និទាឃរដូវទៅតំបន់ពាយ័ព្យគយគន់សម្លេងគែនរបស់ជនជាតិ Mong

(VOVWORLD) -ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី រួមជាមួយនឹងល្បែងកម្សាន្តប្រជាប្រិយសម្បូរបែបផងនោះ សម្លេងគែនក៏ត្រូវបានជនជាតិ Mong ចាត់ទុកដូចជា ព្រលឹងរបស់ខ្លួនដើម្បីផ្តែផ្តាំនូវចំណាប់អារម្មណ៍របស់ខ្លួនដល់សហគមន៍និងធម្មជាតិដ៏ធំសម្បើមនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ។ គែនមានប្រវត្តិតាំងពីយូរណាស់មកហើយនិងពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌របស់សហគមន៍។ ហើយរឿងរ៉ាវជុំវិញគែននេះក៏ពោរពេញទៅដោយមនោសញ្ចេតនាដ៏រំភើបចិត្តអំពីចំណងសាមគ្គីភាពក្នុងសហគមន៍និងក្នុងក្រុមគ្រួសាររបស់ជនជាតិ Mong ទៀតផង។
និទាឃរដូវទៅតំបន់ពាយ័ព្យគយគន់សម្លេងគែនរបស់ជនជាតិ Mong - ảnh 1 គែន-ព្រលឹងរបស់ជនជាតិ Mong

តាំងពីយូរណាស់មកហើយ គែនជាឧបករណ៍តន្ត្រីផ្លុំដ៏សំខាន់សម្រាប់ជីវភាពរស់ នៅខាងស្មារតីរបស់ជនជាតិ Mong។ គែនត្រូវបានចាត់ទុកដូចជារតនៈវត្ថុរបស់ជន ជាតិ Mong ជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល តភ្ជាប់ជាមួយជីវភាពរស់នៅវប្បធម៌ ស្មារតីរបស់ជនជាតិនេះ។ សម្រាប់ជនជាតិ Mong គែនប្រកបអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាមធ្យោបាយនៃការទំនាក់ទំនងរវាងមនុស្សជាមួយពិភពព្រលឹង និងជាអត្តសញ្ញា ណវប្បធម៌របស់ជនជាតិខ្លួន។ នោះក៏ជាមូលហេតុដែលទោះបីជាជនជាតិ Mong ធ្លាប់ បំលាស់ទីលំនៅជាច្រើនក៏ដោយ ប៉ុន្តែសម្លេងគែននៅតែបានរក្សាជានិច្ចក្នុងជីវភាព វប្បធម៌របស់គេ។ ប្រភពកើតមានឡើងសម្លេងគែនក៏ត្រូវបានជនជាតិ Mong ដំណាល ផ្ទាល់មាត់ទៅឲ្យជំនាន់ក្រោយៗ។ លោក Thao A Den ជាសិប្បករប្រជាប្រិយនិងជា អ្នកស្រាវជ្រាវអំពីជនជាតិ Mong បានឲ្យដឹងថា៖

        “គែនមានតាំងពីណាមកខ្ញុំក៏មិនបានដឹងដែរ ប៉ុន្តែខ្ញុំបានស្តាប់រឿងដំណាលថា ពីយូរ ណាស់មកហើយមានបងប្អូន ៧នាក់ កំព្រាឪពុកម្តាយតាំងពីកុមារភាពគ្មានផ្ទះស្នាក់ នៅឡើយ។ ក៏ដោយហេតុដូច្នេះបានជាបុរសជាបង មានគំនិតថា បងប្អូនទាំងអស់ត្រូវ រស់នៅជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ បន្ទាប់មក បងប្អូនទាំង៧នាក់បានច្នៃប្រឌិតគែន មួយដែលជានិមិត្តរូបរបស់ពួកគេ តែងតែរួមចិត្តរួមថ្លើមជាមួយគ្នា”។

និទាឃរដូវទៅតំបន់ពាយ័ព្យគយគន់សម្លេងគែនរបស់ជនជាតិ Mong - ảnh 2 កម្លោះក្រមុំសម្តែងគែនក្នុងពិធីបុណ្យរបស់ជនជាតិ Mong 

        ជនជាតិ Mong គឺស្រឡាញ់តន្ត្រីហើយគែនរបស់ជនជាតិ Mong ក៏តែងតែបាន សម្តែងក្នុងជីវភាពវប្បធម៌របស់គេផងដែរ។ ប៉ុន្តែមិនសូវមានមនុស្សបានដឹងថា ដំបូង ឡើយអ្នកភូមិគេបានប្រើប្រាស់គែនក្នុងពីធីបុណ្យសពតែប៉ុណ្ណោះ។ ជនជាតិនេះគេជឿ ជាក់ថា សម្លេងគែននឹងធ្វើឲ្យបរិយាកាសនិងអារម្មណ៍របស់មនុស្សស្រស់ស្រាយជាង។ ម្យ៉ាងវិញទៀត ជនជាតិ Mong គេមានទស្សនទានថា ពេលមានអ្នកលាចាកលោកទៅ សម្លេងគែននឹងនាំព្រលឹងកាន់ឋានសគ៌ដែរ។

        បច្ចុប្បន្ននេះ ជនជាតិ Mong តែងតែសម្តែងផ្លុំគែននៅក្នុងពិធីជួបប្រាស្រ័យវប្ប ធម៌សិល្បៈ។ អ្នកសម្តែងគេមិនត្រឹមតែផ្លុំគេនប៉ុណ្ណោះទេ ថែមទាំងរាំតាម ចង្វាក់គែនទៀតផង។ សម្រាប់ជនជាតិ Mong ខណៈដែលនិទាឃរដូវមកដល់ម្តងៗ និងក្នុងពិធីបុណ្យទាននានា ទន្ទឹមជាមួយល្បែងកម្សាន្តប្រជាប្រិយនោះគឺមិនអាចខ្វះ នូវសម្លេងគេនបានឡើយ។ ជនជាតិនេះគេក៏មានទស្សនទានថា ជាបុរសជនជាតិ Mong ត្រូវចេះផ្លុំគេនដោយមានកាយវិការកំដរផង។ បើចង្វាក់គែនសប្បាយគឺកាយវិការធ្វើចលនាតាមក្តីសប្បាយរីករាយនោះ។ ចេះផ្លុំគេនយ៉ាងស្ទាត់ជំនាញគឺពិបាកហើយ ប៉ុន្តែផ្លុំគែន ផងនិងសម្តែងតាមកាយវិការផង គឺកាន់តែពិបាក។ ហេតុដូច្នេះ បុរសជនជាតិ Mong ត្រូវរៀនផ្លុំគែនតាំងពីនៅតូច ដើម្បីពេលពេញវ័យអាចសម្តែងគែនក្នុងការជួបប្រាស្រ័យ យ៉ាងស្ទាត់។ សិល្បករផ្លុំគែន លោក Ly Van Sinh នៅស្រុក Dong Hy ខេត្ត Thai Nguyen បានឲ្យដឹងថា៖

        “បុរសជនជាតិ Mong ពេលពេញវ័យគឺត្រូវចេះផ្លុំគែន។ ដើម្បីអាចផ្លុំគែនខ្ញុំត្រូវ ចំណាយពេល៣ឆ្នាំ រហូតដល់អាយុ១៨ឆ្នាំ ចង់ស្វែងរកមិត្តស្រីឬជួបប្រាស្រ័យជាមួយ មិត្តដទៃគឺត្រូវចេះផ្លុំគែន។ ប្រពន្ធខ្ញុំក៏ចាប់អារម្មណ៍ទៅលើរូបខ្ញុំដោយសារសម្លេងផ្លុំគែនរបស់ ខ្ញុំដែរ”។

        ចំពោះជនជាតិ Mong សម្លេងគែនជាព្រលឹងរបស់ជនជាតិខ្លួនដែលបានផ្តែផ្តាំ ទៅកាន់សហគមន៍ ធម្មជាតិព្រៃភ្នំ និងសម្តែងនូវតម្លៃវប្បធម៌បង្កើតឡើងអត្ត សញ្ញាណដោយឡែករបស់ជនជាតិ Mong។ បទភ្លេងសម្រាប់រាំផ្លុំគែនគឺមានខ្លឹមសារ សប្បាយរីករាយ មានអត្ថន័យជូនពរគ្នាទៅវិញទៅមក និងរួមចំណែកតភ្ជាប់ចំណងមិត្ត ភាព ក្តីស្រឡាញ់និងភាពរាប់អានគ្នារបស់អ្នកភូមិទាំងអស់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ