ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ជនជាតិ Tay នៅភូមិ Khuoi Ky ខេត្ត Cao Bang

(VOVWORLD) -  ស្ថិតនៅចន្លោះតំបន់ទេសចរណ៍ពីរកន្លែង ពោលគឺ ទឹកជ្រោះ Ban Gioc  និងរូងភ្នំ Nguom Ngao នៃឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang, ភូមិថ្ម Khuoi Ky គីមានភាពល្បីឈ្មោះ ដោយមានផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មជាច្រើនខ្នង។ ឈ្មោះ “ភូមិថ្ម” និងទំនៀមទម្លាប់គោរពបូជា អារក្សថ្ម ដ៏វិសេសវិសាលនៅតំបន់ព្រំ ដែននេះបានធ្វើឱ្យអ្នកទេសចរចង់ដឹង ហើយថែមទាំងចង់មកស្វែងយល់និងទស្សនាកន្លែងនេះផងដែរ។

ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ជនជាតិ Tay នៅភូមិ Khuoi Ky ខេត្ត Cao Bang  - ảnh 1ទិដ្ឋភាពដ៏សុខសាន្តត្រានរបស់ភូមិ Khuoi Ky (រូបថតៈ Thu Hang) 

ជាយូរណាស់មកហើយ ប្រជាជន ជនជាតិ Tay នៅស្រុក Trung Khanh តែងតែចាត់ទុកផ្ទះខ្ពស់ផុតពីដី ជាកន្លែងដ៏ពិសិដ្ឋ ដែលរក្សាបាននូវលក្ខណៈពិសេស នៅក្នុងជីវ ភាពខាងសម្ភារៈក៏ដូចជាជីវភាពខាងព្រលឹងវិញ្ញាណ។ ជាពិសេស ប្រជាជនជនជាតិ Tay នៅស្រុក Trung Khanh មានការគោរពបូជាអារក្សថ្ម ទៀតផង។ ឆ្លងកា់តការឡើងចុះនៃប្រវត្ដិសាស្ដ្រជាច្រើន រហូតមកដល់សព្វថ្ងៃនេះ ក្នុងផ្នត់គំនិតរបស់ប្រជា ជនជនជាតិ Tay  “អារក្សថ្ម” នៅតែឌិតដាមក្នុងអារម្មណ៍របស់ពួកគេ។  អ្នកភូមិគេមានទស្សនទានថា ថ្មគឺជាប្រភពដើមនៃជីវិតនិងជាមជ្ឈមណ្ឌលនៃសាកលលោកផងដែរ។ យ៉ាងណាមិញ មនុស្សកើតមកពីថ្ម ហើយនៅពេលលាចាកលោក ពួកគេនឹងប្រែទៅជាថ្មដែរ។ ថ្មនៅក្នុងគំនិតរបស់ពួកគេ គឺពិសិដ្ឋដូចជាព្រះមួយអង្គដែលជួយការពារអ្នកភូមិគេចផុតពីភាពកាចសាហាវនៃធម្មជាតិ។ ហេតុដូច្នេះ  ហើយក្នុងចំណោមពិធីបុណ្យទាំងអស់ដែលប្រព្រឹត្តទៅនៅតំបន់ដី Cao Bang នេះ គឺតែងតែមានមួយថ្ងៃ គឺសម្រាប់សែនព្រែន គោរពដល់អារក្សថ្ម និងអារក្សព្រៃជាពុំខាន។

ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ជនជាតិ Tay នៅភូមិ Khuoi Ky ខេត្ត Cao Bang  - ảnh 2គំរូសហគមន៍ទេសចរណ៍តាមផ្ទះនៅទីនេះជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូល (រូបថត៖ Thu Hang)

លោក Dam Van Vu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Trung Khanh ខេត្ត Cao Bang បានអោយដឹងថា៖ “នៅស្រុក Trung Khanh ផ្ទះខ្ពស់ផុតពីដី របស់ប្រជា ជនជនជាតិ Tay ដែលពុំមានកន្លែងណានៅវៀតណាមមានដូចសំណង់ទាំងនោះ ត្រូវបានសាងសង់ពីថ្មឡើយ។ ផ្ទះធ្វើពីថ្ម ត្រូវបានរចនាឡើងមាន ២ ជាន់ ហើយមុនេះ ជាន់ក្រោមគឺដើម្បីចិញ្ចឹមសត្វបក្សី រីឯក្រុមគ្រួសារអ្នកភូមិគេនៅជាន់ខាងលើ។ ដោយសារ អ្នកភូមិគេបានរស់នៅជំវិញតំបន់ភ្នំថ្ម ហេតុដូច្នេះ ភ្នំថ្ម និងវត្ថុធាតុធ្វើពីថ្ម គឺមិនអាចខ្វះបានពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះបានឡើយ។ យើងអាចមើលឃើញ ត្បាល់កិនធ្វើពីថ្ម ត្បាល់បុកធ្វើពីថ្ម ហើយរបងនិងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនដូចជាកៅអី ក៏ត្រូវបានអ្នកភុមិគេច្នៃពីថ្មដែរ”។

ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ជនជាតិ Tay នៅភូមិ Khuoi Ky ខេត្ត Cao Bang  - ảnh 3 ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ប្រជាជនជាតិ Tay នៅភូមិ Khuoi Ky

ជញ្ជាំងដូចជាបន្ទាយនាគ្រាសង្រ្គាម រួមទាំងផ្ទះផុតពីដីដែលមានស្ថាបត្យកម្មប្លែកៗ ត្រូវបានរចនាឡើងពីថ្វីដៃប៉ិនប្រសព និងពីដួងចិត្តគោរពរបស់ប្រជាជនជនជាតិ Tay។ ប៉ុន្តែប្រហែលជាមានមនុស្សតិចតួចទណាស់ ដែលដឹងពីរបៀបសាងសង់ផ្ទះថ្មពោលគឺមិនងាយស្រួលនោះទេ។ ចាប់តាំងពីមានបំណងចង់សាងសង់ផ្ទះ ជនជាតិ Tay ត្រូវរៀបចំសម្ភារៈជាមុន។ គិតតាំងពីចាប់ផ្តើមសាងសងផ្ទះដល់ពេលបង្ហើយផ្ទះផុតពីដីមួយខ្នង គឺត្រូវចំណាយពេលពី ២ ទៅដល់ ៣ ឆ្នាំ។ ការជ្រើសរើសថ្មក៏មានអត្ថន័យជ្រាលជ្រៅផងដែរ ពីព្រោះ អ្នកភូមិតែងតែគិតថា ថ្មទាំងនោះត្រូវបានកកើតឡើងពីក្នុងដីជ្រៅ ឆ្លងកាត់ស្ថានភាពភូមិសាស្ត្រដ៏ស្មុគស្មាញនិងយូរអង្វែង បានស្រូបយកនូវឋាមពលខ្ពស់។  លោកស្រី Trieu Thi Mo ជនជាតិ Tay នៅភូមិថ្ម Khuoi Ky បានអោយដឹងថា៖  “ផ្ទះផុតពីដីធ្វើពីថ្មនេះ មានតាំងពីយូរណាស់មកហើយ។ ពោលគឺ ជីដូនជីតាបានសងតាំងពីយូរណាស់មកហើយដែរ។ កាលខ្ញុំមកធ្វើកូនប្រសារនៅទីនេះ គឺផ្ទះថ្មមានស្រាប់ហើយ។  សាងសង់ឡើងបានផ្ទះថ្មមួយគឹពិបាកណាស់ ប៉ុន្តែ ផ្ទះថ្មគឺស្រូបយកនូវខ្យល់អាកាសត្រជាក់ស្រួលណាស់”។

ផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មរបស់ជនជាតិ Tay នៅភូមិ Khuoi Ky ខេត្ត Cao Bang  - ảnh 4ស្ពានដែលនាំភ្ញៀវមកទស្សនាភូមិ Khuoi Ky 

បច្ចុប្បន្ននៅ  Khuoi Ky  មានផ្ទះថ្មចំនួន ១៤ ខ្នង ហើយដើម្បីអភិរក្សនិងជួសជុលឡើងវិញ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្ត Cao Bang  ត្រូវចំណាយពេលជិត ៣ ឆ្នាំសម្រាប់ការរៀបដាក់ថ្ម។ រហូតមកដល់ឆ្នាំ ២០១០ "ភូមិថ្ម" នេះ ទើបត្រូវបានបញ្ចប់ដោយលក្ខណៈស្ថាបត្យកម្មប្លែកៗ។  Khuoi Ky ត្រូវបានក្រសួងវប្បធម៌កីឡានិងទេស ចរណ៍ទទួលស្គាល់ថាជាភូមិវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច។ ឥឡូវនេះ អ្នកភូមិ Khuoi Ky បានដឹងពីរបៀបធ្វើទេសចរណ៍ពីកម្រាស់វប្បធម៌របស់ខ្លួនដែរ។ លោក Nong Ich Dat ភូមិ Khuoi Ky មានប្រសាសន៍ថា៖ “ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ គឺ សហគមន៍ទេសចរណ៍ត្រូវបានបង្កើតឡើង។ នាពេលខាងមុខ ហើយភូមិថ្មនេះត្រូវបានវិនិយោគនូវភួយ អគ្គិសនីនិងទឹកស្អាតមួយចំនួនដើម្បីបម្រើភ្ញៀវទេសចរ មកទស្សនានិងរស់នៅជាមួយអ្នកស្រុកនៅទីនេះផងដែរ”។

យោងតាមគណៈគ្រប់គ្រងរបស់ឧទ្យានភូគព្ភសាស្ត្រទឹកដី Cao Bang គឺប្រពៃណីប្រើប្រាស់ថ្មរបស់ជនជាតិ Tay នៅតំបន់ព្រំដែននេះមានតាំងពីសម័យរាជវង្ស Mac។ វិលត្រលប់ទៅក្នុងវេលាប្រវត្តិសាស្រ្តនៃឆ្នាំ ១៥៩៤-១៦៧៧ វិញ នៅពេលដែលរាជវង្ស Mac បានចូលមកទឹកដី Cao Bang ដើម្បីសាងសង់កំពែងមានតែមួយ ដើម្បីការ ពារប្រទេសជាតិ ហើយផ្ទះខ្ពស់ផុតពីដីធ្វើពីថ្មត្រូវបានសាងសង់ដូចជាបន្ទាយតែមួយសម្រាប់តែអភិជនប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះបុរាណធ្វើពីថ្ម នៅតែរក្សាបានសម្រស់ដើមរបស់វា ជាមួយនឹងរូបរាងបុរាណពីរាជវង្ស Mac បង្កើតឡើងទស្ស នីយភាពដូចរឿងព្រេងបុរាណសម្រាប់ភូមិព្រំដែននៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ