AEM-៥៤ អនុម័តលើផែនការសកម្មភាព CLMV ដំណាក់កាល ២០២៣-២០២៤

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ (AEM-៥៤) និងកិច្ច ប្រជុំពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប (ព្រះរាជាណាចក្រកម្ពុជា) នាថ្ងៃ ទី ១៦ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១៤ (CLMV-EMM ១៤) ត្រូវបានប្រារព្ធឡើង។ 

AEM-៥៤ អនុម័តលើផែនការសកម្មភាព CLMV ដំណាក់កាល ២០២៣-២០២៤ - ảnh 1ប្រធានគណៈប្រតិភូបណ្ដាប្រទេស CLMV ពិភាក្សានៅកិច្ចប្រជុំ។ (រូបថត៖ cand.com.vn)
រដ្ឋមន្ត្រី ប្រធានគណៈប្រតិភូប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងតំណាងលេខាធិការដ្ឋាននៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមកិច្ចប្រជុំនេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien។
កិច្ចប្រជុំបានអនុម័តលើផែនការសកម្មភាព CLMV ដំណាក់កាលឆ្នាំ ២០២៣-២០២៤ ហើយបានប្រគល់ឲ្យប្រធាន SEOM CLMV នានាធ្វើការសម្របសម្រួលយ៉ាង សកម្ម សំយោគសំណើគម្រោង សហប្រតិបត្តិការពីក្រសួង ផ្នែក និងទីភ្នាក់ងារពាក់ព័ន្ធ នៃប្រទេសខ្លួន  ហើយដាក់ជូនលេខាធិការដ្ឋានអាស៊ាន ដើម្បីដាក់បញ្ចូលក្នុងផែនការ សកម្មភាព CLMV ដំណាក់កាល ២០២៣-២០២៤។
នៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានប្រកាសថា នឹងបន្តជួយឧបត្ថម្ភស្តង់ ទំនិញសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅផ្សារណាត់ និងពិព័រណ៍អន្តរជាតិ ធំៗមួយចំនួនដែលរៀបចំដោយវៀតណាម; ហើយបន្តកម្មវិធីអាហារូបករណ៍សម្រាប់ និស្សិតមកពីប្រទេសទាំងនេះ។ វៀតណាមក៏បានស្នើឱ្យប្រទេសទាំង ៤ បង្កើនកិច្ច សហប្រតិបត្តិការ សម្រួលដល់ពាណិជ្ជកម្ម លុបបំបាត់ឧបសគ្គ របាំងនានា ដើម្បីលើក កំពស់ថែមទៀតនូវការផ្លាស់ប្តូរពាណិជ្ជកម្ម។
AEM-៥៤ អនុម័តលើផែនការសកម្មភាព CLMV ដំណាក់កាល ២០២៣-២០២៤ - ảnh 2គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ cand.com.vn)
បញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien បានថ្លែងអំណរគុណចំពោះកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងលេខា ធិការដ្ឋានអាស៊ាន ដែលបានជួយគាំទ្រយ៉ាងសកម្ម ហើយសហការយ៉ាងជិតស្និទ្ធ ជាមួយវៀតណាម ជួយវៀតណាមបំពេញតួនាទីប្រធានយន្តការសហប្រតិបត្តិការ សេដ្ឋកិច្ច CLMV ឆ្នាំ ២០២២បានល្អ។ ប្រធានគណៈប្រតិភូវៀតណាមបានអបអរសាទរ ចំពោះកម្ពុជាក្នុងឋានៈជាប្រធានយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ