Soc Trang អភិរក្សតម្លៃប្រវត្តិសាស្ត្ររបស់វត្តថេរវាទខ្មែរ

(VOVWORLD) - ក្នុងការតស៊ូរំដោះប្រជាជាតិ វត្តថេរវាទខ្មែរជាច្រើននៅខេត្ត Soc Trang បានក្លាយទៅជាកន្លែងលាក់បំពួនការពារកម្មាភិបាលបដិវត្តន៍។ វត្តទាំងនេះ បានក្លាយទៅជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានមោះមុតរបស់កងទ័ពនិង ប្រជាជន Soc Trang ក្នុងសម័យកាលតស៊ូរំដោះជាតិ។ បន្ទាប់ពីប្រទេសជាតិ ដណ្ដើមបានសន្តិភាពមក ខេត្ត Soc Trang បានដាក់ចេញគោលនយោបាយជាច្រើន សំដៅវិនិយោគ ជួសជុលកែលម្អ ចូលរួមចំណែកអភិរក្សនិងពង្រីកតម្លៃប្រវត្តិ សាស្ត្រនេះ។

Soc Trang អភិរក្សតម្លៃប្រវត្តិសាស្ត្ររបស់វត្តថេរវាទខ្មែរ - ảnh 1ព្រះវិហារនៃវត្ត ពោធិផ្ដោក ត្រូវបានកសាងឡើងវិញយ៉ាងធំទូលាយនិងស្អាតបាត។
វត្ត ពោធិផ្ដោក ស្ថិតនៅភូមិ Kinh Giua ១ ឃុំ Ke Thanh ស្រុក Ke Sach ដែលជាតំបន់ជនបទឆ្ងាយដាច់ស្រយាល មានជនរួមជាតិភាគតិចរួមរស់ យ៉ាងច្រើន។ ដោយមានការជួយទំនុកបម្រុងរបស់ខេត្ត អាជ្ញាធរមូលដ្ឋាន រួម ជាមួយការរីកចម្រើននៃភូមិស្រុកជនរួមជាតិខ្មែរផងនោះ វត្ត ពោធិផ្ដោក ត្រូវបាន បណ្ដាក់ទុនជួសជុលកែលម្អឲ្យកាន់តែធំទូលាយ ស្អាតបាតថែមទៀត។ ព្រះតេជគុណ Son Sang ព្រះចៅអធិការវត្តពោធិផ្ដោកមានពុទ្ធដីការថា ក្នុងការតស៊ូដណ្ដើមឯករាជ្យ ជាតិ ជាពិសេសគឺក្នុងដំណាក់កាលចាប់តាំងពីឆ្នាំ១៩៥២រហូតដល់ពេលរំដោះ ប្រទេសជាតិ វត្តពោធិផ្ដោកតែងតែជាមូលដ្ឋានបដិវត្តន៍គួរឲ្យជឿទុកចិត្ត។ វត្តជា កន្លែងលាក់បំពួននិងចិញ្ចឹមបីបាច់កម្មាភិបាលបដិវត្តន៍ជាច្រើន ថែទាំតាំងពីការហូបចុក រហូតដល់សម្លៀកបំពាក់ដើម្បីពួកគាត់មានសុខភាពល្អ មានកម្លាំងគ្រប់គ្រាន់ សម្រាប់តស៊ូប្រយុទ្ធហើយបោះជំហានទៅមុខយ៉ាងមុតមាំលើមាគ៌ាបដិវត្តន៍ ដើម្បីឈានដល់ជោគជ័យ។  
ស្របពេលនោះ វត្តទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ខ្មាំង សត្រូវ។ បន្ទាប់ពីប្រទេសត្រូវបានបង្រួបបង្រួមយ៉ាងពេញលេញ ដោយមានការ រួមវិភាគទាននិងតម្លៃប្រវត្តិសាស្ត្របដិវត្តន៍ វត្តពោធិផ្ដោក ត្រូវបានគណៈកម្មាធិ ការប្រជាជនខេត្ត Soc Trang រៀបចំណាត់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ ថ្នាក់ខេត្តនៅឆ្នាំ២០១៦។ ដើម្បីអភិរក្សតម្លៃប្រវត្តិសាស្ត្រ វប្បធម៌នៃកេរ្តិ៍ដំណែល នេះ ខេត្តបានឧបត្ថម្ភថវិកាសម្រាប់ជួសជុលកែលម្អវត្តឲ្យបានធំទូលាយនិងស្អាត បាត។

រួមជាមួយវត្តពោធិផ្ដោក វត្តអូរជុំអារាមព្រែកចេក នៅឃុំ Vinh Quoi ទីរួម ខេត្ត Nga Nam ក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិ អាមេរិកសង្គ្រោះជាតិនោះ ក៏ជាទីកន្លែងលាក់បំពួននិងចិញ្ចឹមកម្មាភិបាល បដិវត្តន៍ផងដែរ ម្លោះហើយត្រូវខ្មាំងសត្រូវបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ។ ដោយអនុវត្តគោលនយោបាយអភិរក្ស ថែរក្សានិងពង្រីកតម្លៃប្រពៃណីរបស់ ប្រជាជាតិ គោលនយោបាយចំពោះវត្តខ្មែរដែលមានគុណូបការៈជាច្រើនចំពោះ បដិវត្តន៍នោះ អាជ្ញាធរមូលដ្ឋានបានឧបត្ថម្ភថវិកាជាង១ពាន់លានដុងដើម្បីជួយ វត្តកសាងព្រះវិហារឡើងវិញ នាំមកនូវក្ដីសប្បាយរីករាយជូនបងប្អូនពុទ្ធបរិស័ទ និងព្រះសង្ឃនៅទីនេះ។

មរតកប្រពៃណីរបស់ដូនតា នាបច្ចុប្បន្ន ព្រះសង្ឃជនជាតិខ្មែរកំពុងចូលរួម យ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ចូលរួមចំណែក កសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើននិងស្រស់ស្អាត។
ការបណ្ដាក់ទុនជួសជុលកែលម្អ ទន្ទឹមនឹងការអភិរក្សកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រនៅតាមវត្តថេរវាទខ្មែរដែលមានការរួមវិភាគទានចំពោះបដិវត្តន៍ ថែមទាំង ចូលរួមចំណែកអភិរក្ស ថែរក្សានិងពង្រីកតម្លៃប្រពៃណីរបស់ជនរួមជាតិបណ្ដា ជនជាតិ កសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្ត សញ្ញាណជាតិ ពង្រីកស្មារតីសាមគ្គីភាព បំផុសឡើងមោទនភាព សេចក្ដីស្នេហា ជាតិរបស់សហគមន៍បណ្ដាជនជាតិនិយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ