ADBយល់ព្រមឲ្យវៀតណាមខ្ចីទឹកប្រាក់ចំនួន២៣៤លានដុល្លាអាមេរិកសំដៅលើក កំពស់សមត្ថភាពប្រកួតប្រជែង

ADBយល់ព្រមឲ្យវៀតណាមខ្ចីទឹកប្រាក់ចំនួន២៣៤លានដុល្លាអាមេរិកសំដៅលើក កំពស់សមត្ថភាពប្រកួតប្រជែង - ảnh 1
ចរាចរណ៍នៅរដ្ឋធានីហាណូយ (រុបថត៖TTXVN)

(VOVworld) - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ស្ដីអំពីទុនកម្ចីដោយមានតំលៃសរុបជាង
២៣០លានដុល្លាអាមេរិក សំដៅជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វៀត
ណាមនិងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍នគរ១ដោយចីរភាពនៅរដ្ឋធានីហាណូយ។
លោក Tomoyuki Kimura នាយកADBប្រចាំនៅវៀតណាមបានឲ្យដឹងថា ចំពោះ
 វៀតណាម ការបង្កើនសមត្ថភាប្រកួតប្រជែងជាកត្តាសំខាន់សំដៅឆ្លៀតយក រាល់ផលប្រយោជន៍នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក និងដំណើរ ការធ្វើសមាហរណកម្មរបស់វៀតណាមទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ បណ្ដាកិច្ចព្រមព្រៀងស្ដីពីការខ្ចីទុនរួមមាន៖ខ្ទង់ទុនកម្ចីគោលនយោបាយក្នុង តំលៃចំនួន២៣០លានដុល្លាអាមេរិកសំរាប់កម្មវិធីលើកកំពស់សមត្ថភាពប្រកួត
ប្រជែង និងខ្ទង់ទុនកម្ចី១ទៀតក្នុងតំលៃ៤,២លានដុល្លាអាមេរិកសំរាប់គំរោងការ
ណ៍បង្កើនចរាចរណ៍នគរដោយចីរភាពនៃខ្សែរផ្លូវដែកនគរលេខ៣របស់រដ្ឋធានី
ហាណូយ។គំរោងការណ៍នេះគឺសំដៅបង្កើនការប្រើប្រាស់មធ្យោបាយចរាចរណ៍
 សាធារណៈ កាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់និងការបំពុលបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ