ពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សន៍រីករាយដែលបានជួបជាមួយមិត្តអ្នកស្តាប់ឡើងវិញក្នុងនាទីប្រអបសំបុត្រមិត្តអ្នកស្តាប់នាពេលនេះ។ តាមរយៈសំបុត្រនីមួយៗរបស់មិត្តអ្នកស្តាប់ យើងខ្ញុំតែងតែទទួលបានមនោសញ្ជេតនារបស់មិត្តអ្នកស្តាប់ចំពោះកម្មវិធីផ្សាយជាភាសាខ្មែររបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់រំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

ពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ - ảnh 1 ទិដ្ឋភាពនៃពិធីបើក 

ពិព័រណ៍ទេសចរណ៍កម្ពុជាឆ្នាំ 2018 (CTM 2018) ដោយមានការចូលរួមរបស់ក្រុមហ៊ុនជាង 500 មកពីប្រទេសចំនួន 80 នៅលើពិភពលោកដែលបានបើកសប្តាហ៍ពិព័ណ៌នេះនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ផលិតផលទេសចរណ៍និងសេវាកម្មនៅកម្ពុជាក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ សេវាកម្មនៅកម្ពុជាជាមួយដៃគូអន្តរជាតិ។

ចូលរួមក្នុងពិធីបើកពិព័រណ៍ទេសចរណ៍កម្ពុជា មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា លោក ជា សុផារ៉ា; រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោងខុន; មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា; ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh រួមទាំងតំណាងអង្គទូតនានាប្រចាំនៅកម្ពុជានិងភ្ញៀវជាច្រើនរូបទៀត។ រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក លោក សុម៉ារ៉ា បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃពិព័រណ៍ទេសចរណ៍កម្ពុជាឆ្នាំ 2018 ។

ពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ - ảnh 2ឯកអគ្គរដ្ឋទូត លោក Vu Quang Minh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមហ៊ុនវៀតណាមចូលរួមក្នុងពិព័រណ៌ 

“នេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនមកពី 80 ប្រទេសជុំវិញពិភពលោកដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរព័ត៌មានសំដៅជម្រុញចំនួនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាហើយផ្ទុយទៅវិញ។ អាចនិយាយបានថា នេះគឺជាវេទិកាធំសម្រាប់អ្នកទិញនិងអ្នកលក់ជួបគ្នា។ យើងអាចមើលឃើញថាមានក្រុមហ៊ុនជាង 500 នៅក្នុងពិភពលោកបានចូលរួមក្នុងពិព័រណ៍នេះ ហើយសង្ឃឹមថា CTM នឹងក្លាយជាព្រឹត្តិការណ៍ធំមួយនៅតំបន់អាស៊ីនាពេលអនាគត”។ នេះបើយោងតាមប្រសាសនរបស់លោក សុម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា។

ក្រៅពីក្រុមទេសចរណ៍និងសេវាកម្មសំខាន់ៗនៅលើពិភពលោកមក អាជីវកម្មរបស់ វៀតណាមជាច្រើនដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងស្តង់ពិព័រណ៍នៅឯពិព័រណ៍នេះដែរ ដើម្បីស្វែងរកឱកាសបើកទូលាយនិងពង្រីកសេវាកម្ម ស្វែងរកអតិថិជន ស្វែងរកដៃគូសំដៅលើកកម្ពស់វិស័យសេវាកម្មទេសចរនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។ នៅពិព័រណ៍ទេសចរណ៍កម្ពុជាឆ្នាំ 2018 សាជីវកម្មអាកាសចរណ៍វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិ បត្តិការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា។

ពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ - ảnh 3 ភ្ញៀវទៅទស្សនាពិព័រណ៌

លោក Ngo Tri Hung ប្រធានសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅកម្ពុជាឲ្យដឹងថា៖“ដៃគូចុះកិច្ចសន្យាជាមួយយើងខ្ញុំគឺជាសម្ព័ន្ធក្រុមហ៊ុនទេសចរណ៍កម្ពុជា ហើយយើងចង់ពង្រីកទីផ្សារតាមរយៈសកម្មភាព marketing និងកិច្ចសហប្រតិបត្តិការជាមួយសាខាទេសចរណ៍នានា។ សម្ព័ន្ធសមាគមនេះ មានសាខាចំនួន 300 កន្លែង ដែលជាបណ្តាញដ៏ល្អសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ពង្រីកទីផ្សារក៏ដូចជាណែនាំផលិតផលដែលមានគុណភាពផ្កាយ ៤ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទៅកាន់អតិថិជនកម្ពុជា”។

យថាទស្សន៍សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានគេចាត់ទុកថាមានសក្កានុពលខ្ពស់។ ពោលគឺ ក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាបានកើនឡើង 13 % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ភ្ញៀវទេសចរមកពីប្រទេសវៀតណាមបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាឈរលំដាប់ទី២បន្ទាប់មកប្រទេសចិនតែប៉ុណ្ណោះ។ ក្រសួងទេសចរណ៍កម្ពុជាបានព្យាករណ៍ថា អ្នកទេសចរប្រហែល 6,2 លាននាក់នឹងមកកាន់ប្រទេសកម្ពុជានៅឆ្នាំ 2018 ពោលគឺកើនឡើង 12% បើប្រៀបនឹងឆ្នាំ 2017 ។ ជាមួយនឹងគោលដៅទេសចរណ៍គួឲ្យទាក់ទាញជាច្រើនដែលពោរពេញទៅដោយលក្ខណៈប្រវត្តិសាស្រ្តនិងវប្បធម៌ ហើយ វិស័យទេសចរណ៍កម្ពុជាកំពុងរីកចម្រើនកាន់តែខ្លាំង ប្រទេសកម្ពុជាសង្ឃឹមថានឹងស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 7 លាននាក់នៅឆ្នាំ 2020 និង 15 លាននាក់នៅត្រឹមឆ្នាំ 2030 ។

ពិព័រណ៌ទេសចរណ៍កម្ពុជាឆ្នាំ២០១៨ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករ - ảnh 4 លោក Ngo Tri Hung ប្រធានសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅកម្ពុជា

លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមអំពីពិព័រណ៍ទេសចរណ៍កម្ពុជា សង្ឃឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ណ៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ