ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២០

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រចំនួន៣១០ ពីប្រទេសនិងតំបន់ដែនដីចំនួន ៣៦ ក្នុងនោះយើងខ្ញុំបន្តទទួលបានអត្ថបទប្រឡងរបស់ប្រិយមិត្តជាច្រើន ដែលចូលរួមការប្រឡង “តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ២០២០។ 

 “នៅពេលឆ្លើយសំណួរនៃការប្រឡងនេះ ខ្ញុំហាក់ដូចជាកំពុងស្វែងយល់អំពី ប្រវត្តិសាស្ត្រអភិវឌ្ឍរបស់វៀតណាមតាមសម័យកាលនីមួយៗ”អញ្ចឹង។ នេះបើ តាមការចែករំលែករបស់មិត្តអ្នកស្ដាប់ Rudy Hartono នៅប្រទេសឥណ្ឌូ នេស៊ី។ ក្នុងអត្ថបទប្រឡងរបស់ខ្លួន លោកបានឲ្យដឹងថា៖ “ខ្ញុំស្វែងរក ចម្លើយតាមរយៈកម្មវិធីផ្សាយសម្លេងនិងលើគេហទំព័ររបស់ VOV។ ខ្ញុំមិន ជួបប្រទះការលំបាកច្រើននោះទេ ដោយសារខ្ញុំស្ដាប់រលកវិទ្យុ VOV យ៉ាងញឹកញាប់ណាស់។ ការប្រឡងនេះត្រូវបានរៀបចំឡើងជារៀងរាល់៥ឆ្នាំម្ដងហើយខ្ញុំបានចូលរួម៣លើកមកហើយ”។

យើងខ្ញុំសង្ឃឹមថា ការផ្ដល់យោបល់នេះ របស់លោក Rudy Hartono នឹងមានប្រយោជន៍ចំពោះមិត្តអ្នកស្ដាប់ផ្សេងៗ ទៀតនៅពេលចូលរួមការប្រឡង “តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២០។ រាល់រង្វាន់គួរឲ្យទាក់ទាញទាំងអស់កំពុងរងចាំលោកអ្នក។

ក្រៅពីនោះ យើងខ្ញុំក៏ទទួលបានសំបុត្រផ្សេងៗជាច្រើនទៀត។ មិត្តអ្នកស្ដាប់ Matsumoto Takuya នៅជប៉ុន បានផ្ញើរសំបុត្រដោយសម្ដែង នូវក្ដីសប្បាយរីករាយដោយសារឥឡូវនេះ ជប៉ុនកំពុងជំរុញការបន្ធូ បន្ថយបទបញ្ញត្តិចូលដែនដីប្រទេសនេះសម្រាប់ពលរដ្ឋនៅប្រទេសចំនួន៤ ក្នុងនោះមានវៀតណាមផងដែរ។ មិត្តអ្នកស្ដាប់រូបនេះសង្ឃឹមថា នាពេល អនាគតដ៏ខ្លីខាងមុខ ប្រជាជននៃប្រទេសទាំងពីរជប៉ុននិងវៀតណាមអាចធ្វើ ដំណើរនិងជួបប្រាស្រ័យគ្នាទៅវិញទៅមកយ៉ាងញឹកញាប់ដូចនឹងមុនការផ្ទុះជំងឺឆ្លង។ ក៏ពាក់ព័ន្ធដល់ការធ្វើដំណើររវាងបណ្ដាប្រទេសដែរ មិត្តអ្នកស្ដាប់ សុខ ចាណារ៉ា និស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅសាកលវិទ្យា ល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានសួរថា៖ “នាសព្វថ្ងៃ ស្ថាន ភាពនៃជំងឺឆ្លងនៅទាំងកម្ពុជានិងវៀតណាមសុទ្ធតែត្រូវបានគ្រប់គ្រងយ៉ាងល្អ។ អញ្ចឹងដល់ពេលណាដែលនិស្សិតយើងខ្ញុំអាចវិលត្រឡប់ទៅវៀត ណាមដើម្បីបន្តការសិក្សា?”

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២០ - ảnh 1 បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីទទួលនិស្សិតកម្ពុជានិងឡាវវិលត្រឡប់មកវៀតណាមវិញយ៉ាងឆាប់បំផុត។

ច្បាស់ណាស់ថា នេះមិនត្រឹមតែជាការងឿងឆ្ងល់របស់មិត្ត សុខ ចាណារ៉ាតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែរបស់និស្សិតកម្ពុជាទាំងអស់ដែលកំពុង សិក្សារៀនសូត្រនៅវៀតណាម។ ប្រិយមិត្តជាទីមេត្រី! នាពេលកន្លងទៅ ថ្នាក់ដឹកនាំបណ្ដាក្រសួងនិងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមតែងតែ យកចិត្តទុកដាក់ជាច្រើនដល់ការងារត្រៀមរៀបចំទទួលនិស្សិតកម្ពុជានិងឡាវដែលវិលត្រឡប់មកវៀតណាមវិញដើម្បីបន្តការសិក្សា។ ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានបញ្ជា ដឹកនាំបណ្ដាវិធានការ គោលនយោបាយដ៏ជាក់លាក់និងរហ័សរហួនដើម្បី បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្អូនៗនិស្សិត រួមទាំងការត្រៀមរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដាក់ដោយឡែក ហើយដំឡើងបណ្ដាញ អ៊ីនធឺណែតដើម្បីឲ្យប្អូនៗអាចសិក្សារៀនសូត្រតាមអនឡាញក្នុងរយៈពេលដាក់ដោយឡែកផងដែរ។ នាបច្ចុប្បន្ន ខេត្ត Tay Ninh កំពុងសហការយ៉ាង ស្អិតរមួតជាមួយអង្គភាពពាក់ព័ន្ធនានារបស់វៀតណាមដើម្បីត្រៀមរៀបចំ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងជូនដំណឹងយ៉ាងឆាប់បំផុតនូវពេល វេលាដែលខេត្តត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍និស្សិតកម្ពុជា។ ក្រៅពី នោះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទំនងជានឹងបើកជើងហោះ ហើរអន្តរជាតិទៅកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ កក្កដា ខាងមុខ ដោយ មាន៧ជើងក្នុងមួយថ្ងៃ។ សង្ឃឹមថាក្នុងរយៈពេលដ៏ខ្លីខាងមុខ មិត្ត សុខ ចាណារ៉ានិងនិស្សិតកម្ពុជាទាំងអស់គ្នានឹងត្រូវបានវិលត្រឡប់មកវៀតណាមវិញដើម្បីបន្តការសិក្សា។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២០ - ảnh 2ផ្លែគូលែន Thieu នៅស្រុក Luc Ngan ត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបរបស់អូស្ត្រាលី។ 

មិត្ត ច័ន្ទ ដាវី នៅខេត្ត សៀមរាម បានផ្ញើរសំបុត្រដោយសរសេរថា៖ “ខ្ញុំបាន ដឹងថាបច្ចុប្បន្ននេះកំពុងជារដូវផ្លែគូលែននៅវៀតណាម។ វៀតណាមមាន ផ្លែគូលែន ធៀវ ដ៏ល្បីល្បាញណាស់។ តើប្រភេទផ្លែគូលែននេះត្រូវបាន នាំចេញទៅកាន់ប្រទេសប៉ុន្មានហើយ?”។

មិត្ត ច័ន្ទ ដាវី និងប្រិយមិត្តជាទីគោរពរាប់អាន! ផ្លែគូលែន thieu ភាគច្រើន ត្រូវបានដាំនៅស្រុក Luc Ngan ខេត្ត Bac Giang និងស្រុក Thanh Ha ខេត្ត Hai Duong។ ប្រភេទផ្លែនេះត្រូវបានគេផលិតតាមវិធីសាស្ត្រសរីរាង្គ ដោយ ឆ្លើយតបនឹងបទដ្ឋាន VietGap ឬ GlobalGap ដែលបង្កើតឡើងផលិតផល ស្អាតនិងអនាម័យ។ ហេតុដូច្នេះ នាបច្ចុប្បន្ន ផ្លែគូលែន thieu វៀតណាម កំពុងមានវត្តមាននៅប្រទេសប្រមាណ៣០ដូចជាចិន កម្ពុជា ឡាវ ថៃ ម៉ាឡេស៊ី ឬទីផ្សារនានាដែលមានការទាមទារខាងគុណភាពដ៏ម៉ឺងម៉ាត់ ដូចជា សហភាពអឺរ៉ុប អាមេរិក រុស្ស៊ី ហើយនាពេលថ្មីៗនេះគឺសឹង្ហបុរី អូស្ត្រាលីនិងជប៉ុន។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកយល់ដឹងអ្វីខ្លះអំពី  ប្រទេសវៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ ទាញ នៃការប្រឡងនេះ ត្រូវបានយើងខ្ញុំបង្កោះលើគេហទំព័រ  www.vovworld.vn ។ លោកអ្នកនាងអាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំនួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរនៃវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ