APEC មូលមតិគ្នាអំពីការបង្កើនល្បឿនចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩

(VOVWORLD) - ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំរដ្ឋមន្ត្រី APEC លើកទី២៧ តាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ APEC បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់បន្ទាន់នៃការជំរុញល្បឿនផលិតនិង ចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសុត្ថិភាព ប្រសិទ្ធភាព ព្រមទាំងធានាបាននូវគុណភាពនិងតម្លៃសមរម្យផងដែរ។ 
APEC មូលមតិគ្នាអំពីការបង្កើនល្បឿនចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ - ảnh 1កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ APEC លើកទី២៧ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។

នាថ្ងៃទី៥ ខែមិថុនា រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ទាំង២១ បានឯកភាពលើគោលដៅឈានដល់ការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លាក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ដោយចាប់ផ្ដើមពីការបង្កើនល្បឿនចែកចាយវ៉ាក់សាំង។

ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំរដ្ឋមន្ត្រី APEC លើកទី២៧ តាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ APEC បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់បន្ទាន់នៃការជំរុញល្បឿនផលិតនិងចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសុត្ថិភាព ប្រសិទ្ធភាព ព្រមទាំងធានាបាននូវគុណភាពនិងតម្លៃសមរម្យផងដែរ។ សេចក្ដីថ្លែងការណ៍នេះក៏បានបញ្ជាក់ថា APEC នឹងគាំទ្រយ៉ាងសកម្មចំពោះកិច្ចពិភាក្សាអំពីការលុបចោលជាបណ្ដោះអាសន្ននូវវិធានការការពារកម្មសិទ្ធិបញ្ញាមួយចំនួនចំពោះវ៉ាក់សាំងបង្ការកូវីដ ១៩។

ក្រៅពីសេចក្ដីថ្លែងការណ៍នេះ អង្គប្រជុំក៏បានចេញផ្សាយសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយស្ដីពីខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលក្នុងនោះបញ្ជាក់ថា APEC នឹងជំរុញខ្លាំងនូវការធ្វើចរាចរណ៍និងការដឹកជញ្ជូនវ៉ាក់សាំងនិងទំនិញពាក់ព័ន្ធនានា តាមរយៈផ្លូវសមុទ្រ ផ្លូវគោកនិងផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ