ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ចម្រៀង Then របស់ជនជាតិភាគតិច  Tay Nung និងThai នៅវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិជាផ្លូវការដោយអង្គការយូណេស្កូ

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ Chay Vitou ជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅមហាវិទ្យាល័យពាណិជ្ជកម្មបរទេសហាណូយបានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែងនូវក្តីសប្បាយរីករាយនៅពេល ដែល បេតិកភណ្ឌចម្រៀង Then របស់ជនជាតិភាគតិច  Tay Nung និងThai នៅវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិជាផ្លូវការដោយអង្គការយូណេស្កូ។ ក្នុងសំបុត្រមិត្តបានសរសេរថា « ខ្ញុំពិតជាមានក្តីសប្បាយរីករាយណាស់ដែលបានដឹងថា បេតិកភណ្ឌនៃការអនុវត្តពិធី Then របស់ជនជាតិភាគតិច Tay - Nung និង Thai នៅវៀតណាមត្រូវបានអង្គការយូណេស្កូដាក់បណ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ ការអនុវត្តពិធី Then បានបង្ហាញពីចំណងសាមគ្គីភាពរវាងជនជាតិភាគតិច ព្រមទាំងសំដែងការគោរពទស្សនៈអំពីពិភពលោករបស់ជនជាតិភាគតិចតាមគោលដៅរបស់អង្គការយូណេស្កូ ក៏ដូចជាជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបេតិកភ័ណ្ឌរបស់សហគមន៍ជនជាតិភាគតិច ដែលមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកផងដែរទៀតផង»។ មិត្តអ្នកស្តាប់ Chay Vitou ជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោបល់របស់មិត្តដែលបានផ្ញើរមកកាន់កម្មវិធី។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍បន្តទៀតដើម្បីផ្តល់ជូនមិត្តអ្នក    ស្តាប់ទាំងអស់នាពេលខាងមុខ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 សម្រស់ផ្កាឈូករ័ត្នព្រៃនៅទីក្រុង Da Lat - វៀតណាម

ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ Sok Chanthorn មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីទេសភាពនៃសម្រស់ផ្កាឈូករ័ត្នព្រៃនៅទីក្រុង Da Lat - វៀតណាម។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ផ្កាឈូករ័ត្នព្រៃរីកយ៉ាងស្គុះស្គាយនៅក្នុងឱកាសដំណាច់ឆ្នាំម្តងៗ ដែលត្រូវបានចាត់ទុកថាជា«ដង្ហើម»សម្រាប់ជីវភាពរស់នៅជាប្រចាំថ្ងៃ និងមានតម្លៃពិសេសមួយនៃសេចក្តីស្នេហារបស់ភ្ញៀវទេសចរជូនសម្រាប់ទីក្រុង Da Lat ខណៈដែលទៅទស្សនាទេសភាពនៅ Da Lat ដើម្បីគយគន់ទេសភាពពណ៌លឿងដ៏ស្រស់ស្អាតរបស់ផ្កាប្រភេទនេះក្រោមពន្លឺព្រះអាទិត្យនៅតំបន់ខ្ពង់រាបនេះផងដែរ។ រំលឹកដល់ផ្កាឈូករ័ត្នព្រៃគេតែងតែនឹករលឹកដល់ភាពសុខសាន្ត រ៉ូមែនទិក និងសន្តិភាពនៅទីក្រុង Da Lat ហេតុដូច្នេះគេតែហៅថា“ផ្កាឈូករ័ត្នពៃ Da Lat”។ ជាមួយនឹងអាកាសធាតុត្រជាក់នៅ Da Lat ទេសភាពនៃផ្កាឈូករ័ត្នព្រៃរីកស្គុះស្គាយដែលគ្រប់ដណ្តប់ពោរពេញកន្លែងតាមដងផ្លូវទាំងនៅលើភ្នំ ឬជ្រលងភ្នំ ព្រមទាំងលាតសន្ធឹងយ៉ាងល្វឹងល្វើយនៅតំបន់ខ្ពង់រាប ហើយកន្លែងនេះពិតជាទាក់ទាញភ្ញៀវទេសចរឱ្យអញ្ជើញមកគយគន់ទេសភាពថតរូបទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 ដំណើរកំសាម្តទូកនាគស្តាប់ចម្រៀង Hue នៅទន្លេ Huong (វៀតណាម)

មិត្តអ្នកស្តាប់ Ung Chamreoun មកពីខេត្តរតនាគីរី (កម្ពុជា) មានបំណងចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីដំណើរកំសាម្តទូកនាគស្តាប់ចម្រៀង Hue នៅទន្លេ Huong   (វៀតណាម)។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! ទេសចរណ៍ធ្វើដំណើរកំសាន្តតាមទូកនាគនៅលើដងទន្លេ Huong នៅខេត្ត Thua Thien Hue កំពុងក្លាយទៅជាសេវាកម្មដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករទាំងជាតិនិងអន្តរជាតិ។ ចំណុចពិសេសគឺយើងមិនត្រឹមតែអាចគយគន់ទេសភាពនៅទីក្រុងបុរាណដ៏ល្បីៗនៅ Hue ប៉ុណ្ណោះទេ ថែមទាំងអាចស្តាប់បានបទចម្រៀង Hue ដ៏ពីរោះៗកំដរតាមអារម្មណ៍ទៀតផង។ ប្រជាជនទីក្រុងបុរាណ តែងតែគោរព និង ថែរក្សាលក្ខណៈល្អ នៃចម្រៀងហ្វេនៅលើដងទន្លេ Huong ដោយចាត់ទុកថានេះគឺជាទ្រ័ព្យសម្បត្តិខាងវប្បធម៌ដែលមិនអាចកាត់ថ្លៃបានផងដែរ។ ទោះបីឆ្លងកាត់សម័យកាលរុងរឿងនិងដនដាប់នៃប្រវត្តិសាស្រ្ត ចម្រៀង Hue នៅតែរក្សាបានរហូតមកដល់សព្វថ្ងៃ និង ទៅអនាគត។ ស្តាប់ចម្រៀង Hue នៅលើទូកនាគហាក់ដូចជាការធ្វើដំណើរកម្សាន្តសាមញ្ញ ជាចំណីអារម្មណ៍មួយ ទោះបីភ្ញៀវទេសចរណាម្នាក់ ដែលអញ្ជើញមកទីក្រុង Hue ក៏តែងទទួលបាននូវអារម្មណ៍រ៉ូមែនទិច និងអណ្តែតអណ្តូងផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ