កាហ្វេ Buon Ma Thuot ខេត្ត Dak Lak

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ១៦៦ មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេល នេះ កាណាល់ផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពីកាហ្វេ Buon Ma Thuot នៅខេត្ត Dak Lak ភាគកណ្ដាលវៀតណាម តាមសំណើររបស់មិត្តអ្នក ស្តាប់មកពីឥណ្ឌូណេស៊ី លោក Alex Torbeni។ 
កាហ្វេ Buon Ma Thuot ខេត្ត Dak Lak - ảnh 1 កាហ្វេ Buon Ma Thuot ខេត្ត Dak Lak

(VOVworld) - លោក Alex Torbeni និងលោកអ្នកនាងជាទីមេត្រី!

កាហ្វេ Buon Ma Thuot គឺជាពាណិជ្ជសញ្ញាកាហ្វេល្បីឈ្មោះមួយរបស់ វៀតណាមដែលត្រូវបានដាំដុះលើតំបន់ខ្ពង់រាប Buon Ma Thuot  ខេត្ត Dak Lak តំបន់ Tay Nguyen (ភាគកណ្ដាលវៀតណាម)។ ទោះបីជាដើមកាហ្វេត្រូវបានាំចូលនៅ វៀតណាមពីឆ្នាំ ១៨៧០ ក្តី ប៉ុន្តែ ក្រោយឆ្នាំ ១៩៣០ ដើមកាហ្វេត្រូវបានដាំទូលំទូលាយ ក្នុងចម្ការរបស់ជនជាតិបារាំងនៅតំបន់ខ្ពង់រាប Buon Ma Thuot ខេត្ត Dak Lak តែប៉ុណ្ណោះ ។ តាមទូរលេខស្ថិតិក្នុងដំណាក់កាល ២០១៥-២០១៦ ខេត្ត Dak Lak មានផ្ទៃដីកាហ្វេ ចំនួន ២ សែនហិកតា ស្រូបយក ១៥% ផ្ទៃដីរបស់ខេត្ត។ ទិន្នផលកាហ្វេសរុបរបស់ខេត្ត Dak Lak ក្នុងឆ្នាំ ២០១៥-២០១៦ ទទួលបានជិត ៤៥៥ តោនរួមវិភាគទាននាំទិន្នផលសរុបវៀតណាមឡើងដល់លេខរៀងទី ២ ក្នុងចំណោមបណ្ដាប្រទេសនាំចេញធំៗលើពិភព លោក។ Buon Ma Thuot ត្រូវបានចាត់ទុកជា «រដ្ឋធានីកាហ្វេ»។

ក្នុងម្ហូបអាហារខេត្ត Dak Lak កាហ្វេដើរតួនាទីសំខាន់មួយ។ កាហ្វេ Buon Ma Thuot មានរស់ជាតិឆ្ងាញ់វិសេសវិសាលនិងក្លិនក្រអូបគួរឲ្យទាក់ទាញ។ កាហ្វេ Buon Ma Thuot មានរស់ជាតិឆ្ងាញ់ដូច្នេះ ដោយសារ ពូជកាហ្វេស្នូលនៃតំបន់ដីនេះគឺកាហ្វេ Arabica។ ក្រៅពីនោះ ដំណើរដាំ ថែទាំ ប្រមូលផល កែច្នៃកាហ្វេ ក៏ត្រូវបានប្រជា កសិករខេត្ត Dak Lak យកចិត្តទុកដាក់ពិសេស ផងដែរ។ ដោយហេតុនេះ រស់ជាតិ ឆ្ងាញ់វិសេសវិសាលនៃកាហ្វេត្រូវបានរក្សាល្អ។ លោក Vu Ngoc Diep ប្រជាពលរដ្ឋ មួយរូបនៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានចែករំលែកថា៖

        «កាហ្វេសុទ្ធមានរស់ជាតិនៃក្លិនស្លឹកនិងល្វីងតូចៗ គ្មានរស់ជាតិទ្រលាន់ទេ។ ក្នុងពេលផឹកពែងកាហ្វេសុទ្ធ ខ្ញុំចាប់អារម្មណ៍ស្រឡះស្រឡំក្នុងចិត្តណាស់។ ផឹកកាហ្វេពី ១ ដល់ ២ ពែងក្នុងមួយថ្ងៃ ខ្ញុំឃើញថា៖ សុខាភាពល្អ ទទួលទានល្អ។ ម្យ៉ាងទៀត កាហ្វេ សុទ្ធមិនខាប់ទេ ព្រោះថា កាហ្វេគ្មានម្សៅទេ។ កាហ្វេគឺជាគ្រាប់ពិសេសមួយប្រភេទ។ លីងដល់សីតុណ្ហភាពខ្ពស់យ៉ាងណាក៏ដោយក្នុងពេលកិនឲ្យម៉ត់កាហ្វេនៅរក្សាបានពណ៌ត្នោត។»

        ពិសារកាហ្វេ Buon Ma Thuot ក៏ជារឿងរ៉ាវគួរឲ្យជក់ចិត្តមួយទៀត។ ផឹកកាហ្វេ នៅទីនេះ មនុស្សម្នាមិនជ្រើសរើសពែងធំនិងមានទឹកកក់ច្រើនទេ។ គេជ្រើសរើសពែង តូចមួយ ដាក់ទៅក្នុងស្ករបន្តិចៗដើម្បីចាប់អារម្មណ៍រស់ជាតិល្វីងក្នុងរស់ជាតិផ្អែកដ៏ វិសេសវិសាលរបស់កាហ្វេ។

        កាហ្វេខេត្ត Dak Lak មិនត្រឹមតែឆ្ងាញ់ក្នុងពេលផឹកសុទ្ធ ប៉ុណ្ណោះទេ ថែមទាំង ឆ្ងាញ់ជាងគេក្នុងពេលផឹកជាមួយទឹកដោះគោ ទៀតផង។ ប៉ុន្តែ ចំពោះមុខការអភិវឌ្ឍន៍ នៃទីផ្សារកាហ្វេនៅក្នុងនិងក្រៅប្រទេស ខេត្ត Dak Lak ចាប់បង្ខំផ្លាស់ប្តូររបៀបផលិត និងកែច្នៃកាហ្វេ ហើយបង្កើតឡើងផលិតផលកាហ្វេកញ្ចប់។ គុណភាពនៃកាហ្វេកញ្ចប់ នៃខេត្ត Dak Lak នៅរក្សាបានរស់ជាតិឆ្ងាញ់សុទ្ធពិសេសរបស់ខ្លួនដែលដណ្តើមបាន ការនិយមចូលចិត្តរបស់អតិថិជននៅក្នុងនិងក្រៅប្រទេស។

        លោក Alex Torbeni និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ