ក្រណាត់ឆ្លុះធ្វើឡើងសម្លៀកបំពាក់ដ៏ស្អាតពិសេសសម្រាប់ជនជាតិ Nung

(VOVworld)-នារីជនជាតិ Nung ចាប់តាំងពីនៅតូចៗពួកនាងត្រូវបានលោកយាយ
និងម្តាយ បង្រៀនឲ្យចេះដាំកប្បាស់ ត្បាញក្រណាត់ ​មូរអំបោះនិងប៉ាក់។​តាមទំ
នៀមទម្លាប់ប្រពៃ ណីរបស់ជនជាតិ Nung គឺកូនស្រីច្បងដែលមិនចេះត្បាញក្រ
ណាត់ កាត់ដេរសម្លៀកបំពាក់ទេនោះគឺមិនងាយយកប្តីបានឡើយ  ហើយទំនៀម
ទម្លាប់នេះ នៅតែបានជនជាតិ Nung រក្សាដដែល សំដៅអភិរក្សនូវអត្ថសញ្ញាណ
របស់ជនជាតិខ្លួនជារៀងរហូត។

ក្រណាត់ឆ្លុះធ្វើឡើងសម្លៀកបំពាក់ដ៏ស្អាតពិសេសសម្រាប់ជនជាតិ Nung - ảnh 1
ក្រណាត់បានជ្រលក់ហើយចាំហាលឲ្យស្ងួត


        ការដេរ ប៉ាក់ទៅលើសម្លៀកបំពាក់ត្រូវបាននារីជនជាតិ Nung យកចិត្តទុកដាក់
 យ៉ាងខ្លាំង។ គ្រាន់តែសម្លឹងមើលម្ជុលដេរអាចសង្កេតបានថានារីម្នាក់នោះជានារី
 ប៉ិនប្រសពដែរឬទេ។​ ពេលរៀបអាពារពិពារ នារីជនជាតិ Nung តែងតែយកទៅតាម
ខ្លួនភួយ ខ្នើយដែលធ្វើដោយខ្លួនឯង និងចាត់ទុកនោះជា “បណ្តាការ” សម្រាប់គូរ
ស្រករ។ ទាំងសម្លៀក បំពាក់និងការតែងលំអរសុទ្ធតែបានធ្វើពីក្រណាត់ឆ្លុះប្រពៃ
ណី។ លោកស្រី Nong Thi Hoa ជនជាតិ Nung នៅស្រុក Cao Loc ខេត្ត Lang Son
បានឲ្យដឹងថា៖

        “តាមប្រពៃណីតាំងពីមុនមក គឺជនជាតិ Nung បានដាំកប្បាស ដល់ពេលប្រ
មូលផលនោះ គឺយកមកហាលឲ្យស្ងួតបន្ទាប់មកមូរជាអំបោះទើបត្បាញក្រណាត់។​
ការងារ ទាំងអស់នេះសុទ្ធតែធ្វើដោយនារី។​ បច្ចុប្បន្ន នៅផ្សារគេលក់អំបោះស្រាប់
ជាច្រើន ដូច្នេះអាចទិញមកដើម្បីត្បាញ។​ ប៉ុន្តែធ្វើក្រណាត់ឆ្លុះគឺចំណាយពេលវេលា
ច្រើន ណាស់”។ 

        ជនជាតិ Nung នៅភាគខាងជើងធ្លាប់យកស្លឹក Cham ជ្រលក់ក្រណាត់ដើម្បី
ដេរ សម្លៀកបំពាក់។ ប៉ុន្តែ ជនជាតិ Nung នៅតំបន់នីមួយៗមានរបៀបដោយឡែក
របស់ ខ្លួនក្នុងការដេរ បាក់ និងតែងលំអរលើសម្លៀកបំពាក់។ បន្ទាប់ពីត្បាញក្រ
ណាត់រួច ជនជាតិ Nung បេះស្លឹក Cham មកត្រាំក្នុងពាងទឹក ហើយលាយកំបោរ
ជាមួយគ្រាប់ត្រ ឡប់បុកខ្ទេចឲ្យទៅជាប្រភេទទឹកព័ណ៌ខៀវងងឹត ហើយជ្រលក់
ក្រណាត់ដើម្បីបង្កើត ឡើងព័ណ៌ឆ្លុះពេញនិយម។

        ការជ្រលក់ក្រណាត់ចំណាយពេលវេលាជាច្រើន ហើយការដេរ ប៉ាក់លើ
សម្លៀក បំពាក់ក៏ត្រូវទាមទារការប៉ិនប្រសបដែរ។ ជាធម្មតា នារីក្រុមជនជាតិ Nung
 Phan Slinh ពេលប៉ាក់មិនប្រើស៊ុមប៉ាក់ទេ។​ ពួកនាងពេញនិយមប៉ាក់រូបស្លឹកឈើ
ឬរូបព្រះអាទិត្ស លើសម្លៀកបំពាក់ឬលើក្រណាត់សម្រាប់តែងលំអរ។ លើអាវឆ្លុះ
 ឡេវអាវក៏ត្រូវវបាន ធ្វើដោយដៃនិងការងារនេះក៏ចំណាយពេលវេលាជាច្រើនដែរ។
 ពោលគឺអស់រយៈពេល ៣ថ្ងៃទើបធ្វើបានសម្រេចឡេវអាវមួយឈុត។​ហើយលើ
សម្រាមខ្នើយនិងកន្សែងក៏បាន ប៉ាក់យ៉ាងល្អិតល្អន់ដែរ។ប្រហែលជាអញ្ចឹង បាន
ជាសម្លៀកបំពាក់របស់ជនជាតិ Nung មើលទៅសាមញ្ញប៉ុន្តែសមសម្យនិងលើក
កំពស់ភាពស្រស់ស្អាតរបសនារី។វិចិត្រករ Dao Thi Tuyen អ្នកមានចំណងចំណូល
ចិត្តស្រាវជ្រាវសម្លៀកបំពាក់ជនជាតិ ឲ្យដឹងថា៖

        “មិនដឹងថាតាំងពីពេលណាមក ក្រណាត់ឆ្លុះបានបង្កើតឡើងលក្ខណៈប្រិម
ប្រិយ គួរឲ្យចាប់ចិត្តក្នុងសម្លៀករបស់នារីជនជាតិ Nung និងធ្វើឲ្យក្រណាត់ចរបាប់
កាន់តែ បង្អួតភាពស្រស់ឆើតឆាយ។ ក្រណាត់ចរបាប់ចម្រុះព័ណ៌ដែលបានបាត
ដៃប៉ិនប្រសប ប៉ាក់ឡើងនូវព័ណ៌ឆ្លុះសាមាញ្ញ ដែលបង្កើតឡើង ព្រលឹង សម្រាប់
សម្លាកបំពាក់ ហើយ គ្រាន់តែមើលក្រណាត់តែប៉ុណ្ណោះ​ ក៏អាចសង្កេតឃើញ
លក្ខណៈពិសេសនៃវប្បធម៌ របស់ជនជាតិនិមួយៗនិងតំបន់នីមួយៗផងដែរ”។

        លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវវប្បធម៌ជនជាតិ Nung នៃសារ
 មន្ទីជនជាតិវិទ្យាវៀតណាម​បានឲ្យដឹងថា៖ តាំងពីបើកទ្វារធ្វើសមាហរណកម្មមក
ទំនិញ សម្បូរបែបពីបណ្តាប្រទេសចូលមកទីផ្សារវៀតណាមនោះ យុវជនជនជាតិ​
និយាយរួម ក្នុងនោះមានជនជាតិ Nung បានជំនួសឲ្យសម្លៀកបំពាក់ប្រពៃណីដោយ
សម្លៀក បំពាក់ទាន់សម័យ។​ចំពោះមុខការដែលមុខរបរត្បាញក្រណាត់និងការដេរ
សម្លៀកបំពាក់ប្រ ពៃណីកំពុងបាត់បង់ទៅបណ្តើរៗនោះ ជនរួមជាតិ Nung នៅខេត្ត
 Lang Son បាន បង្កើតឡើងនូវក្លឹប​និងរោងចក្រសម្រាប់ដេរសម្លៀកបំពាក់ប្រពៃណី
លក់ឲ្យភ្ញៀវទេសចរ ហើយនេះក៏ជារបៀបដើម្បីប្រជាជនជនជាតិ Nung រក្សាបានអត្ត
សញ្ញាណប្រពៃណីរបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ