ការហាត់ក្បាច់យូហ្គាសំណើចនាំមកនូវសុខភាពល្អ

Vovworld-ការដាក់ឈ្មោះយូ​ហ្គាសំណើចគឺមកពីវេជ្ជបណ្ឌិតឥណ្ឌាMadan Kataria  នា
ឆ្នាំ១៩៩៥។វិញ្ញាសារនេះបានផ្សាយចូលមកវៀតណាមនាចុងឆ្នាំ២០០៩។ ក្លិបយូ​ហ្គា
សំណើចដំបូងនៅទីក្រុងហាណូយត្រូវបានបង្កើតឡើង នាដើមឆ្នាំ២០១១។ពេលព្រឹក
ជារៀងរាល់ថ្ងៃបណ្តាសមាជិកក្លិបហាត់ ក្បាច់​ យូ​ហ្គានៅសួនផ្កាLy Thai To ស្ថិតនៅ
ខ័ណ្ឌHoan Kiem ទីក្រុងហាណូយ។ជាសមាជិកាក្លិប១នាក់លោកស្រីVanអាយុ៥៥ឆ្នាំ
​ចែករំលែកថា៖“ ខ្ញុំរស់នៅនៅវិថីBach Mai  ខ័ណ្ឌHai Ba Trungទីក្រុងហាណូយ។ខ្ញុំជិះ
រថយន្តក្រុងមកកាន់ទីនេះ។ខ្ញុំចូលរួមក្លិបបាន៣ឆ្នាំហើយ។អាស្រ័យដោយការហាត់
ក្បាច់​យូ​ហ្គាសំណើចជារៀងរាល់នោះថ្ងៃសុខភាពរបស់ខ្ញុំបានកែលំអពី១ថ្ងៃទៅ១ថ្ងៃ។
ការហាត់ក្បាច់​យូ​ហ្គានៅ ជួយ​ផ្តល់​អោយ​រាងកាយ និង​ចិត្ត​ធូរស្រាល ទៀតផង​។ “

                         

ការហាត់ក្បាច់យូហ្គាសំណើចនាំមកនូវសុខភាពល្អ - ảnh 1
រូបថត អិនធឺណែត

បងPham Quoc Vinh គ្រូបង្វឹកក្លិប យូ​ហ្គាសំណើចនៃក្រុងហាណូយអោយដឹងថា៖ពេល
ហាត់ក្បាច់​យូ​ហ្គា១បានចាប់ផ្តើមដោយការទះដៃរិតចង្កេះហាត់ដកដង្ហើមតាមការណែ
នាំរបស់គ្រូបង្វឹកជាពិសេសគឺការហាត់សើច។ មនុស្សគ្រប់គ្នាបានលើកទឹកចិត្តសើចឲ្យ
កម្លាំងសើចឲ្យអស់ខ្យល់ដង្ហើមក្នុងពោះ។តាម គ្រូបង្វឹកក្លិបPham Quoc Vinh ថា៖សើច
មាន អត្ថប្រយោជន៍​​​មួយចំនួន ដែល​​ជួយ​​ផ្តល់​អោយ​រាងកាយ និង​ចិត្ត​ធូរស្រាល។បង
អធិប្បាយថា៖“   ​ក្បាច់​យូ​ហ្គាសំណើច ជួយ​សម្របសម្រួល​ដល់​មុខងារ​រាងកាយ ដូច្នេះ
វា​នឹង​បង្កើនតុល្យភាព​អ័រម៉ូន​បាន​។ ជាពិសេសគឺ អ័រម៉ូនសុភមង្គល-ឈ្មោះវិទ្យាសាស្រ្ត
គឺ endorphine- ដូច្នេះ វានឹងធ្វើឲ្យមនុស្សក្លាយទៅជាសប្បាយ។“

​​​​​​​​​​​​​                        

ការហាត់ក្បាច់យូហ្គាសំណើចនាំមកនូវសុខភាពល្អ - ảnh 2

បណ្តាសមាជិកក្លិបហាត់ ក្បាច់​ យូ​ហ្គានៅសួនផ្កាLy Thai To (រូបថត អិនធឺណែត)

តាមអ៊ុំNguyen Nhat Thanh ប្រធានលក្លិបយូ​ហ្គាសំណើចចាត់ទុកថា៖“ ការហាត់ក្បាច់
យូ​ហ្គាសំណើចបានជួយខ្ញុំ​មាន​​ចិត្ត​ធូរស្រាល បំបាត់​ភាពនឿយណាយនិងក្តីព្រួយ
បារម្ភ។ពេលបានសើចនិងជួបសំណោះសំណាលជាមួយមនុស្សគ្រប់គ្នានឹងជួយខ្ញុំ
សប្បាយរីករាយឡើងវិញ។      “
ជាទីបញ្ចប់​យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែធ្នូ៖ “ក្នុងការ
ប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០ឆ្នាំ២០១៤នៅវៀត​ណាម គណៈ​ប្រតិភូកម្ពុជាបាន
ចូលរួមវិញ្ញាសារអ្វី?”។រាល់ចំលើយសំបុត្រ ​email សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសារខ្មែរ​កាណាល់​ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥វិថី
 Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ​​ឬ Email÷vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ