ភូមិរបរផលិតទំនិញពីឫស្សី Xuan Lai នៅខេត្ត Bac Ninh


ភូមិរបរផលិតទំនិញពីឫស្សី Xuan Lai នៅខេត្ត  Bac Ninh - ảnh 1
ភូមិរបរផលិតទំនិញពីឫស្សី Xuan Lai នៅខេត្ត Bac Ninh (bacninh.gov.vn)

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសជាតិ
នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email ចំនួន ១៣៨ របស់
មិត្តអ្នក ស្តាប់មកពីប្រទេសជាច្រើនលើពិភពកលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់របស់កម្មវិធីផ្សាយជាភាសាខ្មែរពេលនេះសូមអញ្ជើញ
លោកអ្នកនាងស្វែងយល់ អំពីភូមិរបរផលិតទំនិញពីឬស្សីភូមិ Xuan Lai
នៅខេត្ត Bac Ninh​ ប៉ែកខាងជើងវៀតណាមតាម សំណើររបស់លោក
អាទិត្យ នៅរាជធានី ភ្នំ ពេញ កម្ពុជា តាមរយៈអត្ថបទជាបន្ត។

        ស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ប៉ែកខាងជើង
វៀតណាម ភូមិ Xuan Lai ចំណុះស្រុក Gia Binh ខេត្ត Bac Ninh ល្បីឈ្មោះ
ជាមួយមុខរបរ ផលិតទំនិញពីឬស្សីពីយូរយាណាស់មកហើយ។ ប្រជាពល
រដ្ឋភូមិ Xuan Lai ជានិច្ចកាលមានមោទនភាពចំពោះផលិតផលសិប្ប
កម្មពីឬស្សីដូចជា៖ តុ កៅអី ទូ ជាដើម។ ជាពិសេស ផលិតផលពីឬស្សី
មានពណ៌ត្នោតខ្មៅរលើបរលោងមិន ចាំបាច់ប្រើថ្នាំពណ៌គីមីទេ។ 

        លោក Le Van Xuyen ប្រជាពលរដ្ឋមួយរូបនៅភូមិ Xuan Lai បាន
បន្តមុខ របររបស់ជីដូនជីតា​ បង្កើតឡើងផលិតផលពោរពេញទៅដោយ
ភាពច្នៃប្រឌិតពី ឬស្សី។ មានពេលខ្លះ ផលិតកម្មមុខទំនិញពីឬស្សីនៅទី
នេះសន្ទើតែមិនអាចរក្សាបានចំពោះមុខវត្តមានរបស់ផលិតផលធ្វើពី
ផ្លាស្ទីកឬឈើឧស្សហកម្ម។ ស្វែងយល់ច្បាស់បញ្ហានោះ ហើយប្តេជ្ញាអភិរក្ស
មុខរបរប្រពៃណីដែល សាបសូន លោក​  Xuyen រួមជាមួយសិប្បករដទៃ
ទៀតនៅភូមិ Xuan Lai បានស្រាវជ្រាវ ច្នៃប្រឌិតសម្បូរបែបភាវូបនីយ
កម្មនិងលើកកំពស់គុណភាពផលិតផលវិសេសវិសាលពីឬស្សីមានពណ៌
ត្នោតខ្មៅរលើបរលោងដែលអតិថជនចូលនិយម។ លោក Le Van Xuyen
បានចែករំលែកថា៖

        «ខ្ញុំជាជំនាន់វ័យក្មេងនៅភូមិដែលបានធ្វើអាជីវកម្មលើវិស័យផលិត
 ទំនិញពីឬស្សីក្នុងអំឡុង ២០ ឆ្នាំហើយ។ ឧត្តមភាពនៃភូមិរបបរផលិត
ទំនិញពី ឬស្សី Xuan Lai គឺជាទំនិញពីឬស្សីបង្ហុយផ្សែង។ នេះគឺជាផលិត
ផលប្រព្រៃណី ពិសេសដែលត្រូវបានធ្វើដោយបច្ចេកវិទ្យាបង្ហុយផ្សែងក្នុង
ឡដីក្នុងរយៈពេល ៤ ថ្ងៃ។ ​​ពណ៌នៃផលិតផលផ្អែកទៅលើតម្រូវការបស់
អតិថិជន។ ប្រសិនបើ គេចូល ចិត្តពណ៌ក្រមៅជាង នោះគឺយើងខ្ញុំត្រូវ
បង្កើនពេលវេលាបង្ហុយថែមទៀត។»

        បន្ទាប់ពីត្រូវបានបង្ហុយផ្សែង ផលិតផលនឹងក្លាយទៅជាស្រាល
ស្វិតនិង រក្សាពណ៌។ ផលិតផលពីឬស្សី Xuan Lai មានគំរូនិងគុណភាព
មិនចាញ់ប្រៀប នឹងទំនិញធ្វើពីវត្ថុធាតុដទៃទៀតទេ។ ជាពិសេស
គំនូរពីឬស្សីបង្ហុយផ្សែងគឺជា ផលិតផលតែមួយគត់នៅវៀតណាមដែល
សិប្បករនៅភូមិ Xuan Lai ច្នៃប្រឌិត ឡើង។ គំនូរឬស្សីមានពណ៌លឿង
និងពណ៌ត្នោតខ្មៅ។ ដោយបច្ចេកទេសចម្លាក់ លើឬស្សីបង្ហុយ សិប្បករ
ភូមិ Xuan Lai បាននាំយកអត្តសញ្ញាណវប្បធម៌វៀត ណាមរបស់គំនូ
ប្រពៃណី Dong Ho ចូលក្នុងគំនូរឬស្សីបង្ហុយ ឬ បង្កើតឡើងគំនូរ មាន
ខ្លឹមសារទំនើប។

        នាបច្ចុប្បន្ន បណ្ដាផលិតផលពីឬស្សីបង្ហុយ Xuan Lai ត្រូវបានលក់
នៅហាងជាច្រើនក្នុងទូទាំងប្រទេសវៀតណាមនិងជានិន្នាការតុបតែង
លំអរក្នុងសំណង់ សាងសង់ជាច្រើន។ ផលិតផលពីឬស្សីបង្ហុយ Xuan Lai
ក៏ជាទំនិញដែល អតិថិជនពីបរទេសដូចជា អាមេរិក ជប៉ុន តៃវ៉ាន់ (ចិន
) ឬ ប្រទេសលោកខាងលិច ពេញនិយម ផងដែរ៕

        លោក អាទិត្យ និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នក
នាងពេញ ចិត្តជាមួយពត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោក
អ្នកនាងផ្ញើតាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេង
វៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer
@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសារ
របស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំពណ៌ www.vovworld.vn.។
កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ