សម្រស់កន្សែង Pieu របស់នារី Thai ខ្មៅ

សម្រស់កន្សែង Pieu របស់នារី Thai ខ្មៅ - ảnh 1
សម្រស់កន្សែង Pieu របស់នារី Thai ខ្មៅ (VOV)

        Vovworld-សព្វថ្ងៃជីវភាពរស់នៅបានផ្លាស់ប្តូរជាច្រើន បណ្ដាផ្តះផុត​ពីដី​របស់
ជនជាតិ Thai ខ្មៅមិនបានប្រក់ដោយស្លឹកទៀតទេជំនួសដោយប្រក់ក្បឿងរឺ​អៀន​
ប៉ាន់ទៅវិញ។​ សម្លៀកបំពាក់ប្រពៃណីក៏បានកែលំអរឲ្យសមស្របនឹងការងារ​
ផលិតកម្ម​ប្រចាំថ្ងៃ។ ប៉ុន្តែទោះបីជាបានផ្លាស់ប្តូរនោះក្តី ប៉ុន្តែនារី Thai ខ្មៅនៅ​មិន
អាចខ្វះ​បានកន្សែង Pieu ទទូរលើក្បាលឡើយ។ កន្សែង Pieu ជានិមិត្តរូបនៃ
សម្រស់របស់​នារី Thai ខ្មៅ ហេតុនេះហើយកាលនៅតូចកុមារីត្រូវបានលោក
យាយម្ដាយបង្រៀន​ របៀបប៉ាក់កន្សែង។ លោក Luong Van Thiet កម្មាភិបាល
ស្រាវជ្រាវរបស់សារមន្ទី​ជនជាតិវិទ្យាបានឲ្យដឹងថា កន្សែង Pieu ជានិមិត្តរូបរបស់
នារី Thai ខ្មៅ។

        “កន្សែង Pieu ជាផលិតផលកំពូលក្នុងសមត្ថភាពដេរប៉ាក់របស់ជនជាតិ Thai។
កន្សែង Pieu បានបង្ហាញនូវការប៉ិនប្រសព្វថ្វីដៃសោភ័ណ្ឌភាពរបស់នារី Thai។ បណ្ដាក្បូរក្បាច់លើកន្សែង Pieu ជារូបសត្វជិតស្និទ្ធក្នុងជីវភាពរស់នៅ ស្លូត​បូតដូច
ជាសត្វប្រើស មេអំបៅ បក្សី ដំរីជាដើម។ បណ្ដារូបភាពនេះមាន​វត្តមានក្នុង​ក្បូរ
ក្បាច់សម្លៀកបំពាក់ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Thai។”

        ចំពោះនារី Thai ខ្មៅនោះ អ្នកណាក៏ចេះធ្វើកន្សែង Pieu ដែរ។ កន្សែង Pieu មិនត្រឹមតែចាប់អារម្មណ៍អំពីព័រចំរុះជាមួយរូបភាពដ៏ស្រស់ប្រឹមប្រិយ ថែមទាំង
លើកដម្កើង​សម្រស់លើផ្ទៃមុខរបស់នារីទៀតផង។ កន្សែង Pieu ក៏ជាបទដ្ឋានមួយ
ដើម្បី​វាយ​តំលៃថ្វីដៃសីលធម៍របស់នារីដែរ។ បងស្រី Minh Nguyet កម្មាភិបាល
សារមន្ទី​ជនជាតិវិទ្យាបានឲ្យដឹងថា៖

        “ចំពោះនារីជនជាតិ Muong នោះវ័ណ្ឌសំពត់បង្ហាញបទដ្ឋានដើម្បីវាយ​តំលៃ​សីលធម៍ភាពឧស្សាហ៍ព្យាយាមប៉ិនប្រសព្វនោះ ជនជាតិ Thai វាយតំលៃដោយ​
កន្សែង Pieu។ កូនកំលោះបានផ្អែកទៅលើការងារតុបតែងដេរប៉ាក់ដើម្បីជ្រើស​រើសវាយតំលៃកូនក្រមុំ។”

        កន្សែង Pieu បានប្រើប្រាស់ដើម្បីបាំងក្បាលការពារក្នុងពេលមានកំដៅខ្យល់
រក្សា​កំដៅក្នុងរដូវរងា។ កន្សែង Pieu ក៏ជាវត្ថុតុបតែងសំខាន់របស់នារី Thai ក្នុង
ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងពិធីបុណ្យទាននីមួយៗ បណ្ដាកំលោះ​តាមញ៉ែ​ក្រមុំតាមរយៈការចោលកន្សែង Pieu។ កន្សែង Pieu មិនត្រឹមតែបានប្រើប្រាស់​ក្នុង​
ជីវភាព​ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យសព​
ទៀតផង។ ចំពោះជនជាតិ Thai ខ្មៅកន្សែង Pieu ដើរតួនាទីណែនាំផ្លូវ​សំរាប់​ព្រលឹង​របស់អ្នកដែលបានចែកឋានទៅឡើងថានសួគ៌។ បង Thiet បានឲ្យដឹងថា៖ កន្សែង
Pieu របស់ជនជាតិ Thai មានតួនាទីដ៏សែនសំខាន់ក្នុងជីវភាពរស់នៅ​របស់​គេ។

        “ក្នុងទទូរកន្សែង Pieu បានបង្ហាញថា​ ទេវតាបានតាមថែរក្សាលើក្បាលគេ។
កន្សែង Pieu បង្ហាញឲ្យផលិតផលរបស់សម្ភារៈនិងស្មារតីក្នុងសហគមន៍ជនជាតិ
Thai។ វាជាកាដូប្រទានឲ្យដ៏ពិសិទ្ធិដើម្បីការពារថែរក្សាឲ្យពញរលឹងរបស់នារី។
បានចាត់​ទុកថា លើក្បាលមនុស្សមានទេវតាគ្រប់គ្រង។ ដោយហេតុនេះ កន្សែង
Pieu ជា​កន្លែងការពារ Hua van។ Hua ជាក្បាល Van ជាព្រលឹង។”

        ក្នុងជីវភាពទំនើប បណ្ដាកន្សែង Pieu នៅផ្សាភ្ជាប់នឹងនារី Thai ខ្មៅ។ កន្សែង
Pieu ជាវណ្ណកម្មសិល្បៈដ៏អស្ចារ្សមួយត្រូវបានបង្ហាញដោយបាតដៃប៉ិនប្រសព្វ​របស់​
នារី Thai ខ្មៅ។​កន្សែង Pieu បានក្លាយទៅជាផលិតផលវប្បធម៍និងស្មារតី​មួយពោពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Thai ខ្មៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ