សិល្បៈធ្វើក្រដាស Do របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang

(VOVWORLD) -  តាំងពីយូណាស់មកហើយ ជនជាតិ Cao Lan នៅភូមិ Khe Nghe ឃុំ Luc Son ស្រុក Luc Nam ខេត្ត Bac Giang មានជីវភាពរស់នៅដោយផ្គត់ផ្គង់ដោយខ្លួនឯង ហេតុដូច្នេះ ប្រជាជនពូកែខាងជំនាញសិប្បកម្ម ក្នុងនោះមានរបរផលិតក្រដាស  do (ក្រដាស do បានធ្វើពីសំបកដើមឈើមួយប្រភេទដែលជនជាតិ Cao Lan គេហៅថា Vat pa)។ យោងតាមមនុស្សចាស់ជាច្រើនក្នុងតំបន់ថា ពីមុននេះមុខរបរធ្វើក្រដាស do គឺពេញនិយមណាស់។  ភ្ញៀវជាច្រើនមកពីខេត្ត Quang Ninh ខេត្ត Hai Phong និងទីក្រុងហាណូយក៏បានមកទីនេះដើម្បីទិញក្រដាស do ដែលមានគុណភាពល្អរបស់ជនជាតិ Cao Lan ផងដែរ។

សិល្បៈធ្វើក្រដាស Do របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang - ảnh 1 លោក Quang កំពុងបង្ហាញពីរបៀបធ្វើក្រដាស Do (រូបថត៖ bienphong.com.vn)

គ្មាននរណាម្នាក់បានដឹងថា មុខរបរធ្វើក្រដាស do  មានតាំងពីពេលណាមកឡើយ ប៉ុន្តែចាស់ទុំនៅក្នុងភូមិគ្រាន់តែដឹងថា នៅពេលខ្លួនធំដឹងក្តី ក៏បានឮសម្លេងអង្រែងក្បាល់បុកសំបកដើម do ដើម្បីធ្វើក្រដាស do ទៅហើយ។ ពីមុននេះ ជនជាតិ Cao Lan ភាគច្រើនរស់នៅក្នុងព្រៃ ដែលមិនអាចទិញក្រដាសបានទេ ដូច្នេះពួកគេបានធ្វើក្រដាស ដើម្បីប្រើ។ អ្នកភូមិគេមិនតែប្រើក្រដាសដើម្បីសរសេរអក្សរប៉ុណ្ណោះទេ ថែមទាំងដើម្បីគូររូបភាព ឆ្លាក់គំនូជាដើម។ លោកស្រី Nguyen Thi Thanh Mai ជាកម្មាភិបាលនៃសារមន្ទីរខេត្ត Bac Giang បានឱ្យដឹងថា៖ “កាលពីអតីតកាល អ្នកតំបន់គេតែងតែប្រើក្រដាស do ឆ្លាក់ជាក្បូរក្បាច់ សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណី។  ពោលគឺ ក្នុងពិធីបុណ្យសព គេបានឆ្លាក់នៅលើក្រដាសសម្រាប់គោរពបូជាដូចទៅនឹងគំនូគោរពបូជាអញ្ជឹង។ ក្រោយមក គេបានចង់ទៅជាសៀវភៅសម្រាប់សរសេរ”។

លើសពីនេះទៅទៀត ក្រដាស do ត្រូវបានប្រើដើម្បីកត់ត្រាពង្សប្រវត្តិនៃសមាជិកក្នុងគ្រួសារតាំងពី ថ្ងៃ ខែកំណើតរហូតដល់ ពេលលាចាកលោកទៅ ដើម្បីមរតកឲ្យមនុស្សជំនាន់ក្រោយៗ។  ក្រដាស do បានឈានចូលក្នុងជីវភាពខាងព្រលឹង ហើយវាហាក់ដូចជាខ្សែតភ្ជាប់រវាងមនុស្សរស់និងអ្នកបានស្លាប់ទៅដូចជាការរំលឹកពីជីដូនជីតានិងប្រភពដើមរបស់ខ្លួន។  ដូច្នេះក្រដាសនេះបានសហគមជនជាតិ Cao Lan ពេញនិយមប្រើប្រាស់ផងដែរ។

សិល្បៈធ្វើក្រដាស Do របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang - ảnh 2 ការចាកម្សៅលើស៊ុមឲ្យស្មើគ្នា 

លោក Duong Van Quang  ដែលជាសិប្បករធ្វើក្រដាស do តែមួយគត់នៅភូមិ Khe Nghe បានឲ្យដឹងថា ការធ្វើក្រដាសមិនពិបាកទេ គ្រាន់តែត្រូវបានបង្រៀនមួយថ្ងៃ ពីការរៀបចំវត្ថុធាតុដើម ទៅដល់របៀបធ្វើ ទោះជាយ៉ាងណាក៏ដោយគឺអាចធ្វើបានដែរ។ សំខាន់គឺត្រូវចំណាយពេលប្រហែល ២ ថ្ងៃដើម្បីរៀបចំគ្រឿងផ្សំ។

វត្ថុធាតុដើមដែលបានប្រើសម្រាប់ធ្វើក្រដាសគឺមានតែពីរទេ គឺដើម Vat pan និង  ខ្សែមួយប្រភេទទៀតដែលគេហៅថា hau pau សុទ្ធតែបានយកចេញពីដើមឈើដែលដុះនៅលើភ្នំខ្ពស់។  ប្រជាជន Cao Lan ត្រូវតែទៅព្រៃជ្រៅដើម្បីស្វែងរក Vat pa និង hau pau ដែលក្នុងនោះ hau pau សម្រាប់គិនជាម្សៅធ្វើក្រដាសនិង Vat pa ត្រូវតាំ្រឲ្យចេញជាកៅភ្ជាប់ម្សៅឲ្យក្លាយទៅជាក្រដាស។ លោក Duong Van Quang បានណែនាំថា៖ “ពេលទៅជ្រើសរើសខ្សែនិងមែកធាងត្រូវតែមានលក្ខណៈស្តង់ដារ ពោលគឺ ខ្សែមិនត្រូវរាវនៅលើដី វាត្រូវតែជាវល្លិគ្មានដាន។ ហើយប្រសិនបើយកខ្សែខ្ចីគឺមិនអាចធ្វើបាន ប៉ុន្តែយកខ្សែចាស់ពេកធ្វើក្រដាសនឹងចេញពណ៌ខ្មៅ។ ម្យ៉ាងវិញទៀត ប្រសិនបើខ្សែត្រូវទឹកភ្លៀង ឬដុះផ្សិតពេលធ្វើក្រដាសក៏ទៅជាពណ៌ខ្មៅដែរ”។

នៅពេលដែលម្សៅក្រដាសត្រូវរាបឲ្យស្មើៗគ្នា ត្រូវដាក់ស៊ុមលំអៀងទៅម្ខាងនៅកន្លែងដែលមាពន្លឺថ្ងៃនិងខ្យល់បក់ដើម្បីស្ងួតក្រដាស។ ត្រូវបានផលិតបាតដៃប៉ិនប្រសពរបស់ជនជាតិ Cao Lan។ ប្រសិនបើបានរក្សាទុកដោយប្រុងប្រយ័ត្ន ក្រដាសប្រភេទនេះអាចរក្សាទុកបានច្រើនឆ្នាំ។

សព្វថ្ងៃនេះ មុនរបរធ្វើក្រដាសរបស់ជនជាតិ Cao Lan លែងបានគេនិយមចូលចិត្តដូចកាលពីមុន ប៉ុន្តែគ្រួសារមួយចំនួននៅបន្តរក្សាមុខរបរប្រពៃណីនេះដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃពិសេសដែលជីដូនជីតា បន្សល់ទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ