ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៣៥១ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1សកម្មភាពចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីព័ត៌មានប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមតណាម។ ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ឡាយដារិទ្ធ និស្សិតកម្ពុជានៃសាកលវិទ្យាល័យ សេដ្ឋកិច្ចជាតិបានសម្តែងថា៖ “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ នៅពេលដែលបានជ្រាបព័ត៌មានថា ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខ វៀតណាមនឹងធ្វើការចាក់វ៉ាក់សាំងជូនកុមារនៅទូទាំងប្រទេស។ ដូច្នេះហើយ ប្អូនៗអាចទៅសាលាវិញ ហើយបានជួបជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ។ ដើម្បីធានាសុខភាពជូនកុមារ ខ្ញុំគិតថា ដំណាក់កាលត្រៀមរៀបចំ និងការចាក់វ៉ាក់សាំង គប្បីអនុវត្តន៍យ៉ាងឆាប់ៗ សម្របតាមបទប្បញ្ញត្តិសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

ក្នុងពេលនោះ មិត្តអ្នកស្ដាប់លាងស្រីទូច និស្សិតកម្ពុជា បានសម្តែងការចាប់អារម្មណ៍អំពីការដែល Phu Quoc បានធ្វើការសាកពិសោធន៍ទទួលភ្ញៀវទេសចរបរទេសជាមួយ “លិខិតឆ្លងដែនវ៉ាក់សាំង”៖ “ខ្ញុំមានជំនឿជាក់ថា សកម្មភាពនេះនឹងជួយ Phu Quoc ស្ដារទីផ្សារភ្ញៀវទេសចរបរទេស ស្ដារសកម្មភាពទេសចរណ៍ និងវិស័យសេដ្ឋកិច្ច សេវាកម្មពាក់ព័ន្ធនានាជាជំហានៗផងដែរ”។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ នួន ស៊ីណាបានសរសេរថា៖ “តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ខ្ញុំបានដឹងថា វៀតណាមបានឈ្នះពានរង្វាន់ “គោលដៅមកដល់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២១ និងគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពឈានមុខគេនៅអាស៊ី ឆ្នាំ” ដែលត្រូវបាន World Travel Awards ជ្រើសតាំង។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះមិត្ត ក្នុងការស្ដារផ្នែកទេសចរណ៍ឡើងវិញផងដែរ”។

មិត្តនួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ អង្គការ World Travel Awards ទើប បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំង ពានរង្វាន់ទេសចរណ៍ពិភពលោកលើកទី ២៨ តំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងពានរង្វាន់ World Travel Awards ឆ្នាំនេះ វៀតណាមត្រូវបានលើកតម្កើងជាគោលដៅមកដល់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២១។ យោងតាមគេហទំព័រ World Travel Awards បានឲ្យដឹងថាក្នុងឆ្នាំដ៏លំបាក ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមនៅតែឈានឡើង ដើម្បីក្លាយទៅជាគោលដៅមកដល់ឈានមុខគេនៅអាស៊ី ឆ្នាំ ២០២១។ នេះគឺជាឱកាសដ៏ល្អ សម្រាប់វៀតណាមក្លាយទៅជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក្រោយពេលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង។ ទន្ទឹមនឹងនេះ ផ្នែកទេសចរណ៍វៀតណាមក៏ទទួលបានពាន់រង្វាន់ថ្លៃថ្លាជាច្រើនទៀត ដូចជា៖ គោលដៅមកដល់ប្រកបដោយនិរន្តរភាពឈានមុខនៅអាស៊ីឆ្នាំ ២០២១ ទៀតផង។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ទួរទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅទីក្រុងហាណូយក្នុងស្ថានភាពតាមបែបគន្លងថ្

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែរ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់គឹម សែនសុខ មកពីកម្ពុជា មានគោលបំណងចង់ស្វែងយល់អំពីទួរទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅទីក្រុងហាណូយក្នុងស្ថានភាពតាមបែបគន្លងថ្មី។ មិត្តអ្នកស្ដាប់ គឹម សែន សុខជាទីមេត្រី ក្រោយរយៈពេល ផ្អាសកម្មភាយ៉ាងយូរដោយសារជំងឺរាតត្បាតកូវីដ ១៩ នាពេលថ្មីៗនេះ នៅ សារមន្ទីរប្រវត្តិសាស្ត្រជាតិនោះ ពិធីបើកសម្ពោធទួរទេសចរថ្មើរជើង ទស្សនាស្ថាបត្យកម្មបារាំង នៅទីក្រុងហាណូយ និងពិធីប្រកាសកម្មវិធីអត្ថាធិប្បាយដោយស្វ័យប្រវត្តិ (App Audio Guide) ត្រូវបានប្រព្រឹត្តិទៅជាផ្លូវការ។ ស្ថាបត្យកម្មបារាំង នៅទីក្រុងហាណូយ គឺជាទួរទេសចរណ៍ប្រកបដោយសុវត្តិភាពដើមដំបូង ដែលត្រូវបានបើកសម្ពោធក្នុងស្ថានភាពតាមបែបគន្លងថ្មី។ ទួរធ្វើដំណើរថ្មើរជើងទស្សនាស្ថាបត្យកម្មបារាំងនៅទីក្រុងហាណូយបានចាប់ផ្តើមពីសារមន្ទីរជាតិប្រវត្តិសាស្ត្រ ដែលជាទីកន្លែងរក្សាទុក តាំងបង្ហាញ និងណែនាំប្រវត្តិសាស្ត្រវៀតណាមតាំងពីសម័យបុរេប្រវត្តិរហូតដល់បច្ចុប្បន្ន តាមរយៈប្រព័ន្ធឯកសារ និងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់។ លក្ខណៈដ៏វិសេសវិសាលនៃទួរទេសចរណ៍នេះគឺជាការតភ្ជាប់គោលដៅទេសចរណ៍ទាំង ៣ គឺ សារមន្ទីរប្រវត្តិសាស្ត្រជាតិ ជាមួយរៀងមហោស្របធំទីក្រុងហាណូយ និងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវិមាន Bac Bo ផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ