ជនមានកិត្យានុភាពនៃជនជាតិ Ede ពង្រីកតួនាទីដើម្បីសហគមន៍

(VOVWORLD) - ខេត្ត Dak Lak បច្ចុប្បន្ននេះ មានជនមានកិត្យានុភាពនៅក្នុងតំបន់ជនជាតិភាគតិចចំនួន ៩៤២ នាក់ ក្នុងនោះជនជាតិ Ede មានចំនួនច្រើនបង្គួរ។ រួមជាមួយនឹងជនមានកិត្យានុភាពនៃជនជាតិដទៃទៀត ជនមានកិត្យានុភាពក្នុងសហ គមន៍ជនជាតិ E De ក៏មានការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ ពួកគេមានឋានៈនិងតួនាទីដ៏ធំធេងក្នុងការឃោសនា ចលនាបងប្អូនជនជាតិភាគតិច លើកកម្ពស់មនសិការក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ និងតម្លៃប្រពៃណីដ៏ល្អប្រសើរផងដែរ។

ជនមានកិត្យានុភាពនៃជនជាតិ Ede ពង្រីកតួនាទីដើម្បីសហគមន៍ - ảnh 1ពិធីប្រគល់ប័ណ្ណសរសើរជូនជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនៅខេត្ត Dak Lak។ (រូបថត៖ VOV)

នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu Mgar អ្នកណាក៏ស្គាល់លោក Y Huat Nie ព្រោះលោកជាជនជាតិ Ede ដែលមានកិត្យានុភាពក្នុងតំបន់ជនជាតិភាគតិច។ ដោយអនុវត្តន៍កម្មវិធីកសាងជនបទថ្មី លោកបានចុះទៅគ្រួសារនីមួយៗ ដើម្បីបញ្ចុះបញ្ចូលប្រជាជនឱ្យបោះបង់ទម្លាប់ចិញ្ចឹមបសុសត្វ បសុបក្សីព្រលែងសេរី ហើយផ្លាស់ទីទ្រុងចិញ្ចឹមបសុសត្វ បសុបក្សីចេញពីក្រោមផ្ទះវែង ដើម្បីរក្សាអនាម័យសម្រាប់ផ្ទះនិងភូមិ។ សំឡេងរបស់លោក ត្រូវបានប្រជាជនផ្ទៀងស្ដាប់ ជឿជាក់ និងធ្វើតាម។

“ក្នុងនាមជាមនុស្សម្នាក់ដែលមានកិត្យានុភាពក្នុងភូមិ ខ្ញុំជានិច្ចកាលរួមជាមួយប្រជាជន នៅពេលចាំបាច់។ ណែនាំប្រជាជនឲ្យចេះរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិ រួមគ្នាប្រព្រឹត្តជាមួយគ្នាយ៉ាងល្អប្រសើរ ឧស្សាហ៍ព្យាយាមជំនះលើការលំបាកក្នុងជីវភាព។ ខ្ញុំរៀនបានអ្វី ខ្ញុំតែងតែចែករំលែកជាមួយប្រជាជនទាំងអស់ដើម្បីរួមគ្នារៀនសូត្រ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើងៗ”។

ខេត្ត Dak Lak មានជនជាតិចំនួន ៤៩ រស់នៅជាមួយគ្នា ជាមួយនឹងចំនួនប្រជាជនជាង ២,១ លាននាក់ ក្នុងនោះជនជាតិ E De ស្រូបយក ១៧%។ ដើម្បីពង្រីកតួនាទីរបស់អ្នកមានកិត្យា
នុភាព ក្នុងរយៈពេលកន្លងមក ខេត្ត Dak Lak បានដាក់ឲ្យអនុវត្តន៍គោលនយោបាយជាច្រើនប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានកិត្យានុភាព។ ដោយឡែកក្នុងឆ្នាំ២០២២ ខេត្តបានរៀបចំសន្និសីទចំនួន៥ ដើម្បីផ្សព្វផ្សាយ ផ្តល់ព័ត៌មានដល់ជនមានកិត្យានុភាពជាង៣០០
នាក់; រៀបចំសន្និសីទបណ្តុះបណ្តាល បំប៉នចំណេះដឹងចំនួន ៩ លើកសម្រាប់ជនមានកិត្យានុភាពជាង ៦៦០ នាក់; រៀបចំគណៈប្រតិភូជនមានកិត្យានុភាពចំនួន ១១ ក្រុម ដើម្បីទៅជួបប្រាស្រ័យនិងសិក្សាបទពិសោធន៍នៅក្នុងនិងក្រៅប្រទេស។ យោងតាមលោកស្រី H'Yao Knul ប្រធានគណៈកម្មាធិការជនជាតិនៃខេត្ត Dak Lak កម្លាំងជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនិយាយរួម និងសហគមន៍ជនជាតិ E De និយាយដោយឡែកគឺពិតជាគួរឲ្យកោតសរសើរ។

“សម្រាប់ការអភិវឌ្ឍនៃតំបន់ជនជាតិភាគតិចក្នុងខេត្ត Dak Lak និយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម មានការរួមចំណែកមិនតិចតួច ពីកម្លាំងជនមានកិត្យានុភាព ដែលជាកម្លាំងស្នូល ជាស្ពានតភ្ជាប់រវាងអាជ្ញាធរនិងប្រជាជន។ ប៉ុន្មានឆ្នាំមកនេះ ជនមានកិត្យានុភាពបានពង្រីកតួនាទីនិងឋានៈរបស់ខ្លួន ក្នុងសហគមន៍ ហើយបានបំពេញតាមការរំពឹងទុករបស់រដ្ឋ”។

ជនមានកិត្យានុភាពនៃជនជាតិ Ede ពង្រីកតួនាទីដើម្បីសហគមន៍ - ảnh 2កម្លាំងជនមានកិត្យានុភាពក្នុងសហគមន៍គឺជាស្ពានតភ្ជាប់អាជ្ញាធរមូលដ្ឋានជាមួយប្រជាជន។

ជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ E De ជានិច្ចកាលជ្រួតជ្រាបថា ខ្លួនត្រូវតែធ្វើជាគំរូសម្រាប់ប្រជាជនធ្វើតាម; រួមសាមគ្គីគ្នាកសាងភូមិមួយឃុំឱ្យកាន់តែសម្បូរធូធារ និងសុភមង្គល។ លោកស្រី H'Ngoc Eban អតីតលេខារងគណៈកម្មាធិការបក្សឃុំ Cu Sue ស្រុក Cu Mgar ទោះបី

ជាបានចូលនិវត្តន៍ហើយក៏ដោយ ក៏នៅតែត្រូវបានប្រជាជនជឿទុកចិត្តជាចាត់ទុកជាជនមានកិត្យានុភាពក្នុងសហគមន៍។ លោកស្រី H'Ngoc Eban ខ្លួនផ្ទាល់និងក្រុមគ្រួសារ ជានិច្ចកាលធ្វើជាគំរូក្នុងការប្រតិបត្តិតាមគោលជំហរ និងគោលនយោបាយទាំងអស់របស់រដ្ឋ ហើយក្លាយជាទីបង្អែកសម្រាប់ប្រជាជននៅមូលដ្ឋាន។

“ខ្ញុំតែងតែផ្ដែផ្ដាំប្រជានពលរដ្ឋឲ្យខិតខំប្រៀនប្រដៅកូនចៅចេះឧស្សាហ៍ព្យាយាមប្រកបរបររកស៊ី សិក្សារៀនសូត្រ កុំដើរតាមជនខិលខូច។ កូនចៅរៀនសូត្របានល្អ ឪពុកម្ដាយឧស្សាហ៍ព្យាយាមរកស៊ី ជីវភាពរស់នៅកាន់តែសម្បូរធូធារ។ យើងមិនមានទ្រព្យសម្បត្តិសំរាប់ទុកឲ្យកូនចៅទេ ដូច្នេះហើយយើងក៏ថែរក្សាជីវិតឲ្យបានស្អាតស្អំ ដើម្បីកូនៗបានផ្តោតទៅលើការសិក្សារៀនសូត្រ ហើយក្រោយមកមានការងារដ៏មានប្រយោជន៍សម្រាប់សង្គម”។

ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដូចជាបក្សីដែលនាំមុខគេ កម្លាំងជនមានកិត្យានុភាពជានិច្ចកាលឈានមុខគេក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ គោលនយោបាយរបស់រដ្ឋចំពោះជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច E De នៅខេត្ត Dak Lak កាន់តែពង្រីកប្រសិទ្ធភាព រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ កសាងភូមិឃុំឲ្យកាន់តែរីកចម្រើន ក៏ដូចជាពង្រឹងផែនមហាសាមគ្គីភាពរវាងជនជាតិទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ