទ្យាល័យជាតិហាណូយ ស្ថិតនៅក្នុង top ៣០១-៣៥០; សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ស្ថិតនៅក្នុងចំណាត់ថ្នាក់ចន្លោះពី៤០១-៥០០ និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ស្ថិតនៅក្នុង top ៥០១+។ តារាងរៀបចំណាត់ថ្នាក់នេះរបស់ Times Higher Education (THE) បានប្រើប្រាស់ “សសរស្តម្ភ” ចំនួន៥ សម្រាប់វាយតម្លៃ រួមមាន៖ ការបង្ហាត់បង្រៀន; ការស្រាវជ្រាវ; ការដកស្រង់វិទ្យាសាស្ត្រ; យថាទស្សន៍អន្តរជាតិនិងប្រាក់ចំណូលវិជ្ជាជីវៈ។ គួរជម្រាបថា THE ជាទស្សនាវដ្ដីមួយដែលតែងតែរាយការណ៍លម្អិតអំពីព័ត៌មាននិងបញ្ហាពាក់ព័ន្ធដល់ការអប់រំថ្នាក់ឧត្តមសិក្សា។ តារាងរៀបចំណាត់ថ្នាក់របស់ THE ត្រូវបានវាយតម្លៃថា ជាតារាងរៀបចំណាត់ថ្នាក់ផ្នែកអប់រំប្រកបដោយកិត្យានុភាពនិងមានឥទ្ធិពលដ៏ធំបំផុតលើពិភពលោក។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូចជាការរួមមតិយោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោកអ្នកសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល៖ Vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ