បណ្ដាជនជាតិភាគតិចនៅខេត្ត Son La អភិរក្សតម្លៃវប្បធម៌ជាប្រពៃណី

(VOVWORLD) - នៅខែសីហាឆ្នាំ២០២០ ទីក្រុង Son La ខេត្ត Son La បានកសាង គម្រោងការណ៍ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌បណ្ដាជន ជាតិ ទីក្រុង Son La ឲ្យសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិនៃអនុ តំបន់ភាគពាយព្យដំណាក់កាល២០២០-២០២៥។ ការអនុវត្តគម្រោង ការណ៍នេះជាមួយនឹងការស្រុះចិត្តគំនិតពីអាជ្ញាធរមូលដ្ឋាននិង ប្រជាជន ត្រូវបានចាត់ទុកថា ជាការងារជាក់ស្ដែងមួយដើម្បីនាំឲ្យ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគទីក្រុងលើកទី១៥ឈាន ចូលជីវភាពរស់នៅ តាមនោះរួមចំណែកថែរក្សានិងពង្រីកតម្លៃ វប្បធម៌ជនជាតិជាប្រពៃណី ដែលកំពុងប្រឈមនឹងហានិភ័យនៃការ បាត់បង់សាបរលាបទៅ។

បណ្ដាជនជាតិភាគតិចនៅខេត្ត Son La អភិរក្សតម្លៃវប្បធម៌ជាប្រពៃណី - ảnh 1ថ្នាក់បង្រៀនភាសា Thai សម្រាប់កុមារ។ (រូបថត៖ VOV)
នៅយប់ថ្ងៃសៅរិ៍និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ សមាជិកទាំង អស់នៃក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ Thai” នៅភូមិ Hin សង្កាត់ Chieng An ទីក្រុង Son La តែងតែជួបជុំគ្នានៅផ្ទះវប្បធម៌ ភូមិ ដើម្បីហាត់រាំរបាំ xoe បុរាណនិងច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai។ អ្នក ស្រី Lo Xuan Huong ប្រធានក្លឹបបានឲ្យដឹងថា ដើម្បីអនុវត្តន៍គម្រោង ការណ៍របស់ទីក្រុងអំពីការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិនោះ កាលពីខែតុលាឆ្នាំ២០២០ ក្លឹបត្រូវបានបង្កើតឡើងដោយមានការចូល រួមរបស់សមាជិកចំនួន៨៥នាក់នៅគ្រប់វ័យអាយុ ដែលអ្នកទាំងនេះសុទ្ធតែមានការជក់ចិត្ត និងស្រឡាញ់វប្បធម៌អក្សរសាស្ត្រសិល្បៈ។ ក្រៅពីការហាត់រាំរបាំ xoe បុរាណ និងច្រៀង បទចម្រៀងប្រជាប្រិយ Thai នោះ ក្លឹបក៏បានអញ្ជើញលោកគ្រូអ្នកគ្រូ មកបង្រៀនភាសា Thai ជូនសមាជិកនិងបងប្អូនក្នុងភូមិផងដែរ។ អ្នក ស្រី Huong បានបន្តថា៖ “ថ្នាក់បង្រៀនភាសា Thai នេះគឺសំដៅជួយឲ្យសិក្ខាកាមទាំងអស់ ចេះអានចេះសរសេរបានយ៉ាងស្ទាត់។ នៅរដូវវិស្សមកាល ប្រសិនបើប្អូន សិស្សានុសិស្សមានតម្រូវការ យើងនឹងបន្តបង្រៀនជូនប្អូនៗថែមទៀត។ ចំពោះ ការបង្រៀនការលេងឧបករណ៍តន្ត្រីជនជាតិវិញ យើងបានអញ្ជើញ លោកតាលោកយាយដែលមានបទពិសោធន៍មកបង្រៀនជូនជំនាន់ វ័យក្មេងដើម្បីក្មួយៗបន្តវេនប្រពៃណីវប្បធម៌របស់ភូមិ”។
បណ្ដាជនជាតិភាគតិចនៅខេត្ត Son La អភិរក្សតម្លៃវប្បធម៌ជាប្រពៃណី - ảnh 2ផ្ទះហូមស្ទេ Tien Quan នៅភូមិ Bo សង្កាត់ Chieng An។ (រូបថត៖ VOV)
ចំណែកឯផ្ទះហូមស្ទេ Tien Quan នៅភូមិ Bo សង្កាត់ Chieng An នាបច្ចុប្បន្នបានក្លាយទៅជាគោលដៅរបស់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្ត នៅពេលមកទស្សនាទីក្រុង Son La ម្ដងៗ។ ហូមស្ទេរនេះ មានផ្ទះឈើផុតពីដីប្រពៃណីរបស់ជនជាតិ Thai ចំនួន២ខ្នងដែលធ្វើជា ទីស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។ លោក Lu Tien Quan ម្ចាស់ហូមស្ទេ ក៏ជាកុលបុត្រម្នាក់របស់ជនជាតិ Thai បានចែករំលែកថា៖ ហេតុ ផលដែលលោកនិងគ្រួសារលោកបានសម្រេចចិត្តបោះទុនវិនិយោគចូលហូមស្ទេនេះ គឺស្ដែងចេញពីគោលបំណងចង់ឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពី អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន យោងតាមនោះថែរក្សាអត្ត សញ្ញាណវប្បធម៌នេះហើយបង្កើតការងារធ្វើសម្រាប់អ្នកភូមិ។ លោក Quan បានសំណេះសំណាលថា៖ “បំណងប្រាថ្នារបស់ខ្ញុំគឺ ថែរក្សានិងផ្សព្វផ្សាយទំនៀម ទំលាប់របស់ជនជាតិខ្លួន។ ជនជាតិ Thai ល្បីល្បាញដោយម្ហូបអាហារ ជាច្រើន។ ហេតុដូច្នេះ យើងក៏ចង់បន្តថែរក្សាមុខម្ហូបប្រពៃណីដែល ជីដូនជីតាបន្សល់ទុកមក ព្រមទាំងធ្វើឲ្យភ្ញៀវទេសចរពេញចិត្តជាមួយ មុខម្ហូបជនជាតិនោះផងដែរ”។
ក្លឹបអភិរក្សវប្បធម៌ភូមិ Hin និងហូមស្ទេ Tien Quan ជាការងារ ចំនួន២ក្នុងចំណោមការងារជាក់ស្ដែងជាច្រើន ដែលកំពុងត្រូវបាន អាជ្ញាធរនិងបុគ្គលម្នាក់ៗនៅទីក្រុង Son La ខិតខំប្រឹងប្រែងអនុវត្តន៍ សំដៅអភិរក្សបាននូវលក្ខណៈវប្បធម៌នានាដែលកំពុងមានហានិភ័យសាបសូន្យទៅ។    
នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សានិងពង្រីកតម្លៃវប្បធម៌ជនជាតិនោះ នាបច្ចុប្បន្ន ក្រៅពីការថែរក្សាពិធីបុណ្យ “រដូវផ្កាជើងគោ” ឬ “ពិធី បុណ្យនិទាឃរដូវថ្វាយលោកប្រធានហូជីមិញ” និងមហោ ស្រព សិល្បៈមហាជនជាប្រចាំឆ្នាំ ក្នុងលក្ខខណ្ឌគ្មានជម្ងឺរាតត្បាត កូវីដ ១៩ ទីក្រុង Son La ក៏បានបំផុសចលនាស្លៀកពាក់សម្លៀក បំពាក់ជនជាតិនៅការិយាល័យនិងសាលារៀន ហើយទទួលបានការ ជួយជ្រោមជ្រែងយ៉ាងសកម្មរបស់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត លោកគ្រូអ្នកគ្រូនិងសិស្សា នុសិស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទីក្រុង ក៏បានជួយឧបត្ថម្ភគ្រួសារចំនួន៧ កសាងមូលដ្ឋានទេស ចរណ៍សហ គមន៍ដើម្បីទទួលភ្ញៀវទេសចរមកទស្សនា ស្នាក់នៅ ហើយស្វែងយល់ ពីលក្ខណៈវប្បធម៌របស់ជនជាតិ Thai ផងដែរ។ លើសពីនេះទៅទៀត ការថែរក្សាសកម្មភាពជាប្រចាំរបស់ក្លឹបអភិរក្សវប្បធម៌នានានិង សិល្បៈមហាជនចំនួន១៨០ក្រុមនៅតាមភូមិឃុំ ពិតជា មូលដ្ឋានគ្រឹះដើម្បីផ្សព្វផ្សាយពីបទចម្រៀងប្រជាប្រិយនិងរបាំ xoe បុរាណរបស់ជនជាតិ Thai ទៅកាន់ប្រជាជន។
ក្រៅពីនោះ ភូមិជា ច្រើនកំពុងចលនាឲ្យគ្រួសារក្នុងភូមិទាក់ទងប្រាស្រ័យគ្នាដោយភាសា កំណើតក្នុងអំឡុងពេលស្នាក់នៅផ្ទះទៀតផង។ បុគ្គល វង្សត្រកូលមួយ ចំនួនបានស្ម័គ្រចិត្តបើកថ្នាក់បង្រៀនភាសាជនជាតិខ្លួនដោយឥតគិតថ្លៃជូនបងប្អូន។ ទន្ទឹមជាមួយគ្នានោះ គ្រួសារជនជាតិ Thai ជាច្រើនក៏ បានជំរុញការអភិវឌ្ឍមុខរបរតម្បាញចរបាប់ កែច្នៃសាច់ងៀត ឬធ្វើ ផលិតផលធ្វើជាកាដូអនុស្សាវរីយ៍សម្រាប់បម្រើតម្រូវការរបស់ភ្ញៀវ ទេសចរផងដែរ។ លោក Tong Ngoc Hoa មេភូមិ Lau ដែលជាភូមិ ប្រកបរបរកែច្នៃសាច់ងៀតរបស់ជនជាតិ Thai បានចែករំលែកថា៖ “ចំពោះកម្មវិធី OCOP ឃុំមួយផលិតផលមួយនោះ ភូមិយើងមាន ផលិតផលចំនួន២នោះគឺ ងៀតក្របីដុតលើចង្ក្រានអុស និងសាច់ ក្រក។ ហើយផលិតផលទាំងពីរនេះក៏ត្រូវបានទទួលស្គាល់ជាផលិត ផល OCOP លំដាប់ផ្កាយ ៣ នៃខេត្ត Son La ផងដែរ”។
ការប្ដេជ្ញាចិត្តនិងការមូលមតិគ្នារបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និង ប្រជាជនទីក្រុង Son La ម្នាក់ៗ បានចូលរួមចំណែកយ៉ាងសកម្មទៅ ក្នុងការអភិរក្សនិងពង្រីកវប្បធម៌ជាប្រពៃណីរបស់បណ្ដាជនជាតិនៅ ទីក្រុងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ