តូរតន្ត្រីនិងចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo

(VOVWORLD) -Lo Lo ជាជនជាតិភាគតិចមួយដែលមានប្រពៃណីប្រវត្តិសាស្ត្រវប្បធម៌យូរណាស់ មកហើយ។ ជនជាតិ Lo Lo មានមោទនភាពអំពីវប្បធម៌និងតន្ត្រីប្រជាប្រិយសម្បូរ បែបដែលបានសម្តែងតាមរយៈរបាំនិងចង្វាក់ចម្រៀងប្រជាប្រិយពោរពេញទៅដោយ សេចក្តីស្រឡាញ់រវាងមនុស្សនិងមនុស្ស ជីវភាពរស់នៅនិងធម្មជាតិ។

Lo Lo ជាជនជាតិមួយក្នុងចំណោមជនជាតិដែលមានគុណបំណាច់កាប់គាស់ដីថ្មីនៅតំបន់ភ្នំ Dong Van ខេត្ត Ha Giang និង Bao Loc ខេត្ត Cao Bang។ ជីវភាពរស់នៅរបស់ជន ជាតិ  Lo Lo គឺផ្សាភ្ជាប់ជាមួយជួរភ្នំថ្មមានរាងត្រចៀកឆ្មានៅតំបន់ដីមានអាកាសធាតុ ដ៏អាក្រក់និងជីវភាពនៅជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែ ពួកគេនៅបង្កើតឲ្យខ្លួនឯងនូវ តម្លៃវប្បធម៌ស្មារតីសម្បូរបែប ក្នុងនោះមាន តូរ្យតន្ត្រីប្រកបចង្វាក់ប្រជាប្រិយ Lo Lo ដ៏ វិសេសវិសាលនេះឯង។

តូរតន្ត្រីនិងចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo - ảnh 1

តូរតន្ត្រីនិងចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo

        ជនជាតិ Lo Lo រស់នៅតំបន់ភ្នំខ្ពស់ តាមនោះ ចង្វាក់ភ្លេងនិងបទចម្រៀងប្រជា ប្រិយតែងតែបានមរតកតាមរយៈពីមាត់មួយទៅមាត់មួយ។ ទន្ទឹមជាមួយគ្នានោះ តាមរយៈទំនៀម ទម្លាប់ សកម្មភាពពិធីបុំណ្យនានានិងជំនឿសាសនាបានជាតូរ្យតន្ត្រីនិងចង្វាក់ ចម្រៀងប្រជាប្រិយនៅរក្សាបានលក្ខណៈវិសេសវិសាល និងអត្តសញ្ញាណវប្បធម៌ ដោយឡែករបស់ជនជាតិ Lo Lo។ សិល្បៈការិនីច្រៀងចម្រៀងប្រជាប្រិយជនជាតិ Lo Lo លោកស្រី Thao Thi Giang បានឲ្យដឹងថា៖

        “ប្រពៃណីរបស់ជនជាតិ Lo Lo គឺបានមរតកពីជំនាន់ជីដូនជីតា។ ក្នុងនោះ ការ ច្រៀងបទចម្រៀងប្រជាប្រិយគឺមរតកផ្ទាល់មាត់ពីជំនាន់មួយទៅជំនាន់មួយ។ ចង្វាក់ ចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo គឺមានចង្វាក់សំខាន់ចំនួនពី២ទៅ ដល់៣ចង្វាក់ និងបទរាំប្រពៃណីចំនួន៥បទ”។

        តន្ត្រីប្រជាប្រិយនិងច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo តែង តែ បានសម្តែងតាមរយៈការប្រកុំជាមួយឧបករណ៍តន្ត្រីច្រើនប្រភេទ។ ទោះបីជា ខ្លឹមសារ នៃបទចម្រៀងប្រពៃណីរបស់ជនជាតិ Lo Lo មិនដូចគ្នាក៏ដោយ រួមមានចង្វាក់ភ្លេងតែមួយ។ ភូមិនីមួយៗរបស់ជនជាតិនេះ សុទ្ធតែមានចង្វាក់ភ្លេងដោយ ឡែក របស់ខ្លួន  ប៉ុន្តែជាទីបំផុត ពួកគេនៅរក្សាបានចង្វាក់ភ្លេងប្រពៃណីដដែល។ ជនជាតិ Lo Lo អាចរាំ ច្រៀងនៅគ្រប់ទីកន្លែង ពោលគឺពេលធ្វើចំការ ក្នុងពិធីបុណ្យនានា និងនៅ ពេលទៅផ្សារជាដើម។ មនុស្សម្នាពេលជួបគ្នាម្តងៗ ទោះបី ជាមិនស្គាល់គ្នាក៏ដោយ ក៏អាចនាំគ្នាច្រៀងសប្បាយរីករាយផងដែរ។ នេះក៏ជាលក្ខណៈវប្បធម៌ដោយឡែក ស្តែងចេញនូវមនោសញ្ចេតនាដ៏ចុះសម្រុងគ្នារបស់ជនជាតិ Lo Lo។

        ប្រធានបទសំខាន់នៃចម្រៀងប្រជាប្រិយរបស់ជនជាតិ Lo Lo គឺស្ងើចសរ សើរ សេចក្តីស្នេហាររបស់បុរសនិងនារីនិងការធ្វើពលកម្ម។ ជាពិសេស ចង្វាក់ចម្រៀង សារសងគ្នារបស់កំលោះ ក្រមុំជនជាតិ Lo Lo នោះគឺពោរពេញទៅដោយលក្ខណៈ វិសេសវិសាល។

        ក្នុងពិធីបុណ្យសពរបស់ជនជាតិ Lo Lo នៅ Dong Van – Meo Vac ខេត្ត Ha Giang និងនៅ Bao Lac (ខេត្ត Cao Bang) បច្ចុប្បន្ន ជនជាតិ Lo Lo នៅតែច្រៀង បទចម្រៀងនាំផ្លូវចែកឋានទៅកាន់សុគតិភព។ បទចំរៀងបានរៀបរាបអំពីកំណាត់ ផ្លូវនិងតំបន់ដែលជនជាតិ Lo Lo ឆ្លងកាត់ឆ្ពោះទៅជីវភាពដូចបច្ចុប្បន្ន។ ពាក្យពេជ្រ ក្នុងបទចម្រៀងនីមួយៗហាក់ដូចជាក្រើនរំលឹកឲ្យជនជាតិ Lo Lo នឹករលឹកជានិច្ចអំពី ប្រភពដើមរបស់ជនជាតិខ្លួន។

        ឆ្លងកាត់ពេលវេលា តូរ្យតន្ត្រីនិងចង្វាក់ប្រជាប្រិយជាម្ហូបស្មារតីមិនអាចខ្វះបាន ក្នុងជីវភាពវប្បធម៌របស់ជនជាតិ Lo Lo។ ជនជាតិ Lo Lo បច្ចុប្បន្ននៅរក្សាវប្បធម៌និង ចង្វាក់ប្រជាប្រិយប្រពៃណីរបស់ខ្លួន ដើម្បីតម្លៃទាំងអស់នេះរស់នៅជាអមតៈជាមួយ ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ