ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣២៧ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ 

រាល់សំបុត្ររបស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីគឺជាប្រភពកម្លាំងលើកទឹកចិត្តដ៏ស្មោះសរ សម្រាប់យើងខ្ញុំ។ ជាបន្តទៅនេះ យើងខ្ញុំសូមចែករំលែកខ្លឹមសារនៃសំបុត្រមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្តាកន្លងទៅ។ ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបានសំបុត្រអបអរសាទរជាច្រើន ក្នុងឱកាសទិវាសាព័ត៌មានបដិវត្តវៀតណាម។ ក្នុងនោះ មិត្តអ្នកស្ដាប់ កែវរីធ្ធី មកពីកម្ពុជាបានចែករំលែកថា៖“ ក្នុងនាមជាមិត្តអ្នកអាន ដ៏ស្មោះត្រង់មួយរូបរបស់ VOV5 តាំងពីពេលជានិស្សិត ខ្ញុំសូមជូនពរអ្នកកាសែត អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកធ្វើការលើវិស័យសារព័ត៌មាន សូមឲ្យមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងបុព្វហេតុ។ ជូនពរមិត្តទាំងអស់ជានិច្ចកាលបំពេញល្អភារកិច្ចជាយុទ្ធជនឈានមុខគេនៅលើសមរភូមិវប្បធម៌ សតិអារម្មណ៍។ ខ្ញុំពិតជាកោតសរសើរចំពោះការរួមវិភាគទានរបស់អ្នកកាសែត ក្នុងការនិពន្ធអត្ថបទព័ត៌មានដ៏អស្ចារ្យជូនមិត្តអ្នកអាន។

លោកអ្នកនាងជាទីមេត្រី។ ក្នុងឱកាសរំរលខួបលើកទី៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា  ២០២០) អ្នកសារព័ត៌មាននៃ VOV សូមថ្លែងអំណរគុណដល់ប្រិយមិត្ត ដែលបានផ្ញើសេចក្ដីជូនពរ លើកទឹកចិត្តដល់យើងខ្ញុំ។ នេះគឺជាមនោសញ្ចេតនាស្រឡាញ់រាប់អាន ហើយជាកម្លាំងចលករដ៏ធំធេង សម្រាប់យើងខ្ញុំបន្តពង្រីកប្រពៃណីដ៏រុងរឿង ផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងកសាង VOV ឲ្យក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុមុខងារ ទំនើប និងរឹងមាំលើគ្រប់ជ្រុងជ្រោយ។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ភូមិប៉ាក់ Quat Dong។ នេះគឺជាភូមិរបរដែលមិត្តអ្នកស្ដាប់ Shin Makino មកពី Saitama នៃប្រទេសជប៉ុនមានបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ស្នាដៃប៉ាក់នៅភូមិប៉ាក់ Quat Dong នៅស្រុក Thuong Tin នៃទីក្រុងហាណូយ

លោកអ្នកនាងជាទីមេត្រី។ តាំងពីយូរណាស់មកហើយ ភូមិប៉ាក់ Quat Dong នៅស្រុក Thuong Tin នៃទីក្រុងហាណូយមានឈ្មោះល្បីល្បាញដោយមានជំនាញប៉ាក់សម្លៀកបំពាក់សម្រាប់រាជវង្សនាសម័យសក្តិភូមិ។ គ្រូដើមនៃមុខរបរប៉ាក់នៅភូមិ Quat Dong ជាបណ្ឌិត Le Cong Hanh។ លោកបាន រស់នៅសតវត្សរ៍ទី១៤។ នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន លោករៀនសូត្របានមុខរបរប៉ាក់ ហើយនាំយកចំណេះវិជ្ជារបស់ខ្លួនមកបង្រៀន ជូនអ្នកភូមិ។ ឆ្លងកាត់ពេលវេលា អ្នកភូមិបានច្នៃប្រឌិតចេញម៉ូដ្ឋសម្លៀកបំពាក់ថ្មី នាំយកប្រធានបទជាច្រើន ទៅក្នុងផ្ទាំងគំនូរប៉ាក់ ដោយបានបង្ហាញផ្នត់រស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ផលិតផលល្បីនៅភូមិ Quat Dong តែង នាំយកដង្ហើមជីវិត។ សព្វថ្ងៃ ផលិតផលប៉ាក់រំលេចពណ៌ឆើតឆាយ ដែលបានពិពណ៌នាអំពីលក្ខណៈស្រស់ស្អាតរបស់ទឹកដី និងមនុស្សវៀតណាម ត្រូវបានមិត្តភិក្តិអន្តរជាតិ ជិតឆ្ងាយនិយមចូលចិត្តផងដែរ។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 2មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤ 

ជាបន្តទៅទៀត គឺជាសំណួរផ្សេងមួយទៀតរបស់ប្រិយមិត្តកម្ពុជា។ ក្នុងសំបុត្រ ដែលបានផ្ញើមកកម្មវិធី មិត្តគីមសំនៀងមានបំណាង់ចង់ស្វែងយល់ព័ត៌មានអំពី មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤។ មិត្តអ្នកស្ដាប់ គីមសំនៀង និងប្រិយមិត្តជាទីមេត្រី។ មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤ ឆ្នាំ ២០២០ ត្រូវបានវិទ្យុសម្លេងវៀតណាមរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Thap រៀបចំឡើងនៅទីក្រុង Cao Lanh ខេត្ត Dong Thap ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០។ ដោយមានប្រធានបទ  “ផ្សាយសម្លេង - ផ្លាស់ប្ដូរថ្មី និងពពិធកម្ម”នោះ មហោស្រពផ្សាយសម្លេងលើកនេះទាក់ទាញបានការចូលរួមរបស់ ស្ថានីយ៍ផ្សាយសម្លេង និងទូរទស្សន៍ចំនួន ៦២  អង្គភាពរបស់វិទ្យុសម្លេងវៀតណាមចំនួន ១៦ ជាដើម។ គិតត្រឹមបច្ចុប្បន្ននេះ មានវណ្ណកម្មចំនួន ២៣១ /៣០០ ដែលចូលរួមការប្រឡងនេះ ត្រូវបានគណៈមេប្រយោគនៃមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤ ជ្រើសរើសចូលក្នុងវគ្គផ្តាច់ព្រ័ត្រ។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីមហោស្រពនេះ។ សូមអញ្ជើញប្រិយមិត្តតាមដានព័ត៌មានបន្ថែមនៅលើគេហទំព័រ vovworld.vn ផងណា។

លោកអ្នកនាងជាទីមេត្រី។ ក៏ទាក់ទងការប្រឡងផងដែរ យើងខ្ញុំសូមជូនដំណឹងថា គណមេប្រយោគនៃការប្រឡង “ តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” បានសម្រេចិត្តពន្យាពេលទទួលអត្ថបទប្រឡងដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានបំពេញបន្ថែមរង្វាន់លើកទឹកចិត្តមួយជូនប្រិយមិត្ត ដែលមានការចែករំលែកគួរឲ្យចាប់អារម្មណ៍អំពីជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ផងដែរ។

ការកំណត់ សំនួរ និងរង្វាន់គួរឲ្យទាក់ទាញនៃការប្រលងនេះត្រូវបានយើងខ្ញុំបង្ហោះនៅលើគេហទំព័រ vovworld.vn ហើយ។ លោកអ្នកនាងអាចអញ្ជើញសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន ដើម្បីចូលរួមផងណា។ សូមផ្ញើអត្ថបទប្រឡង ឬសំនួរ មតិយោបល់ មកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល vov5khmer@gmail.com ។ យើងខ្ញុំនឹងឆ្លើយសំណួរទាំងអស់របស់លោកអ្នកនាង។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ