ពិធីសូមឲ្យភ្លៀងធ្លាក់របស់ជនរួមជាតិ Thai នៅខេត្ត Thanh Hoa

(VOVworld) - នាសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៩៦មកពីប្រទេសនិងតំបន់ដែនដីចំនួន
៤១លើទូទាំងពិភពលោក។ ក្នុងសំបុត្ររបស់ខ្លួន លោក Hokamura Fumito ជនជាតិ
ជប៉ុនបានឲ្យដឹងថា៖​ “ខ្ញុំដឹងថាវៀតណាមជាប្រទេសស្ថិតក្នុងតំបន់ត្រូពិច ដែល
មានរដូវចំនួន២គឺ រដូវប្រាំងនិងរដូវវស្សា។នៅប្រទេសមួយចំនួនមានទំនៀមទំលាប់
ធ្វើពិធីសូមឲ្យភ្លៀងធ្លាក់ ដូច្នេះហើយ នៅវៀតណាមមានទំនៀមទំលាប់ធ្វើពិធីនេះ
ដែរឬទេ?”
សូមឆ្លើយតបលោក Hokamura Fumito ថា ទំនៀមទំលាប់ធ្វើបិធីសូមឲ្យភ្លៀង
ធ្លាក់នៅ វៀតណាមបានមានតាំងពីយូរណាស់មកហើយ ប៉ុន្តែនាសព្វថ្ងៃ ទំនៀម
ទំលាប់ នេះត្រឹមតែបានថែរក្សានៅតំបន់ជនរួមជាតិជាជនជាត់ភាគតិច ឬនៅភូមិ
និង សហគមន៍មួយចំនួនប៉ុណ្ណោះ វាមិនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុង
សង្គមឡើយ។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេស
នាមអំពីពិធីបុណ្យសូមឲ្យភ្លៀងធ្លាក់របស់ជនរួមជាតិ Thai នៅខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។
ទឹកជាតម្រូវការដែលមិនអាចខ្វះបានចំពោះជីវិតរស់នៅរបស់មនុស្សនិង
សត្វ។ជនរួមជាតិជាជនជាតិ Thai នៅខេត្ត Thanh Hoa បានប្រកបរបរដាំស្រូវទឹក
តាំងពីយូរណាស់មកហើយ។ ដោយហេតុនេះ ពិធីបុណ្យសូមឲ្យភ្លៀងធ្លាក់ជាពិធី
មួយដែលមិនអាចខ្វះបានមុន នឹងរដូវកាលថ្មីនិមួយៗរបស់ជនរួមជាតិ​ Thai នៅភូមិ
Hieng ឃុំ Ky Tan ស្រុក Ba Thuoc ខេត្ត Thanh Hoa។ស្ដីអំពីប្រភពដើមនៃពិធីបុណ្យ
សូមឲ្យភ្លៀងធ្លាក់របស់ ជនរួមជាតិ Thai នៅភូមិ Hieng នេះ លោក Vi Van Tinh
ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ Ky Tan បានឲ្យដឹងថា៖
“គ្មានឯកសារណាមួយដែលបញ្ជាក់ថា ទំនៀមទំលាប់សូមឲ្យភ្លៀងធា្លក់នេះ
មាន តាំងពីពេលណាទេ។គ្រាន់តែជាការនិទានពីមាត់មួយទៅមាត់មួយ ពីជំនាន់
មួយទៅជំនាន់មួយប៉ុណ្ណោះ។មានរឿងនិទានថា នាពេលមុនៗមានដំណាក់កាល
មួយដែលគ្រោះរាំងស្ងួតអូសបន្លាយក្នុងរយៈពេល៦ដល់៧ខែ បណ្ដាលឲ្យប្រជា
ពលរដ្ឋមិនមានទឹកដើម្បីប្រើប្រាស់និងធ្វើផលិតកម្មទេ។ដោយហេតុនេះ បណ្ដា
ព្រឹទ្ធាចារ្យក្នុងភូមិបានជួបជុំពិភាគ្សា ហើយអំពាវនាវឲ្យគ្រួសារនានាក្នុងភូមិរួម
 វិភាគទានមាន់ ទារ បន្លែ និងផ្លែឈើដើម្បីធ្វើពិធីសូមឲ្យភ្លៀងធ្លាក់។ក្រោយនោះ
មនុស្សទាំងអស់គ្នាក្នុងភូមិបានប្រមូលផ្ដុំនៅទីលានទំនេរមួយដើម្បីធ្វើពិធីបួង
សួង។ពេលនោះហើយវាមានប្រសិទ្ធិភាពយ៉ាងភ្លាមៗ។ហេតុនេះហើយ ទំនៀម
ទំលាប់សូមឲ្យភ្លៀងធា្លក់ ប្រព្រឹត្តទៅចាប់ពីពេលនោះរហូតដល់សព្វថ្ងៃ”។
ពិធីសូមឲ្យភ្លៀងធ្លាក់របស់ជនរួមជាតិ Thai នៅខេត្ត Thanh Hoa - ảnh 1
លោកស្រី me (អាវក្រហម) និងក្រុមនារីច្រៀងបទចម្រៀងបនស្រន់សូមឲ្យភ្លៀងធ្លាក់នៅមុខផ្ទះនិមួយៗក្នុងភូមិ។

ចំណុចពិសេសក្នុងពិធីសូមឲ្យភ្លៀងធ្លាក់របស់ជនរួមជាតិ Thai នៅភូមិ Hieng
 នោះគឺ អ្នករៀបចំពិធីនេះត្រូវជាស្ត្រីមេម៉ាយមួយនាក់ ប៉ុន្តែស្ត្រីមេម៉ាយនោះត្រូវ
មានកិត្យានុភាព ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងភូមិ ដែលត្រូវបានហៅថា លោកស្រី
 me។លោកស្រី me នឹងជ្រើសរើសនារីចំនួន៨ដល់១០នាក់ ដើម្បីចូលរួមក្នុងពិធី
សូមឲ្យ ភ្លៀងធ្លាក់។ក្រុមនារីនេះត្រូវមានសុខភាពល្អ និងចេះច្រៀងរាំយ៉ាង
ពិរោះៗ។ពេល ល្ងាច ក្រោយពីប្រជាពលរដ្ឋក្នុងភូមិចុះទៅធ្វើស្រែត្រឡប់មកផ្ទះ
វិញ លោកស្រី me និងក្រុមនារីនឹងទៅកាន់ផ្ទះនិមួយៗក្នុងភូមិ។នៅមុខផ្ទះ លោកស្រី
 me នឹងច្រៀងបទចម្រៀងសូមឲ្យភ្លៀងធ្លាក់ ហើយក្រុមនារីច្រៀងតាម។ពិធីនេះ
ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃជាបន្តបន្ទាប់។ប្រសិនបើក្រោយពី៣ថ្ងៃនៅមិនមាន
ភ្លៀងនោះទេ លោកស្រី me នឹងរួមជាមួយប្រជាពលរដ្ឋក្នុងភូមិធ្វើពិធីសែនសូមឲ្យ
ភ្លៀងធ្លាក់។ស្ពកសែនរួមមានក្បាលជ្រូកមួយក្បាល មាន់ស្ងោមួយក្បាលស្រាមួយ
ដប បាយដំណើមនិងផ្លែឈើ។ប្រសិនបើមានភ្លៀងធ្លាក់ក្រោយនោះ ប្រជាពលរដ្ឋ
ក្នុងភូមិនឹងប្រមូលផ្ដុំច្រៀងរាំ ផឹកស្រាយ៉ាងសប្បាយក្រៃលែង។លោកស្រី me
Luong Thi Lan ជនជាតិ Thai និងភូមិ Hieng បានឲ្យដឹងថា៖
“មុននេះ លោកយាយលោកតាបានបង្រៀន ខ្ញុំបទសែនជាច្រើន ប៉ុន្តែឥឡូវ
នេះ ខ្ញុំត្រឹមតែចាំ បទសែនសូមឲ្យភ្លៀងធ្លាក់នេះប៉ុណ្ណោះ។ខ្ញុំក៏ចង់បង្រៀនឲ្យកូន
ចៅដើម្បីថែរក្សា ទំនៀមទំលាប់ប្រពៃណីនេះ”។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
 វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.
vn។លោកអ្នកនាងក៏អាចស្ដាប់ឬអានឡើងវិញកម្មវិធីផ្សាយជាប្រចាំថ្ងៃនៅលើ
គេហទំព័រ www.vovworld.vn។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ