សប្ដាហ៍ថ្ងៃទី២១ ធ្នូ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបានសំបុត្រចំនួន១២របស់មិត្តអ្នកស្ដាប់ កម្ពុជា ជាពិសេសគឺក្នុងនោះមានការអំណរជូនពរជាច្រើនដែលត្រូវបានផ្ញើរមក ក្នុងឱកាសរំលឹកខួបលើកទី៥៣ទិវាបង្កើតកម្មវិធីផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម (១៩ ធ្នូ ១៩៦៧ - ១៩ ធ្នូ ២០២០)។ ក្រៅពីនោះ គឺការចែករំលែកពី ចំណាប់អារម្មណ៍ និងការវាយតម្លៃរបស់មិត្តអ្នកស្ដាប់ចំពោះកម្មវិធីរបស់យើងខ្ញុំ ក៏ដូចជាប្រទេស វៀតណាមក្នុងឆ្នាំកន្លងមកផងដែរ។

មិត្ត លាប សំណាង (នៅ ភ្នំពេញ កម្ពុជា) បានសំណេះសំណាលថា៖ “ដូច្នេះហើយ បានមួយឆ្នាំបន្ថែមទៀត ដែលខ្ញុំរួមដំណើរជាមួយកម្មវិធីផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម។ កម្មវិធីគឺជាកាណាល់ព័ត៌មានដែលមិនអាចខ្វះបានចំពោះអ្នកដែលស្វែងយល់អំពីទឹកដី មនុស្ស និងវប្បធម៌ វៀតណាម។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ បណ្ដាមិត្តនឹងបន្ត ផលិតកម្មវិធីដោយមានខ្លឹមសារយ៉ាងសម្បូរបែបគួរឲ្យទាក់ទាញកាន់តែច្រើនថែមទៀតណា។ ក្នុងឱកាសទិវាកំណើតរបស់កម្មវិធី ខ្ញុំសូមផ្ញើរសេចក្ដីជូនពរដ៏ល្អ ប្រសើរបំផុតជូនទៅមិត្តទាំងអស់គ្នា”។

សប្ដាហ៍ថ្ងៃទី២១ ធ្នូ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ - ảnh 1វៀតណាមបានអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០ផង ហើយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិឆ្នាំ២០២០-២០២១ ទៀតផង។


ចំណែកឯមិត្តអ្នកស្ដាប់ គឹម តារ៉ែត នៅភ្នំពេញ កម្ពុជា បានផ្ញើរសំបុត្រចែក រំលែកថា៖ “ឆ្នាំនេះ ខ្ញុំមានផែនការមកទស្សនានៅវៀតណាមឡើងវិញ តែមិនអាចធ្វើបានទេដោយសារជម្ងឺរាតត្បាត Covid-19។ ទោះបីជាត្រូវប្រឈម នឹងវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែ ខ្ញុំចាត់ទុកថា នេះជាឆ្នាំដែល វៀតណាមសម្រេច បានជោគជ័យជាច្រើន។ បណ្ដាមិត្តបានបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងហើយ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពទៀតផង ដោយរក្សាបាននូវកំណើន វិជ្ជមានហើយទទួលបានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតតាំងពីមុនមក។ តួនាទី អន្តរជាតិនិងរូបភាពរបស់វៀត ណាមក៏ត្រូវបានលើកកំពស់គួរឲ្យកត់សម្គាល់ នៅ ពេលដែលបណ្ដាមិត្តចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ សមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០- ២០២១ ព្រមទាំងជួយឧបត្ថម្ភយ៉ាងសកម្មដល់ប្រទេសផ្សេងៗទៀតទាំងខាង បទពិសោធន៍និងសម្ភារៈនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ផងដែរ។ នៅពេលចុងក្រោយនេះ ខ្ញុំបានដឹងថា វៀតណាមបានចាប់ផ្ដើមសាកល្បងការ ចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19 ហើយខ្ញុំគិតថា ខ្លួននឹងមិនភ្ញាក់ផ្អើលនោះ ឡើយ ប្រសិនបើនៅពេលអនាគត វៀតណាមក្លាយទៅជាប្រទេសមួយក្នុង ចំណោមប្រទេសដែល អាចផលិតវ៉ាក់សាំងនៅក្នុងស្រុក”។

សូមអរគុណការចែករំលែកដ៏ស្និទ្ធស្នាលរបស់បណ្ដាមិត្តអ្នកស្ដាប់។ ឆ្នាំ២០២០ ពិតជាឆ្នាំលំបាកចំពោះយើងទាំងអស់គ្នា។ ទោះបីជារងផលប៉ះពាល់ជាច្រើនពី ជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែ យើងខ្ញុំក៏ដូចជាកម្មាភិបាលគ្រប់រូបនៃកម្មវិធីផ្សាយ ជាភាសាខ្មែរ តែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំមកជូនលោក អ្នកនាងនិងប្រិយមិត្តទាំងអស់ នូវព័ត៌មានថ្មីៗបំផុតនិងគួរឲ្យទាក់ទាញបំផុតស្ដីពី ស្ថានភាពនៅវៀតណាមនិងអន្តរជាតិ ក៏ដូចជាខិតខំចូលរួមចំណែកដល់ការ ពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យកាន់តែជិតស្និទ្ធថែមទៀត ផងដែរ។ សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តនឹងបន្តរួមដំណើរនិងគាំទ្រចំពោះយើងខ្ញុំ ក្នុងរយៈពេលខាងមុខ។

បន្តកម្មវិធី ដូចធម្មតា យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ មិត្ត កែវ សីហានៅខេត្ត តាកែវ បានស្នើ សុំឲ្យកម្មវិធីណែនាំអំពីចម្ការស្ត្រប៊ឺរី Maburu Farm នៅស្រុក Moc Chau។

សប្ដាហ៍ថ្ងៃទី២១ ធ្នូ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ - ảnh 2ទេសភាពនៃចម្ការផ្លែស្ត្រប៊ឺរី Maburu Farm។ 

លោកអ្នកនាងជាទីមេត្រី! ទោះបីជាទបដំណើរការបានត្រឹម១ឆ្នាំប៉ុណ្ណោះក៏ ដោយ ប៉ុន្តែចម្ការស្ត្រប៊ឺរី Maburu Farm នៅភូមិ Ang ឃុំ Dong Sang ស្រុក Moc Chau ខេត្ត Son La បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុង ថ្ងៃចុងសប្ដាហ៍ Maburu Farm ទទួលភ្ញៀវទេសចរណ៍រាប់រយនាក់មកទស្សនា ថតរូប រីករាយជាមួយការធ្វើស្រែចម្ការតាមដំណើរការ VietGap ហើយជ្រើស រើសដោយផ្ទាល់ខ្លួននូវផ្លែស្រ្តប៊ឺរីទុំក្រហមដើម្បីទទួលទាននៅហ្នឹងចម្ការឬយក មកធ្វើជាអំណោយ។ ចម្ការផ្លែស្ត្រប៊ឺរី Maburu Farm ស្ថិតនៅក្នុងសហករណ៍ កសិកម្មបច្ចេកវិទ្យានិងទេសចរណ៍ Na Lun Moc Chau។ ក្នុងរដូវស្ត្រប៊ឺរីដំបូង កាលពីឆ្នាំ២០១៩ សហករណ៍បានសាកល្បងការដាំផ្លែស្ត្រប៊ឺរីលើផ្ទៃដី ៦០០០ ម៉ែត្រការ៉េ ដោយផ្សាភ្ជាប់នឹងសេវាកម្មទេសចរណ៍ ហើយបានទាក់ទាញភ្ញៀវ ទេសចរទាំងក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់។ ទម្រង់រូបភាពនៅទីនេះ ឆ្ពោះទៅ រកផលិតផលស្អាត បរិយាកាសបរិសុទ្ធ ហើយមិនប្រើប្រាស់ផ្ទះកញ្ចក់ មិនដាំជា ទ្រើងនោះទេព្រោះ ដើម្បីបង្កើតឡើងជិតស្និទ្ធបំផុតជាមួយភ្ញៀវទេសចរ។ ចម្ការផ្លា ស្ត្រប៊ឺរីនៅទីនេះត្រូវបានកសាងឡើងតាមបទដ្ឋាន Organic ក្នុងបំណងចង់នាំ មកជូនផលិតផលដ៏ល្អបំផុត ព្រមទាំងជួយភ្ញៀវទេសចរនៅពេលទទួលទានម្ដងហើយនឹងនឹករលឹកភ្លាមដល់រស់ជាតិនៃទេសចរណ៍ Moc Chau។  

លោកអ្នកនាងជាទីមេត្រី! ខាងលើនេះគឺជាមតិ យោបល់ និងសំណួរមួយ ចំនួនរបស់មិត្តអ្នកស្ដាប់ដែលត្រូវបានផ្ញើរមកកម្មវិធីផ្សាយជាភាសាខ្មែរក្នុង សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជា ការផ្ដល់មតិជាច្រើនថែមទៀតរបស់មិត្តអ្នកស្ដាប់។ សំបុត្ររបស់បណ្ដាមិត្ត សូម ផ្ញើរមកកាន់កម្មវិធីតាមអាស័យដ្ឋាន កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀត ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ