ជនជាតិ Nung ច្រៀងចម្រៀងប្រជាប្រិយ

(VOVworld)-ច្រៀងបទចម្រៀងប្រជាប្រិយជាលក្ខណៈវប្បធម៌មួយ ក្នុងចំណោម
លក្ខណៈវប្បធម៌ល្អស្អាតរបស់ជនជាតិ Nung។​ តាំងពីយូរណាស់មកហើយ ជន
ជាតិ Nung បានចាត់ទុកចម្រៀងប្រជាប្រិយជាមធ្យោបាយជួបប្រាស្រ័យទាក់ទង
ជាមួយគ្នា។ តាមទស្សនាទានរបស់ជនជាតិ Nung គឺច្រៀងចម្រៀងប្រជាបិ្រយ
ជាការបង្ហាញមនោសញ្ចេតនិងទឹកចិត្ត របស់ខ្លួនចំពោះមនុស្សដទៃ។

ជនជាតិ Nung ច្រៀងចម្រៀងប្រជាប្រិយ - ảnh 1
ជនជាតិ Nung កំពុងច្រៀងចម្រៀងប្រភេទ Sli


        ជនជាតិ Nung រស់នៅភាគច្រើននៅតំបន់ព្រៃភ្នំដែលជិតស្និទ្ធជាមួយធម្ម
ជាតិ។​នេះជាបរិយាការដ៏ល្អបំផុតសម្រាប់ជនជាតិនេះអភិរក្សនិងរក្សាបាននូវ
តម្លៃវប្បធម៌ដ៏វិសេសវិសាលក្នុងនោះមានចង្វាក់ចម្រៀងប្រជាបិ្រយ Nung។ ចង្វាក់
ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung បានបង្កើតឡើងតាមរយៈដំណើរ​ ពលកម្ម
និងពីជីវភាពរស់នៅប្រចាំថ្ងៃ តាមនោះពាក្យពេជ្រគឺសាមញ្ញហើយសម្តែង ឡើងនូវ
អារម្មណ៍និងមនោសញ្ចេតនារបស់ប្រជាជន។ ចម្រៀងប្រជាប្រិយរបស់ ជនជាតិ
Nung មានច្រើនប្រភេទ ដូចជា ច្រៀងសាសងគ្នា ច្រៀង Sli ជួបប្រា ស្រ័យ និង
ច្រៀងដំណាលរឿងជាដើម។​ហើយជនជាតិ Nung តំបន់ ដូចជា  Nung Din, Nung
 An, Nung Chao ឬ Nung Phan Slinh តែងតែមានរបៀបច្រៀងដោយ ឡែករបស់ខ្លួន
ដែរ។ លោក​ Nung Phan Sin ជនជាតិ Nung បានឲ្យដឹងថា៖

        “ពាក្យពេជ្រក្នុងបទចម្រៀងប្រជាប្រិយគឺមានតម្លៃអប់រំខ្ពស់និងបានមរតកពី
ជំនាន់មួយទៅជំនាន់មួយ។រូបខ្ញុំផ្ទាល់មិនទទួលបានការបង្រៀនទេ គ្រាន់តែស្តាប់
 ជីដូនជីតាច្រៀងនៅក្នុងពិធីបុណ្យនានាហើយត្រាប់តាមប៉ុណ្ណោះ។ ពាក្យពេជ្រក្នុង
បទចម្រៀងប្រជាប្រិយគឺបានបង្កប់អត្ថន័យជាច្រើនដែលស្តីពីសីលធម៌ក្នុងជីវភាព
រស់ នៅរបស់មនុស្ស។​ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបទចម្រៀងនីមួយៗក៏បានស្តីពី
បច្ចេក ទេសនៃការធ្វើពលកម្មទៀតផង”។

        ជនជាតិ Nung ពុំមានអក្សរដោយឡែករបស់ខ្លួនទេ ដូច្នេះ បទចម្រៀងប្រជា
 ប្រិយត្រូវបានមរតកដោយវិធីតម៉ាត់គ្នាពីជំនាន់មួយទៅជំនាន់មួយ។ ក៏ដូច្នេះដែរ
ចង្វាក់ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung ជាផលិតផលបញ្ញារបស់អ្នកនិពន្ធ
ជាច្រើននិងបានជំនាន់ក្រោយៗកែប្រែនិងអភិរក្សរហូតដល់បច្ចុវប្បន្ន។ ឆ្លងតាម
 រយៈពេលវេល បទចម្រៀងមួយៗត្រូវបាននិពន្ធនិងកែប្រែធ្វើឲ្យពាក្យពេជ្រកាន់តែ
សម្បូរបែប។​អ្នកស្រី Then Thi Huong ជនជាតិ Nung Din បានឲ្យដឹងថា៖

        “រៀនចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung Din គឺពិបាកណាស់ ដោយ
សារជនជាតិយើងខ្ញុំគ្មានអក្សរដោយឡែករបស់ខ្លួន គ្រាន់តែមរតកតាមមាត់ពី
ជំនាន់ជីដូនជីតាដល់ជំនាន់កូនចៅក្រោយៗ”។

        រួមជាមួយជនជាតិដទៃនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ច្រៀង Sli ជា
ប្រភេទច្រៀងមួយក្នុងចំណោមច្រៀងប្រជាប្រិយវិសេសវិសាលរបស់ជនជាតិ Nung
។​ខ្លឹមសារនៃចង្វាក់ច្រៀង Sli គឺសម្បូរបែបនិងទាក់ទាញណាស់ ដែលពោរ ពេញទៅ
ដោយសញ្ញាវប្បធម៌របស់ជនជាតិ Nung ។​ ទោះបីជាពាក្យពេជ្របាន ស្តីពីធម្មជាតិ
ក៏ដោយ​ ប៉ុន្តែចុងក្រោយគឺតែងតែស្តីពីមនោសញ្ចេតនា អារម្មណ៍ និងបំណងប្រាថ្នា
របស់មនុស្ស។ ច្រៀង Sli ជាការសាសងគ្នារវាងបុរសនិងនារី ដែលស្ងើចសរសើរ
សោភ័ណ្ឌភាពធម្មជាតិ ជីវភាពរស់នៅល្អប្រសើរនិង សុភមង្គលរបស់ជនរួមជាតិ
Nung។ គេច្រៀងនៅគ្រប់ទីកន្លែង និងគ្រប់ពិធីបុណ្យ របស់ខ្លួន។ ចម្រៀងប្រជាប្រិយ
 Sli ក៏បានសម្តែងនូវមនសញ្ចេតនាដ៏សម្បូរបែប របស់ជនជាតិ​ Nung ផងដែរ។
លោក Hoang Van Pao កម្មាភិបាលវប្បធម៌នៅ ខេត្ត Lang Son បានឲ្យដឹងថា៖

        “ជនជាតិ Nung ច្រៀង Sli ពេលទៅស្រែចម្ការ ពេលត្រឡប់មកពីផ្សារ  ឬទៅ
ទីណាឃើញនារីៗកំពុងធ្វើស្រែក៍ពួគគេបានផ្អាកដំណើរសម្រាប់ច្រៀង Sli សាសង
គ្នាដែរ។ នេះជាអត្តសញ្ញាណដោយឡែករបស់ច្រៀង Sli ”។

        វប្បធម៌ប្រជាប្រិយជនជាតិ Nung សម្បូរបែបទាំងខ្លឹមសារនិងប្រភេទ។​ក្នុង
ឃ្លាំងវប្បធម៌នោះ ចម្រៀងប្រជាប្រិយដើរតួនាទីជាស្នូល។​ចម្រៀងប្រជាប្រិយ
របស់ជនជាតិ Nung ទន់ភ្លន់ ជ្រួតជ្រាបដូចជាកិរិយាសម្បត្តិរបស់ជនជាតិ Nung
ផងដែរ ដែលក្នុងនោះ របៀបច្រៀង Sli ជាប្រភេទចម្រៀងពិរោះបំផុតក្នុងឃ្លាំង
ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung។ នាបច្ចុប្បន្ន ភូមិរបស់ជនជាតិ Nung
មានការផ្លាស់ប្តូរថ្មីជាច្រើនក៏ដោយ ប៉ុន្តែជនរួមជាតិជាជនជាតិ Nung នៅរក្សា​បាន
នូវបទចម្រៀងប្រជាប្រិយប្រជាពៃណីរបស់ជនជាតិខ្លួន ដើម្បីចង្វាក់ប្រជាបិ្រយ
ទាំងអស់នេះនៅបានរក្សានិងមរតកក្នុងភូមិនីមួយៗរបស់ជនជាតិ Nung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ