APEC ២០១៦៖ បណ្ដារដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចអះអាងនូវការប្តេជ្ញាចិត្តបង្កើនការតភ្ជាប់តំបន់

APEC ២០១៦៖ បណ្ដារដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចអះអាងនូវការប្តេជ្ញាចិត្តបង្កើនការតភ្ជាប់តំបន់ - ảnh 1
APEC ២០១៦៖ បណ្ដារដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចអះអាងនូវការប្តេជ្ញាចិត្តបង្កើនការតភ្ជាប់តំបន់ (info.net)


(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា នៅរដ្ឋធានី Lima របស់ប៉េរូ សន្និសីទអន្តរ
 រដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ចលើកទី ២៨ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបើកជាផ្លូវការ។ គណៈប្រតិភូវៀតណាមដឹកនាំ
 ដោយឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បាន
ចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅពិធីបើកសន្និសីទ អនុប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះប៉េរូ លោកស្រី Mercedes Rosalba Araoz Fernandez និងជា
ប្រធានគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៦ បានសង្កត់ធ្ងន់ទៅលើតម្រូវ
ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ចំពោះមុខការសាកល្បង
ថ្មីដល់កំណើននិងការផ្សាភ្ជាប់ក្នុងតំបន់ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ច
សហការយ៉ាងជិតស្និទនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្ត
គោលដៅអាទិភាពរបស់ APEC ឆ្នាំ ២០១៦ ផងដែរ។ ក្រោមការធ្វើជាអធិបតី
របស់រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Ricardo Luna Mendoza និងរដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មប៉េរូ លោក Eduardo Ferreyros សន្និសីទបានដំណើរការសម័យប្រជុំ
ចំនួន ៣ ស្តីអំពីការបង្កើនការផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងការលើកកំពស់
គុណភាព ការជំរុញទីផ្សារស្បៀងអាហារក្នុងតំបន់និងទំនើបភាវូបនីយកម្ម
សហគ្រាស ខ្នាតតូចនិងមធ្យម។សន្និសីទក៏បានផ្ទៀងស្តាប់របាយការណ៍អំពី
លទ្ធផលនៃការអនុវត្តសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ
APEC ក្នុងរយៈពេលកន្លងទៅ។

        ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានចាត់ទុកថា៖ ចំពោះមុខការផ្លាស់ប្តូរដ៏
ស៊ីជម្រៅក្នុងសម័យកាលឌីស៊ីផល APEC គប្បីបន្តបង្ហាញនូវតួនាទីជាយន្តការ
ផ្តើមឡើងការផ្តើមគំនិតនិងបង្កើតកំលាំងចលករកំណើនសេដ្ឋកិច្ចនិងការ
ផ្សាភ្ជាប់ តំបន់ជាមួយគ្នា តាមរយៈរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ ដូចជា៖
កិច្ចព្រមព្រៀងដៃគពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) កិច្ចព្រម
ព្រៀងដៃគីសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រយក្នុងតំបន់ (RCEP) សហគមន៍អាស៊ាន
 ហើយឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖ វៀតណាមជំរុញយ៉ាង
ខ្លាំងការផ្លាស់ប្តូរថ្មីព្រមៗគ្នាលើគ្រប់ជ្រុងជ្រោយនិងធ្វើសមាហរណកម្មអន្តរជាតិ
ដ៏ស៊ីជម្រៅ រួមជាមួយបណ្ដាប្រទេសជាសមាជិក APEC ផ្សេងៗទៀតបន្តខំប្រឹង
ប្រែងរួមចំណែកក្នុងការក្សាសន្តិភាពស្ថិរភាពផ្សាភ្ជាប់និងភាពសម្បូររុងរឿងក្នុង
 តំបន់។ ក៏ក្នុងឱកាសនេះដែរ លោក Pham Binh Minh បានជួបសន្ទ នាជាមួយ
សមភាគីហ្វីលីពីន លោក Perfecto Yasay និងរដ្ឋលេខាធិការជាន់ ខ្ពស់នៃក្រសួង
ការបរទេសនិងការពារជាតិសឹង្ហបុរី លោក Mohamad Osman ផងដែរ។ នាថ្ងៃ
ធ្វើការទី ១៨ វិច្ឆិកា សន្និសីទនឹងដំណើរការកិច្ចប្រជុំអំពីការ អភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស ហើយពិភាក្សាអំពីការងារត្រៀមរៀបចំសំរាប់ APEC ឆ្នាំ
២០១៧ នៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ