ATM អង្ករនៅវិទ្យុសម្លេងវៀតណាមជួយរីកសុះសាយសេចក្ដីស្រឡាញ់

(VOVWORLD) - នេះជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកចែករំលែកការលំបាកជា មួយជនក្រីក្រដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ជួយរីកសុះ សាយនូវស្មារតី “ស្លឹកល្អការពារស្លឹករហែក” របស់ប្រជាជន វៀតណាម៕
ATM អង្ករនៅវិទ្យុសម្លេងវៀតណាមជួយរីកសុះសាយសេចក្ដីស្រឡាញ់ - ảnh 1 ជនក្រីក្រនិងជនមានស្ថានភាពរស់នៅលំបាកមកទទួលអង្ករពី ATM អង្ករ នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម (រូបថត៖ VOV)

នាថ្ងៃទី២២ ឧសភា នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានី ហាណូយ សម្ព័ន្ធក្រុមហ៊ុន CEN Group និង HMH បានសហការជាមួយ វិទ្យុសម្លេងវៀតណាមនិងអ្នកផ្ដល់ជំនួយផ្សេងៗទៀត រៀបចំពិធីបើក សម្ពោធនិងដាក់ឲ្យដំណើរការ “ទូរ ATM អង្ករ” ដោយស្វ័យប្រវត្តិក្នុងគោល បំណងជួយឧបត្ថម្ភដល់ជនក្រីក្រ ជនមានស្ថានភាពរស់នៅលំបាកដោយ សារជំងឺឆ្លង Covid-19។ អ្នកមានស្ថានភាពរស់នៅលំបាកមកទីនេះនឹង ទទួលបានអង្ករមួយថង់។

នេះជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកចែករំលែកការលំបាកជា មួយជនក្រីក្រដោយសារផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ជួយរីកសុះ សាយនូវស្មារតី “ស្លឹកល្អការពារស្លឹករហែក” របស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ