កាផារបស់ជនជាតិ Ede

(VOVWORLD) -  សម្រាប់នារីជនជាតិ Ede តាំងពីយូរណាស់មកហើយ កាផា គឺជាឧបករណ៍ប្រើប្រាស់ ដែលមិនអាចខ្វះបាន ដើម្បីជួយពួកគេដឹកជញ្ជូនផលិតផលកសិ កម្ម អុសនិងអង្ករ ដែលគេដាក់ស្ពាយនៅពីខាងក្រោយខ្នង។ សព្វថ្ងៃនេះ ទោះបីជាជីវភាពរស់នៅទំនើបបំពាក់ដោយមធ្យោបាយផ្សេងៗគ្នាក៏ដោយ ប៉ុន្តែនៅ Dak Lak វិញ នារីជនជាតិ Ede ជាច្រើន នៅតែប្រើកាផាដើម្បីដឹកជញ្ចូនទំនិញនិងផលិតផលកសិកម្ម នៅពេលពួកគេទៅស្រែចំការឬយកឥវ៉ាន់ទៅលក់នៅផ្សារ។

កាផារបស់ជនជាតិ Ede - ảnh 1ស្ត្រីជនជាតិ Ede ស្ពាយទំនិញទៅលក់នៅផ្សារ 

ក្នុងអំឡុងពេលពីរបីថ្ងៃក្នុងសប្តាហ៍ អ្នកស្រី H'Bhieo Eban (amí H Nech) មកពីភូមិ Ale B សង្កាត់ Ea Tam ទីក្រុង Buon Ma Thuot តែងតែភ្ញាក់ពីព្រលឹម ដើម្បីរៀបចំបន្លែនិងផ្លែឈើនៅចំការរបស់ខ្លួនដើម្បីយកទៅលក់នៅផ្សារ។ ទោះបីអ្នកស្រីមានម៉ូតូនិងកង់ក៏ដោយ ក៏អ្នកស្រីនៅតែយកឥវ៉ាន់គ្រប់ប្រភេទដាក់ក្នុងកាផាត្បាញ ពីផ្តៅ ស្ពាយនៅលើខ្នង ហើយនៅសល់មួយចំនួនទៀតគាត់បានដាក់ក្នុងកន្ត្រកឬស្សី ចងជាប់ម៉ូតូ។ អ្នកស្រី H'Bhie បាននិយាយថា កាលពីនៅកុមាររហូតដល់ធំដឹងក្តី សម្រាប់អ្នកស្រី កាផាគឺជាឧបករណ៍យ៉ាងជិតដិតដើម្បីជួយអ្នកស្រីដឹកជញ្ជូនទំនិញនិងផលិតផលកសិកម្មផ្សេងៗគ្នា។ អ្នកស្រី H’Bhie បានសំណេះសំណាលថា៖ “កាផាត្រូវបានប្រើប្រាស់តាំងពីយូរណាស់មកហើយ រហូតមកដល់ឥឡូវនេះ អ្នកភូមិគេនៅនិយមប្រើវាដដែល។ ពោលគឺ កាលពីមុន កាផាត្រូវបានប្រើសម្រាប់របស់របរជាច្រើនទៀតដូចជាស្ពាយអុសនិងស្ពាយទឹក។ សព្វថ្ងៃគេលែងប្រើសម្រាប់ស្ពាយទឹកនិងអុសទៀតឡើយ។  គេប្រើកាផាសំរាប់ស្ពាយបន្លែ និងស្ពាយឥវ៉ាន់គ្រប់ប្រភេទយកទៅលក់នៅផ្សារវិញ។  ប្រើកាផាគឺងាយស្រួលជាង ព្រោះខ្ញុំស្ពាយវានៅខាងក្រោយខ្នង ហើយដៃនៅទំនេរ”។

ដូចទៅនឹងអ្នកស្រី H'Bhie ដែរ នារីជនជាតិ Ede ជាច្រើនរូបនៅទីក្រុង Buon Ma Thuot ក៏ប្រើកាផា ធ្វើជាឧបករណ៍សម្រាប់ដឹកទំនិញនិងបង្កភាពងាយស្រួលដល់អតិថិជនក្នុងការចំណាំទំនិញរបស់អ្នកភូមិដែរ។ នៅតាមផ្សារភាគច្រើននៅ Dak Lak វាងាយនឹងឃើញរូបភាពកាផាតម្រង់ជាជួរដែលក្នុងកាផាមួយ បានដាក់លក់បន្លែគ្រប់មុខ ផ្លែឈើដាំនៅផ្ទះគ្រប់រដូវកាល ដូចជា ត្រសក់ ត្របែកនិងស្វាយជាដើម។ លោក Y Ky Nie (aê Vo) មកពីភូមិ T’rung ឃុំ Krong Jing ស្រុក Mdrak ខេត្ត Dak Lak បានអោយដឹងថា ពីសម័យមុន សម្រាប់ប្រជាជនជនជាតិ Ede ត្បាញ់កាផាជាការងារររបស់បុរស ហើយអ្នកប្រើប្រាស់កាផា ភាគច្រើនជាស្ត្រីទៅវិញ។ តាំងពីនៅជាកុមារីកុមារាត្រូវបានជីតាឬឪពុករបស់ខ្លួន ត្បាញកាផាអោយ ដើម្បីស្ពាយលើខ្នងឬយកទៅចំការស្រែ និងដឹកទឹកពីប្រភពដើមមកប្រើប្រាស់។ ហេតុដូច្នេះ កាផា គឺជាវត្ថុដែលស្ត្រីគ្រប់រូបត្រូវតែមាន។ លោក Y Ky Nie បានអោងដឹង ថែមទៀតថា៖ “យោងតាមទម្លាប់របស់ជនជាតិ Ede មានតែស្ត្រីបានប្រើប្រាស់ កាផាប៉ុណ្ណោះ។ ពោលគឺ  ស្ត្រី Ede ប្រើកាផាសម្រាប់ទៅស្រែចំការដើម្បីដឹកទំនិញ ដូចជាស្រូវ ដឹកអុសនិងបន្លែព្រៃរួមទាំងផលិតផលផ្សេងទៀត ដែលប្រមូលបាននៅលើវាលស្រែនិងព្រៃឈើផងដែរ”។

កាផារបស់ជនជាតិ Ede - ảnh 2ឥឡូវនេះ កាផាបានរួមដំណើរជាមួយបងប្អូនស្ត្រីក្នុងការទៅផ្សារ 

កាផាគឺជាផលិតផលស្តែងចេញពីបាតដៃប៉ិនប្រសពជាមួយនឹងសោភ័ណភាពដ៏ប្លែកអស្ចារ្យ។ លោក Y To Bkrong (a ê H’ven) នៅភូមិ Tong Ju សង្កាត់ Ea Kao ទីក្រុង Buon Ma Thuot បាននិយាយថា ឫស្សីត្បាញ់កាផាត្រូវតែមានឫស្សីចាស់និងក្រាស់។ ពេលកាត់ឫស្សីមកហើយ ត្រូវបានកាត់ជាបំណែកៗ ហើយបន្ទាប់មកពន្លាយជាបន្ទះនិងដុសខាត់ហើយហាលខ្យល់អោយស្ងួត។ កាលត្បាញកាផារួមមក គឺមិនទាន់ប្រើប្រាស់ភ្លាមទេជារឿយៗ ត្រូវព្យួរនៅក្នុងផ្ទះបាយអស់រយៈពេលជាច្រើនថ្ងៃ។ កំដៅរបស់ភ្លើង និងផ្សែងបានហុយចេញ ធ្វើអោយកាផាមានពន្លឺពណ៌ត្នោតរលោង  ជាប់បានយូរនិងស្រស់ស្អាត។ ជំនាញទាំងនេះគឺលោក Y To បានស្វែងយល់ធ្វើខ្លួនឯងនិងហាត់តាម ព្រឹទ្ធាចារ្យនៅក្នុងគ្រួសារនិងភូមិផងដែរ។ លោក Y To បានសំណេះសំណាល ថា៖ “ខ្ញុំបានរៀនត្បាញកាផាកាលនៅក្មេង ហើយខ្ញុំបានរៀនពីព្រឹទ្ធាចារ្យ និងចាស់ទុំក្នុងភូមិ។ ពេលឃើញគេធ្វើដែរ  យើងមើលហើយសូមសាកធ្វើ បន្ទាប់មកព្យាយាមធ្វើបន្តិចម្តងៗ ក្រោយមកក៏អាចធ្វើបានយ៉ាងប៉ិនប្រសពដែរ។ កាផារួមមានដងខ្លួន មានខ្សែនិងមានជើង។ ជើងកាផាបានធ្វើពីដើមក្ងោក ដើមរាងពងក្រពើឬដើម ក្បាស់ អាស្រ័យលើទំហំនៃកាផាដែលមានទំហំធំឬតូច គឺជើងកាផាត្រូវបានជ្រើសរើសចេញពីគល់ធំឬតូច”។

ពីវត្ថុដែលជាប់ទាក់ទងយ៉ាងជិតដិតជាមួយនឹងជីវភាពប្រចាំថ្ងៃនិងការធ្វើកសិកម្ម នាពេលកន្លងមក កាផានៅតែជាវត្ថុដែលស្ត្រី Ede និយមប្រើប្រាស់។  កាលពីមុន កាផានៅខាងលើខ្នង បានដើរតាមអ្នកម្តាយ បងប្អូនស្រីនៅតំបន់ខ្ពង់រាប។ សព្វថ្ងៃនេះ កាផាបានដើរតាមស្ត្រី Ede ជាច្រើននៅតាមផ្លូវ ក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការដឹកជញ្ជូនទំនិញហើយក៏ជារូបភាពស្រស់ស្អាតនៃលក្ខណៈវប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ