សប្ដាហ៍ពីថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស VOV5 ទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន ៤៥០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤០ក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ 

ក្នុងសប្ដាហ៍កន្លងទៅ មិត្តអ្នកស្ដាប់បានយកចិត្តទុកដាក់ពិសេសដល់មហាសន្និបាត លើកទី១៣របស់បក្សកម្មុយនិស្តវៀតណាម ស្ថានភាពជម្ងឺ Covid-19 នៅវៀតណាម ក៏ដូចជាផ្ញើរសំណួរខ្លះៗពាក់ព័ន្ធដល់វប្បធម៌និងទេសចរណ៍ផងដែរ។ មិត្ត សុភា នៅខេត្តតា កែវ បានផ្ញើរអ៊ីម៉ែលមកកាន់កម្មវិធី ដោយសរសេរថា៖ “សង្ឃឹមថា ក្រោយពីមហា សន្និបាតលើកទី១៣របស់បក្ស វៀតណាមបន្តទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ជាច្រើនថែមទៀតនាពេលអនាគត ក៏ដូចជាទំនាក់ទំនងកម្ពុជា-វៀតណាមនឹងសម្រេច បានសមិទ្ធផលថ្មីៗផងដែរ”។
សប្ដាហ៍ពីថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ - ảnh 1មហាសន្និបាតបក្សលើកទី១៣បានដាក់ចេញគោលដៅអភិវឌ្ឍប្រទេសជាតិដែលនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។
មិត្ត បុប្ផានៅសៀមរាប បានធ្វើអត្ថាធិប្បាយថា៖ “មហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមមានចំនួនប្រតិភូចូលរួមច្រើនបំផុតតាំងពីមុនមក ហើយប្រារព្ធធ្វើឡើងក្នុងបរិបទដែលឆ្នាំ២០២០ត្រូវបានចាត់ទុកជាឆ្នាំជោគជ័យ បំផុតក្នុងអាណត្តិ៥ឆ្នាំកន្លងទៅ។ ហេតុដូច្នេះ ខ្ញុំជឿជាក់ថា មហាសន្និបាតលើកនេះនឹង បើកទំព័រថ្មីក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាម”។
រីឯមិត្ត ដារ៉ែត នៅភ្នំពេញ បាន ចែករំលែកថា៖ “ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមសម្រេចបានសមិទ្ធ ផលជាច្រើនក្នុងឆ្នាំ២០២០ ចាប់ពីសេដ្ឋកិច្ច ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត រហូតដល់កិច្ចការបរទេសទៀតផង។ ប្រការនេះបានបង្ហាញឲ្យឃើញនូវឥទ្ធិពលនិង តួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជម្រាបជូន ក្នុងសប្ដាហ៍កន្លងទៅដែរ មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅរដ្ឋធានីហាណូយ ទទួលបានជោគជ័យដ៏ល្អប្រសើរ។ មហាសន្និបាតបានដាក់ចេញគោលដៅអភិវឌ្ឍប្រទេស ជាតិដែលនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១៣ចំនួន២០០រូប ដែលជាតំណាងឆ្នើមបំផុត មានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ រួមចំណែកប្រែក្លាយ គោលដៅពោលខាងលើទៅជាការពិត។ ដោយទទួលបានសម្លេងគាំទ្រសឹងតែទាំងស្រុង អគ្គលេខាបក្សនីតិកាលទី១២ ប្រធានរដ្ឋ លោក Nguyen Phu Trong បន្តត្រូវបាន បោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។ មហាសន្និបាតបក្សលើកទី១៣បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរ ពេញទៅដោយជំនឿជឿជាក់របស់ប្រជាជនចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិនៅ ពេលអនាគត។ សន្តិសុខនិងសុវត្ថិភាពនៃមហាសន្និបាតក៏ត្រូវបានធានាយ៉ាងដាច់ ខាតផងដែរ ជាពិសេសក្នុងបរិបទដែលករណីឆ្លង Covid-19 នៅក្នុងសហគម៍កំពុងកើត មានឡើងវិញនៅរដ្ឋធានីហាណូយ។
សប្ដាហ៍ពីថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ - ảnh 2ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅ វៀតណាមជានិច្ចកាលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។
ក៏ពាក់ព័ន្ធដល់ស្ថានភាពជម្ងឺ Covid-19 នៅវៀតណាមក្នុងប៉ុន្មានថ្ងៃចុង ក្រោយនេះ មិត្ត វុធី នៅមណ្ឌលគីរី បានដាក់សំណួរសួរថា៖ “តើការគ្រប់គ្រងជម្ងឺ រាតត្បាតលើកនេះ ជួបការលំបាកច្រើនជាងលើកមុនៗទេ ដោយសារនេះជាវីរុស កូរ៉ូណាទម្រង់ថ្មី ដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័ស ខណៈដែលប្រជាជនវៀតណាមកំពុង ត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី?”។
មិត្តវុធីនិងមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! យោងតាមការវាយតម្លៃរបស់អ្នក ជំនាញថា ការឆ្លងវីរុសកូរ៉ូណាចូលក្នុងសហគមន៍លើកនេះ គឺស្មុគស្មាញនិងបង្កឡើង ការលំបាកច្រើនជាងបើធៀបនឹងលើកមុនៗពិតមែន។ នាបច្ចុប្បន្ន បុណ្យតេតប្រពៃណី ជិតមកដល់ ហេតុដូច្នេះ តម្រូវការធ្វើដំណើរ ជួញដូរទំនិញ និងជួបជុំគ្នាជប់លាងចុងឆ្នាំ របស់ប្រជាជនក៏កើនឡើងខ្ពស់ផងដែរ។ ប្រការនេះបានបង្កឡើងការលំបាកដល់ការ ងារតាមរកស្លាកស្នាម កំណត់កន្លែងផ្ទុះជម្ងឺ។ លើសពីនេះទៅទៀត នេះជាទម្រង់ថ្មី ដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័សជាង៧០% ហេតុដូច្នេះទាមទារឲ្យការងារបង្ការទប់ស្កាត់ ជម្ងឺ កាន់តែប្រញាប់ឡើងនិងតឹងរឹងជាងទៀត។ យ៉ាងណាមិញ ដោយមានស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” គួបផ្សំជាមួយបទពិសោធន៍ពី រាល់ជោគជ័យមុនៗ វៀតណាមកំពុងគ្រប់គ្រងការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 លើកនេះជាបណ្ដើរ។ សំខាន់បំផុតគឺ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅ វៀតណាមជានិច្ចកាលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។ ទោះបីជា តំបន់ និងទីប្រជុំជនជាច្រើនត្រូវបិទក្នុងអំឡុងបុណ្យតេតប្រពៃណី ហើយមនុស្សជា ច្រើនត្រូវតែ “ទទួលបុណ្យតេតនៅមណ្ឌលចត្តាឡីស័ក” ក៏ដោយ ប៉ុន្តែប្រជាជនគ្រប់គ្នា សុទ្ធតែគាំទ្រនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងបំណងជួយបងប្អូនជនរួមជាតិក្នុងទូទាំង ប្រទេសនឹងនរចិត្តទទួលអំណរបុណ្យតេតប្រពៃណី។
យើងបន្តកម្មវិធីដោយព័ត៌មានពាក់ព័ន្ធដល់វប្បធម៌និងទេសចរណ៍។ មិត្ត សម្បត្តិ នៅសៀមរាបបានដាក់សំណួរសួរថា៖ “ក្នុងសប្ដាហ៍កន្លងទៅ VOV បាន ផ្សាយព័ត៌មានថា ទីក្រុងហាណូយនិងទីក្រុង ហូយអាន ត្រូវបាន TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់ទី៦និងទី១១ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥គួរឲ្យទាក់ទាញបំផុតលើភពផែនដី។ ខ្ញុំបានមកទស្សនាទីក្រុង២លើកហើយ ម្ហូបហាណូយឆ្ងាញ់ពិសារណាស់។ ប៉ុន្តែខ្ញុំមិនទាន់មានឱកាសមកដល់ហូយអាននៅ ឡើយទេ អញ្ចឹងសូមឲ្យអ្នកណែនាំបន្ថែមអំពីទីក្រុងនេះបានទេ? សូមអរគុណច្រើន”។
សប្ដាហ៍ពីថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ - ảnh 3ទិដ្ឋភាពនៃទីក្រុងហូយអាន ភាគកណ្ដាលវៀតណាម។ 
មិត្តសម្បត្តិនិងមិត្តអ្នកស្ដាប់ជាទីរាប់អាន! ហូយអាន - ទីក្រុងបុរាណជាប់ មាត់សមុទ្រភាគកណ្ដាល វៀតណាម ទោះបីជាបានឆ្លងកាត់រយៈពេលជាង៤០០ ឆ្នាំក៏ដោយ ប៉ុន្តែ នៅតែរក្សាដដែលរាល់តម្លៃវប្បធម៌-ប្រវត្តិសាស្ត្រសឹងតែទាំង ស្រុង ដែលត្រូវបាន ទទួលស្គាល់ដោយពិភពលោកទាំងមូល។ ផ្ទះភាគច្រើននៅ ទីក្រុងនេះ ត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មបែបប្រពៃណីក្នុងចន្លោះពី សតវត្សរ៍ទី ១៧ដល់សតវត្សរ៍ទី១៩។ ហូយអានក៏ជាតំបន់ដីនៃការប្រសព្វគ្នា រវាងខឿនវប្បធម៌ជាច្រើនផងដែរ។ បណ្ដាវិហារ ទីធ្វើសក្ការៈបូជាពោរពេញទៅ ដោយអត្តសញ្ញារបស់ជនជាតិ Hoa (ជនវៀតណាមដើមកំណើតចិន) ស្ថិតជាប់ នឹងផ្ទះប្រពៃណីរបស់ជនជាតិវៀតណាម និងផ្ទះមួយចំនួនទៀតតាមបែបស្ថាបត្យកម្ម បារាំង។ ក្រៅពីនោះ ទីក្រុងបុរាណហូយអាននៅតែថែរក្សាខឿនវប្បធម៌អរូបីយ៍ដ៏ វិសេសវិសាលសម្បូរបែបទៀតផង។ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទី នេះ ជាមួយនឹងទំនៀមទំលាប់ ការប្រជុំជីវភាពជំនឿសាសនា សិល្បៈប្រជាប្រិយ និងពិធិបុណ្យវប្បធម៌នានា នៅតែបានអភិរក្សនិងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិនិងសំណួរមួយ ចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានការផ្ដល់មតិ យោបល់ក៏ដូចជាមនោ សញ្ចេតនាពីមិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់មិត្តអ្នកស្ដាប់សូមផ្ញើរមកតាមអាស័យ ដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com។ សូមអរគុណច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ