សន្និសីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា៖ឱកាសសំរាប់យុវជននៃប្រទេសទាំង៣រឹតបណ្តឹងចំណងសាមគ្គីភាព
VAN DO -  
(VOVWORLD) /  
(VOV)_ក្នុងសប្ដាហ៍កន្លងទៅ កាណាលផ្សាយជាភាសាបរតេស វិទ្យុសម្លេងវៀត
ណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៣០ ពីប្រទេសនិងតំបន់ដែនដីចំនួន៣៨
លើទូទាំងពិភពលោក។ សូមអរគុណអស់លោកអ្នកនាងដែលបានផ្ញើសំបុត្រនិងទូរ
ស័ព្ទចំពោះយើងខ្ញុំ។
ក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមអញ្ជើញលោក
អ្នកនាងមកដល់បទសរសេរ៖ សន្និសីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-
កម្ពុជា៖ឱកាសសំរាប់យុវជននៃប្រទេសឥណ្ឌូចិនទាំង៣រឹតបណ្តឹងចំណងសាមគ្គី
ភាព។
 |
យុវជននៃប្រទេសឥណ្ឌូចិនទាំង៣រឹតបណ្តឹងចំណងសាមគ្គីភាព
|
សន្និសីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា ទើបនឹងបានបញ្ចប់
នៅទីក្រុងហាណូយ។ កម្មវិធីបានធ្វើលេចធ្លោចំណងសាមគ្គីភាព មិត្តភាពរវាងប្រ
ជាជន និងជំនាន់វ័យក្មេងនៃប្រទេសទាំង៣ផង និងបង្ហាញនូវការប្តេជ្ញារបស់មិត្តវ័យ
ក្មេងនានាក្នុងការរួមសហការរក្សារសន្តិភាព កសាងប្រទេសជាតិផង។ កម្មវិធីបាន
ប្រព្រឹត្តទៅជាមួយសកម្មភាពជាច្រើន ដូចជា៖ជួបប្រាស្រ័យ ទៅទស្សនា ស្រាវជ្រាវ
រូបសណ្ឋាន
អង្គភាពអាជីវកម្មរបស់អ្នកវ័យក្មេង…លៗ
ក្នុងក្របខ័ណ្ឌនៃសន្និសីទ យុវជននៃប្រទេសទាំងបីបានរួមគ្នារំលឹកឡើងវិញនូវ
ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី
និងរួមគ្នាពិភាក្សាអំពីបណ្ដាបញ្ហាដែលភាគីទាំងបីយកចិត្តទុកដាក់ដូចគ្នា ដូចជា៖
ពង្រឹងនិងពង្រីកប្រពៃណី ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
រវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា បទពិសោធន៍ក្នុងការរៀបចំសកម្មភាព
ស្ម័គ្រចិត្តនានា…ជាដើម។ អាចនិយាយបានថា៖សន្និសីទសហប្រតិបត្តិការយុវជន
វៀតណាម-ឡាវ-កម្ពុជា ២០១៤ ទទួលបានជោគជ័យជាច្រើន រួមចំណែកសកម្មក្នុង
ការងារបង្កើនជំនួបប្រាស្រ័យ លើកកំពស់ចំណេះដឹង ពង្រឹងនិងពង្រីករវាងជំនាន់វ័យ
ក្មេងរវាងប្រទេសទាំងបី បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើក្នុងប្រជាជន យុវជន កុមារវៀតណាម ក៏ដូចជាបណ្ដាសមាជិកចូលរួម។ បងស្រី ស្រួយ សុខជាតិ សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍ហភាព សម្ព័ន្ធ យុវជនកម្ពុជាបានអោយដឹងថា៖
“ ការងារត្រៀមរៀបចំអោយសន្និសីទលើកនេះដ៏ល្អប្រសើរ។ នេះគឺជាឱកាសសំ
រាប់បណ្ដាយុវជនវៀតណាម-ឡាវ-កម្ពុជា បានជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ជា
មួយគ្នា។ តាមនោះ យុវជននៃប្រទេសនិមួយៗនឹងបានដឹងថា៖យុវជនរបស់ប្រទេស
និមួយៗបានធ្វើអ្វី និងនៅខ្វះអ្វី? ជាពិសេសគេនឹងនាំបណ្ដាបទពិសោធន៍ក្នុងប៉ុន្មានថ្ងៃនៅវៀតណាមនេះ បំរើអោយប្រទេសជាតិខ្លួនដែរ។”
តាមលេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញ បង Nguyen Dac Vinh
បានលើកច្បាស់ថា៖ វៀតណាម-ឡាវ-កម្ពុជា ជាប្រទេសជិតខាង មានប្រពៃណីមិត្ត
ភាពពីយូរណាស់មកហើយ។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងបក្ស រដ្ឋ និងប្រជា
ជននៃប្រទេសទាំងបីជាទ្រព្យសម្បាត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងបី។
យុវជនត្រូវពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីនេះ។ រីឯសមាជិកាកម្ពុជា បង
ស្រី ស្រួយ សុខជាតិ សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍ហភាព សម្ព័ន្ធ យុវជន
កម្ពុជាអះអាងថា៖មុននេះរាប់រយឆ្នាំ យើងបានរួមគ្នាតស៊ូប្រឆាំងនឹងសត្រូវ ហើយ
ជួយឧបត្ថម្ភគ្នាទៅវិញទៅមកកសាងប្រទេសជាតិ។ ហើយជំនាន់វ័យក្មេងនាបច្ចុ
ប្បន្ន នឹងប្តេជ្ញារក្សារទំនាក់ទំនងនេះជារៀងរហូត។
“ខ្ញុំចាត់ទុកថា៖យុវជនវៀតណាម-ឡាវ-កម្ពុជា មានគោលដៅ១។ យើងចូល
រួមកម្មវិធីនេះគឺដើម្បីរឹតបណ្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃ
ណីរវាងប្រជាជាតិទាំងបី។ នេះគឺជាប្រការដ៏សែនសំខាន់។ ទីពីរគឺយើងបានសិក្សា
រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា។ នៅទីនេះគ្មានការប្រកួតប្រជែងជាមួយគ្នា
ហើយនៅទីនេះយើងប្រកៀកស្មារជាមួយគ្នាឆ្លងកាត់រាល់ការលំបាកសាកល្បងជានិច្ច។”
លោកអ្នកនាងជាទីមេត្រី!
ដោយមានទឹកចិត្តរបស់ជំនាន់វ័យក្មេង យុវជនវៀតណាម-ឡាវ-កម្ពុជាចូលរួម
កម្មវិធីនេះនិយាយដោយឡែក និងយុវជននៃប្រទេសឥណ្ឌូចិនទាំង៣ និយាយរួម
បានរួមគ្នាបោះជំហានទៅមុខ កសាងទំនាក់ទំនងនេះកាន់តែស្រស់បំពងចីរភាព
ជានិច្ច។
ជាទីបញ្ចប់យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែធ្នូ៖
“ក្នុងការប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០ឆ្នាំ២០១៤នៅវៀតណាម គណៈប្រ
តិភូកម្ពុជាបានចូលរួមវិញ្ញាសារអ្វី?”។រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យ
ដ្ឋាន៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមលេខ៤៥វិថីBa Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email ÷vov5khmer@yahoo.com.vn៕
VAN DO
-VOVWORLD