ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៣៨ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៩។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ផ្សាយរណប NanoDragon

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាដែលបានចូលរួមអបអរសាទរវៀតណាម ដោយបានបាញ់បង្ហោះផ្សាយរណប NanoDragon ប្រកបដោយជោគជ័យកាលបីថ្ងៃទី ៩ វិច្ឆិកាកន្លងទៅ។ ក្នុងសំបុត្រដែលបានផ្ញើមកាន់កម្មវិធី មិត្តអ្នកស្តាប់ឡាយដារិទ្ធ មកពីកម្ពុជាបានចែករំលែកថា៖ “ខ្ញុំគិតថាជោគជ័យក្នុងការផលិត និងបាញ់បង្ហោះផ្កាយរណប “Made in Viet Nam” ទៅក្នុង លំហរអវកាសបានបញ្ជាក់ពីសមត្ថភាពរបស់វៀតណាមតណាមក្នុងការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មអវកាសរបស់ប្រទេសេសខ្លួន”។ ចំពោះមិត្តអ្នកស្ដាប់ គង់ សាវិន បានសម្តែងថា៖ “តាមរយៈគម្រោងនេះ វៀតណាមបានធ្វើជាម្ចាស់កម្មសិទ្ធផ្សាយរណបខ្នាតតូច ដើម្បីអង្កេតផែនដី ក៏ដូចជាបណ្ដុះបណ្ដាលជួរកម្មភិបាលវ័យក្មេង ដែលមានសមត្ថភាពខ្ពស់លើវិស័យអវកាសផងដែរ”។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះមានការចែកលែកគួរឲ្យទាក់ទាញរបស់មិត្តអ្នកស្ដាប់ នួន ស៊ីណា។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធីមិត្តបានសរសេរថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថា នាថ្ងៃទី ១៩ វិច្ឆិកា ទីក្រុងហូជីមិញបានរៀបចំព្រឹត្តិការណ៍គោះចួង បង្សុកូលរំលឹកដល់វិញ្ញានក្ខ័ន្ធដល់ជនរួមជាតិ ដែលបានទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩។ នេះគឺជាព្រឹត្តិការណ៍ ដែលមានអត្ថន័យ។ ខ្ញុំសង្ឈឹមថាជំងឺរាតត្បាតនឹងត្រូវបានកំចាត់ឲ្យបានឆាប់ៗ ដើម្បីសង្គមមានសុខសាន្តវិញផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩

មិត្តនួនស៊ីណា និងប្រិយមិត្តជាទីមេត្រី។ គណៈអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា ភិបាលសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមទើបបានស្នើឲ្យគណៈអភិបាលសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅតាមបណ្ដាខេត្ត ក្រុង និងវត្តអារាមនានានៅទូទាំងប្រទេសរៀបចំពិធីបង្យុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានទទួលមរណភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនាវេលាម៉ោង ២០ ថ្ងៃទី១៩ វិច្ឆិកាខាងមុខ សំដៅជួយបន្ធូរស្រាលសោកសៅដល់ក្រុមគ្រួសារ ដែលមានសាច់ញាតិទទួលមរណភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឲ្យទៅកាន់សុគតិភព ព្រមទាំងរីកសាយភាក្ដីមេត្តា ករុណា ព្រមទាំងបន្តលើកទឹកចិត្តដល់ស្មារតីកងកម្លាំងនានា ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពង្រីកប្រពៃណីមហាសាមគ្គី ឆន្ទះមោះមុត របស់ប្រជាជាតិ ជំនះពុះពារលើការលំបាកសាកល្បង សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយសុវត្ថិភាព ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិផងដែរ៕

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ទីរួមស្រុកមេឌីទែរ៉ានេ បែបលក្ខណៈវៀតណាមនៅស្រុកកោះ Phu Quoc។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីនសែនសុខមានគោលបំណងចង់ស្វែងយល់ផងដែរ។ មិត្តអ្នកស្តាប់គីម សែនសុខ និងប្រិយមិត្តជាទីមេត្រី! នៅភាគខាងត្បូងកោះគជ់ Phu Quoc ខេត្ត Kien Giang ជាទីប្រសប់រវាងមេឃនិងមហាសមុទ្រ ទេសភាពស្រស់ត្រកាលនោះ គឺមានវត្តមានទីរួមស្រុកមេឌីទែរ៉ានេ បែបលក្ខណៈវៀតណាម ដែលត្រូវបាន សម្ពន្ធក្រុមហ៊ុន Sun បង្កើតឡើងក្នុងរយៈពេលជាងកន្លះទស្សវត្សរ៍កន្លងទៅ ជាមួយ ” សោភ័ណរណ្តំចិត្ត”។ ភាពប្រណីតខុសប្លែកតាមក្បូនខ្នាតរបស់សម្ពន្ធក្រុមហ៊ុន Sun បានធ្វើឱ្យតំបន់ដីនៅភូមិភាគនីរតីកោះគជ់ បានផ្លាស់ប្ដូរមុខមាត់ថ្មី ដោយក្លាយទៅជាទីរួមស្រុកមេឌីទែរ៉ានេមួយពិតប្រាកដ  ទោះបីនៅស្ថិតឆ្ងាយពីភូមិភាគខាងត្បូងប្រទេសអ៊ីតាលី រហូតដល់កន្លះជុំផែនដី។ នៅលើផ្ទៃដីជិត ៤០ ហិកតា ម្ចាស់វិនិយោគបានរចនាសំណង់ប្រណីតប្រមាណ ១០០ និងសេវាកម្មជាច្រើន ដែលរួមមានគម្រោងពីរគឺ៖ Sun Premier Village Primavera និង Sun Grand City Hillside Residence ដោយបង្កើតឡើងផ្ទាំងគំនូដ៏ល្អឯក។ ភ្ញៀវទេសចរគ្រប់រូប តែងតែមានចំណាប់អារម្មណ៍ ដោយបានឃើញមេឌីទែរ៉ានេ បញ្ចេញសម្រស់នៅទីរួមស្រុក ចាប់ពីដីដុត terra ដ៏កក់ក្តៅ ដែលពោរពេញទៅដោយលក្ខណៈអ៊ីតាលី ទឹកសមុទ្រខឿស្រងាត់ និងពណ៌លឿងខ្ចី ដែលរំលឹកដល់ពន្លឺថ្ងៃចែងចាំង នៅលើដងផ្លូវភូមិភាគខាងត្បូងទ្វីបអ៊ឺរ៉ុបផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ