ជ័យជំនះ៧-មករា គឺជាការបញ្ជាក់ពីសុច្ឆន្ទៈដ៏បរិសុទ្ធរបស់វៀតណាម ក៏ដូចជា សាមគ្គីភាព ភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ

(VOVWORLD) - ឆ្នាំ២០២២នេះ ដោយសារតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល ជាពិសេសមេរោគបំប្លែងខ្លួនថ្មី Omicron បានបង្ខំឱ្យគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាករៀបចំ មិទ្ទិញអបអរសាទរ ថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ជាលើកទីពីរ ក្នុងរយៈពេល៤៣ឆ្នាំមកនេះ។

ជ័យជំនះ៧-មករា គឺជាការបញ្ជាក់ពីសុច្ឆន្ទៈដ៏បរិសុទ្ធរបស់វៀតណាម ក៏ដូចជា សាមគ្គីភាព ភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ  - ảnh 1លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ជាខួបលើកទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍  កម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរស់រានមានជីវិតជាថ្មី ជាថ្ងៃកំណើតនៃសន្តិភាព និងការអភិវឌ្ឍ ដែលបាននាំឱ្យនៅកម្ពុជាមានភាពរីកចម្រើនដូចសព្វថ្ងៃ។

«៧មករា» ជាថ្ងៃរំដោះ ដែលនាំឱ្យប្រជាជនកម្ពុជារួចផុតពីការស្លាប់ និងនាំមកនូវភាពរីកចម្រើនដូចសព្វថ្ងៃនេះ ក៏ដោយសារមានការលះបង់ខ្ពស់ ទាំងសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើនកង និងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជា ។ ក្រោយពេលមើលឃើញកម្លាំងប្រដាប់អាវុធកម្ពុជា កាន់តែមានភាពខ្លាំងឡើង និងអាចការពារប្រទេសជាតិខ្លួនឯងបាន នាឆ្នាំ១៩៨៩ វៀតណាមបានសម្រេចដកកងទ័ពស្ម័គ្រចិត្តទាំងអស់របស់ខ្លួន ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿងរបស់ខ្លួនពីកម្ពុជា។

ជ័យជំនះរួមគ្នាលើខ្មែររបបក្រហម គឺជាការបញ្ជាក់ពីសុច្ឆន្ទៈដ៏បរិសុទ្ធរបស់វៀតណាម ក៏ដូចជា សាមគ្គីភាព ភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ ជាក់ស្តែង មិនត្រឹមតែរួមដៃគ្នា តែនៅលើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះទេ ប្រទេសទាំងពី ប្រជាជននៃប្រទេសទាំងពីរ  ថែមទាំងបន្តពួតដៃគ្នាប្រឆាំង ទប់សស្កាត់នឹងសត្រូវ  គ្មាន ស្រមោល ដែលកំពុងតែវាយប្រហានៅពាសពេញពិភពលោកទៀតផង នោះគឺការរីករាលដាលនៃ វីរុស កូវីដ-១៩។

ជ័យជម្នះ នេះបានបើកសករាជថ្មីសម្រាប់ការអភិវឌ្ឍ និងវិបុលភាពនៅកម្ពុជា។ ក្រោយរយៈ ពេល៤៣ឆ្នាំ ចាប់តាំងពីការទទួលជ័យជម្នះ ៧មករា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងការគ្រប់គ្រងរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាសម្រេច បានសមិទ្ធិផល ដ៏ជ្រាលជ្រៅជាច្រើន។ ទោះបីជាពិភពលោកទាំងមូល កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារការ រីករាលដាលនៃវីរុស កូវីដ-១៩ ក្តី តែប្រទេសកម្ពុជានៅតែរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច របស់ខ្លួន  ក៏ដូចជារក្សាបាននូវស្ថិរភាព សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព និង វិបុលភាព។ ជាពិសេស ជំហររបស់កម្ពុជាក្នុងឆាកអន្តរជាតិត្រូវបានកែលម្អជាលំដាប់ ដោយ កម្ពុជា កំពុងតែត្រៀមខ្លួន សម្រាប់ចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបានដាក់ចេញនូវ គោលដៅនៅឆ្នាំ២០៣០ នឹងប្រែក្លាយទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនមានតែបាតដៃទទេ ចង់បានតែមួយចម្អែតក្រពះ ប៉ុណ្ណោះ តែរហូតមក ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសរដ្ឋាភិបាល បច្ចុប្បន្ន បានជួយជំរុញ និងលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ ឱ្យមានជីវភាពធូរធាមិនចាញ់ប្រទេសក្នុងតំបន់ ដែលចំណូលសម្រាប់ ប្រជាពលរដ្ឋម្នាក់ៗកើនឡើងដល់ ១៦៧៩ដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០១៩ នេះបើយោងតាម ខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី សេចក្តីព្រាង ច្បាប់ថវិកាឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា។ ប្រទេសកម្ពុជា ដែលគេតែងតែគិតដឹងលឺថា ជាវាលពិឃាត ដែលគ្រប់គ្នាមានការ ភ័យក្លាច បានប្រែក្លាយជាប្រទេសដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មក ទស្សនា ប្រជាជន មានភាព រួសរាយ រាក់ទាក់ ដែលសម្បូរទៅដោយរម្មណីយដ្ឋាន ទេសចរណ៍ប្រត្តិសាស្ត្រ ប្រសាទបុរាណ ជាដើម ដែលបានស្រូបភ្ញៀវទេសចរ បរទេសសរុប ៦ ៦១០ ៥៩២ នាក់ដោយទទួលបានចំណូល ៤,៩១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើន ១២,៤ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៤,៣៧ ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ១ ៣០៦ ១៤៣ នាក់ ធ្លាក់ចុះ ៨០,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដោយបញ្ហានៃការីករាលនៃកូវីដ-១៩។

ក្នុងបញ្ហាតំបន់ ក្រោយកម្ពុជាក្រោកចាកផុតពីរបបប្រល័យពូជសាសន៍ កម្ពុជាបាននិងកំពុងកសាងប្រទេសផង និងរួមចំណែក ដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងពិភពលោកផងដែរ។ នាបច្ចុប្បន្ន កម្ពុជាបាន បញ្ជូនកងទ័ពមួកខៀវ ជាង ៧ ៨០០ នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកជាមួយភាគីនានាក្នុងការ សម្របសម្រួល និង ដោះស្រាយបញ្ហានានាក្នុងតំបន់និងពិភពលោក ដូចជា៖ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងប្រទេសភូមា ជាដើម៕ 

លោក

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រតិកម្មទៅវិញ

ផ្សេងៗ