APEC ២០១៧៖ ឱកាសសម្រាប់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រឹងថានៈអន្តរជាតិ

(VOVWORLD) -សប្ដាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ គឺជាឱកាសល្អសម្រាប់វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្មសេរី វិនិយោគ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងបច្ចេកទេស។
APEC ២០១៧៖ ឱកាសសម្រាប់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រឹងថានៈអន្តរជាតិ - ảnh 1APEC ២០១៧៖ ឱកាសសម្រាប់វៀតណាមក្នុងការជំរុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រឹងថានៈអន្តរជាតិ 

សប្ដាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ គឺជាឱកាសល្អសម្រាប់វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្មសេរី វិនិយោគ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងបច្ចេកទេស។ នេះគឺជាការកត់សម្គាល់នៃអត្ថបទសរសេរលើ គេហទំព័រ Iapsdialogue.org របស់អង់គ្លេស បានកត់សម្គាល់អំពីព្រឹត្តិការណ៍ទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុង Da Nang។

អត្ថបទសរសេរនេះបានចាត់ទុកថា៖ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ សេដ្ឋកិច្ចវៀតណាមបានកត់សម្គាល់ការស្ដារឡើងវិញជាវិជ្ជមានដោយមានអត្រាកំណើនជាមធ្យមជាង ៦% ។ បណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺជាអ្វីដែលវៀតណាមកំពុងស្វែងរកដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចដែលផ្អែកទៅលើការនាំចេញ។

តាមអត្ថបទនេះវៀតណាមអាចឆ្លៀតយកតួនាទីជាប្រទេសម្ខាស់ផ្ទះ APEC ២០១៧ ដើម្បីលើកកម្ពស់ការតំរង់ទិសដៅគោលនយោបាយកិច្ចការបរទេស។អត្ថបទនេះបានឲ្យដឹងថា សន្និសីទជាន់ខ្ពស់ APEC ២០១៧បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់វៀតណាម។ ទីមួយគឺ នេះគឺជាព្រឹត្តិការណ៍សំខាន់បំផុតនៅលើពិភពលោក ហើយទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។ ទីពីរ គឺ APEC ២០១៧ បានបង្កើតឱលកាសសម្រាប់ខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការរៀបចំបណ្ដាសន្និសីទទ្វេភាគីដាច់ដោយឡែក ដើម្បីពិភាក្សាអំពីប្រធានបទដែលមិនបានដាក់បញ្ចូលក្នុងរបៀបវារៈ APEC។ ទីបីគឺ វៀតណាមអាចឆ្លៀតយកតួនាទីជាប្រធាន APEC ២០១៧ ដើម្បីជំរុញ របៀបវារៈសេដ្ឋកិច្ចនយោបាយនិងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ