APEC ២០១៧៖ សារព័ត៌មានអន្តរជាតិបន្តលើកសរសើរជ័យជំនះខាងការទូត របស់វៀតណាម

(VOVWORLD) - បើទោះបីជាសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ បានបិទបញ្ចប់ហើយក្ដី ប៉ុន្តែ មជ្ឈដ្ឋានសារព័ត៌មាននិងអ្នកប្រាជ្ញអន្តរជាតិ នៅបន្តលើកសរសើរការងារត្រៀម រៀបចំក៏ដូចជាតួនាទីនិងឋានៈរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។

APEC ២០១៧៖ សារព័ត៌មានអន្តរជាតិបន្តលើកសរសើរជ័យជំនះខាងការទូត របស់វៀតណាម - ảnh 1ទិដ្ឋភាពនៃស្និសីទថ្នាក់ដឹកនាំកំពូល APEC នៅទីក្រុង Da Nang (រូបថត៖ TTXVN) 

ទស្សនាវដ្ដី The Diplomat បានចុះផ្សាយអត្ថបទដែលវាយតំលៃថា វៀត ណាមជាថ្មីម្ដងទៀតបានបង្ហាញឲ្យឃើញនូវសមត្ថភាពការទូតរបស់ខ្លួនក្នុងការ ធានាតុល្យភាពជាមួយមហាអំណាចពិភពលោកចំនួន២គឺចិននិងអាមេរិកដើម្បី ពង្រឹងផលប្រយោជន៍ជាតិ។ នាពេលកន្លងទៅ វៀតណាមបានចេញសេចក្ដីថ្លែង ការណ៍រួមចំនួន២ជាមួយចិនផងនិងអាមេរិកទៀតផង។

        ក្នុងពេលនោះ កាសែត News Strait Times របស់សឹង្ហបុរី នាថ្ងៃទី១៦ វិច្ឆិកា បានចុះផ្សាយអត្ថបទស្ដីពីបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាមរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ីលោក Mustapa Mohammed ដែលក្នុង នោះសង្កត់ធ្ងន់ថា ប្រទេសផ្សេងជាច្រើន ក្នុងនោះមានម៉ាឡេស៊ីអាចរៀនសូត្រ ពីវៀតណាម។ តាមអត្ថបទនេះថា បទពិសោធន៍ប្រវត្តិសាស្ត្របានជួយវៀតណាម មានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាដើម្បីការពារខឿនឯករាជ្យជាតិ ដោយការសំរេចប្រកប ដោយភាពល្អប្រសើរនូវការងារទាំងអស់របស់ខ្លួន។ អត្ថបទនេះវាយតំលៃថា វៀត ណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានកំណើនលឿនបំផុតក្នុងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ